ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត FORD RAPTOR បើក​លឿន​ជ្រែ​លើ​ផ្លូវ​៦០​ម៉ែត្រ និង​ប៉ះពារអ្នក​ដទៃ​នៅ​ខេត្ត​កែប លោក​ឧត្ដមសេនីយ៍ត្រី ប៊ុ​ន សត្យា ប្រាប់​ថា​លក់​ឡាន​នេះ​យូរហើយ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​+​ខេត្ត​កែប ៖ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក FORD RAPTOR F150 ពណ៌​ស ស្លាក​លេខ កម្ពុជា SYA-0809…

រាជធានី​ភ្នំពេញ​+​ខេត្ត​កែប ៖ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក FORD RAPTOR F150 ពណ៌​ស ស្លាក​លេខ កម្ពុជា SYA-0809 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​បើក​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​រថយន្ត​គេ​ខាងស្ដាំ​ផង ខាងឆ្វេង​ផង ជ្រែ​គេ​ជ្រែ​ឯង ហើយ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​(​មិន​ឈប់​ស្តុ​ប​ពណ៌​ក្រហម​)​ថែម​ទៀត នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ កំលុង​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​កន្លង​មក ស្រាប់តែ​រថយន្ត​ដដែល​នេះ បាន​បើកបរ​លឿន​កៀរ​រថយន្ត​អ្នកដំណើរ​ផ្សេង​ទៀត​នៅ​តាម​ដងផ្លូវ​នៅ​ខេត្ត​កែប រួច​បើក​រត់គេច​បាត់ កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ ។

ក្រោយ​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​រថយន្ត​ខាងលើ បើកបរ​ជ្រែ​គេ​ជ្រែ​ឯង ពេញ​ផ្លូវ​៦០​ម៉ែត្រ មានការ​ផ្សព្វផ្សាយ​ថា ស្គាល់​ហើយ​! ម្ចាស់​រថយន្ត Raptor F150 ពណ៌​ស ស្លាក​លេខ កម្ពុជា SYA-0809 ជា​របស់​លោក​ឧត្ដមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​រាជធានី​ភ្នំពេញ ផែនការ​ងារ​ព្រហ្មទណ្ឌ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ផែង វណ្ណៈ បាន​បង្ហោះ​សារ និង​រូបភាព​ប៉ុន្មាន​សន្លឹក នៅ​ល្ងាច​ថ្ងៃ​ទី​០១ មិថុនា ២០២៥​នេះ​ថា «​មុន​នេះ​បន្តិច លោក​ឧត្ដមសេនីយ៍ត្រី ប៊ុ​ន សត្យា បាន​ទូរ​សព្ទ​មក​បញ្ជាក់​ប្រាប់​ខ្ញុំ​(​លោក ផែង វណ្ណៈ​)​ថា រថយន្ដ Raptor F150 ពណ៌​ស ពិតជា​រថយន្ដ​របស់​គាត់​មែន តែ​គាត់​បាន​លក់​អោយឈ្មោះ ឡេ សា​រ៉េ​ន តាំងពី​ថ្ងៃ​ទី​០១ ខែ មេ​សា ឆ្នាំ​២០២៥ ដោយ​មាន​ធ្វើ​លិខិត​លក់​ផ្ដិត​មេដៃ ទុកជា​ឯកសារ​ត្រឹមត្រូវ​» ។

លោក ផែង វណ្ណៈ បន្ត​ថា ទ​ង្វើ​បើកបរ​ប៉ះពារ​អ្នក​ដទៃ សូម​សមត្ថកិច្ច​ស្រាវជ្រាវ​អញ្ជើញ​ឈ្មោះ ឡេ សា​រ៉េ​ន ដែល​ជា​អ្នកទិញ​មក​សួរនាំ ទើប​ដឹង​ការ​ពិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ