ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកទំនិញ​១​គ្រឿង​ បាក់​ជញ្ជាំង​ទ្រុងធ្លាក់​ជី​កសិកម្ម​រាប់​សិប​បាវ​រាយ​ប៉ាយ​ពេញ​ផ្លូវ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ រថយន្ត​សណ្ដោង​ ១​គ្រឿង ដឹក​ជី​កសិកម្ម​ ម៉ាក​អ៊ុយ​រ៉េ ​(UREA)​ រាប់សិបបាវ ហើយ​ខណៈ​ពេល​កំពុង​បើកបរ​សុខ​ៗ ដល់​ត្រង់​ចំណុច​រង្វង់​មូល​មួយ​កន្លែង…

រាជធានីភ្នំពេញ ​៖ រថយន្ត​សណ្ដោង​ ១​គ្រឿង ដឹក​ជី​កសិកម្ម​ ម៉ាក​អ៊ុយ​រ៉េ ​(UREA)​ រាប់សិបបាវ ហើយ​ខណៈ​ពេល​កំពុង​បើកបរ​សុខ​ៗ ដល់​ត្រង់​ចំណុច​រង្វង់​មូល​មួយ​កន្លែង ស្រាប់តែ​បាក់​ជញ្ជាំង​ទ្រុង​ម្ខាង បណ្ដាល​ឲ្យ​ធ្លាក់​ជី​រាប់​សិប​បាវ​ រាយ​ប៉ាយ​ពេញ​ផ្លូវ ប៉ុន្តែ​ខណៈនោះ ​សំណាង​ខ្លាំង​ណាស់ ដែល​ពុំ​បាន​បណ្ដាល​ឲ្យ​សង្កត់​លើ​អ្នកដំណើរ​តាម​ម៉ូតូ ឬ​ម៉ូតូ​កង់​បី និង​រថយន្ត​ធុន​តូច​ជាដើម បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ឡើយ ។

ហេតុ​ការ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី០២​ ខែមិថុនា ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​រង្វង់​មូល​ស្ពាន​អាកាស​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ស្ថិត​នៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ខាងលើ​នោះ​ក្បាល​ម៉ាក​ FUSO ព​ណ៍​ស ឆ្នូត​ព​ណ៍​ផ្ទៃមេឃ​ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PSHN-0381 និង​កន្ទុយ​រ៉ឺ​ម៉ក​ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 4A-4532 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ដឹក​ជីអ៊ុយរ៉េ​ខាងលើ​នេះ បាន​បើកបរ​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ដោយសារ​តែ​ផ្ទុក​ធ្ងន់​ពេក ក៏​បាន​បាក់​ជញ្ជាំង​ទ្រុង​ខាងស្តាំ។ បណ្តាល​ឲ្យ​ធ្លាក់​ជី​រាប់​សិប​បាវ​ រាយ​ប៉ាយ​ពេ​ពេញ​ផ្លូវ​តែ​ម្ដង ប៉ុន្តែ​ជា​សំណាងល្អ ​មិន​បាន​សង្កត់​លើ​អ្នកដំណើរ​តាម​ម៉ូតូ ឬ​ម៉ូតូ​កង់​បី និង​រថយន្ត​ធុន​តូច​ជាដើម បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ឡើយ ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម ​បាន​ចុះ​ទៅ​ពិនិត្យ​មើល ​និង​សម្រួល​ចរាចរណ៍ ​មិន​ឲ្យ​កកស្ទះ ចំណែក​ខាង​បុគ្គលិក​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ ក៏​បាន​ចុះ​ទៅ​ដែរ ហើយ​បាន​ឲ្យ​ខាង​តំណាង​រថយន្ត​លើ​ជី​ដឹក​ចេញពី​កន្លែង​កើតហេតុ ។

បន្ទាប់​មក ​តំណាង​រថយន្ត​ខាងលើ​ក៏​បាន​យក​រថយន្ត​ធុន​យក្ស ​១​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ស លាយ​ខៀវ​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A 6597 ទៅ​ដឹក​ជី​នោះ​យក​ទៅ​រក្សា​ទុក​នៅ​ក្ន​ង​ឃ្លាំង​ស្តុក​របស់​ខ្លួន​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ