ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តបុក​ម៉ូតូ​​ចំណុចផ្លូវ​កែង​​​បើក​រត់​​អ្នក​​ឃើញ​ហេតុការណ៍​​កត់​ស្លាក​លេខ​ទុក​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ថ្ងៃ​ទី៣ មក​រា នៅ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​កែង​​ផ្លូវ​២៦៥ ក្នុង​សង្កាត់ទឹកល្អក់​ទី​១ ខណ្ឌទួល​គោក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​បុក​ម៉ូតូ​មួយ​គ្រឿង​​ បណ្តាល​ឱ្យ​បុរស​ម្នាក់​​រង​របួសធ្ងន់ ហើយ​រថយន្ដបើក​រត់​គេច​​បាត់​ស្រមោល តែ​​អ្នក​ឃើញ​ហេតុ​ការណ៍​ជួយ​កត់​ស្លាក​លេខ​រថយន្ដ​ឱ្យ​ជន​រង​គ្រោះ ។

ជន​រង​គ្រោះ​ដោយសារ​រថយន្ដ​បុក​ឈ្មោះ សេង សុ​ភ័ក្ដ្រ អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ផ្សារ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ដកណ្ដាល រង​របួសធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ម្នាក់ឯង​តាម​ផ្លូវ​លេខ​២៦៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ដ​​បង្ក​ម៉ាក​កូ​រ៉ូ​ឡា ពណ៌ខ្មៅ បើក​តាម​មហា​វិថី​សហ​ព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​​​មក​ដល់​ផ្លូវ​កែង​២៦៥ រថយន្ដ​បាន​បត់​ទៅ​ត្បូង​តាម​ផ្លូវ​លេខ​២៦៥ ​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​បើក​ឡើង​ពី​ផ្លូវ​២៦៥ ​ដួល​ខ្ទាត​៥​ម៉ែត្រ​ធ្លាក់​ទៅ​លើ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​បោក​ក្បាល និង​រយះ​ចង្កា ព្រមទាំង​ខូច​ម៉ូតូ​យ៉ាងដំណំ​ផង​​ដែរ។ ក្រោយ​​ពេល​កើតហេតុ​រថយន្ដ​​បន្ថែម​ល្បឿន​រត់​គេច​បាត់​ស្រមោល ​តែ​អ្នក​ឃើញ​ហេតុ​ការណ៍​បាន​​កត់​ស្លាក​លេខ​រថយន្ដ​ទុក​ឱ្យ​ជន​រង​គ្រោះ​សំរាប់​យក​ទៅ​ប្ដឹង​សមត្ថកិច្ច​។

ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរ​បាល​ទឹកល្អក់​ទី​១៕        ប្រាំមួយ