ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យលេបត្រូវបាក់អស់គ្មានសល់ខណៈដែលទុស្សេខ្សែភ្លើងបណ្ដាលឲ្យមានការឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ប៉ុន្តែហួសពេលទៅហើយ។
ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋបង្ករមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបរសេដ្ឋបាននិយាយឲ្យដឹងថា មានករណីអគ្គីភ័យឆេះផ្ទះ របស់ប្រជាពលរដ្ឋមួយខ្នង ដែលមានទំហំ ៦ម៉ែត្រ គុណនិង៧ម៉ែត្រ ធ្វើអំពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ម្ចាស់ផ្ទះឈ្មោះគឹម វិតាក់ ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ អ៊ួន សុខខនអាយុ៥៥ឆ្នាំ រស់នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបានបន្តឲ្យដឹងទៀតថានៅមុនពេលកើតហេតុម្ចាស់បានរៀបចំចូលសម្រាក ហើក៏ស្រាប់តែទុស្សេខ្សែចរន្ត ក្លាយជាអណ្ដាតភ្លើង ឆាបឆេះផ្ទះបង្ករមានការភ្ញាក់ផ្អើលតែម្ដង ករណីខាងលើបណ្ដាលឱ្យខូចខាត ដូចខាងក្រោម ៖
-ផ្ទះឆេះទាំងស្រុង
-មាស១ដំឡឹង២ជី
-ស្រូវ ៣៥បេ
-ឆេះលុយអស់ចំនួន១០លានរៀល
-លុយដុល្លា៣០០$
-កង្ហាល៣
-គ្រែ ១ ពូក ១
-អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ
-ប្លង់ដីចំនួន១៣ប្លង់
-និងឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងអស់និងឯកសារមួយចំនួន។
នគរបាលស្រុកបសេដ្ឋបានបន្តឱ្យដឹងទៀតថា ករណីអគ្គីភ័យខាងលើនេះមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្ស សត្វ និងឆេះរាលដល់ផ្ទះអ្នកជិតខាងនោះទេ។ មូលហេតុដែលបណ្ដាលឲ្យឆេះផ្ទះរបស់ប្រជាពលរដ្ឋខាងលើនេះ មកពីទុស្សេខ្សែភ្លើង ។ ក្នុងការអន្តរាគមន៍
ប្រើប្រាស់កម្លាំងចំនួន១៥នាក់រថយន្ដអគ្គីភ័យចំនួន០១គ្រឿងរថយន្តអធិការស្រុកបសេដ្ឋនិងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ដ ទើបរលត់ទាំងស្រុងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ៕ដោយ៖អ៊ុំ ណូន







ចែករំលែកព័តមាននេះ