ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នែក​មាន​ភាពប្រក្រតី​មិនគួរប្រើ​ទឹកថ្នាំលាង​ភ្នែក ព្រោះ​ទឹក​ភ្នែក​អា​ច​ជួយ​ឱ្យ​ភ្នែក​ល្អប្រសើរ

13 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​រមែង​ធ្វើ​ការ​សំអាត​កែវ​ភ្នែក​របស់​ខ្លួន​ក្នុង​អំឡុង​ ពេលមិន​មានភាព​​ខុសប្រក្រតី​កើត​ឡើង ភាគ​ច្រើនបាន​ប្រើ​ប្រាស់​ទឹកថ្នាំ​លាង​ភ្នែក​ ដើម្បីជួយ​សំអាត​ដោយ​មិន​បាន​ដឹង​ថា ការពិត​កែវ​ភ្នែក​របស់យើង​បានបង្កើត​ទឹក​ភ្នែក​ដើម្បី​ធ្វើ​ឱ្យ​មាន​សំណើម​ ជាប់​ជា​ប្រចាំ ។

មនុស្ស​ជា​ច្រើន​រមែង​ធ្វើ​ការ​សំអាត​កែវ​ភ្នែក​របស់​ខ្លួន​ក្នុង​អំឡុង​ពេលមិន​មានភាព​​ខុសប្រក្រតី​កើត​ឡើង ភាគ​ច្រើនបាន​ប្រើ​ប្រាស់​ទឹកថ្នាំ​លាង​ភ្នែក​ ដើម្បីជួយ​សំអាត​ដោយ​មិន​បាន​ដឹង​ថា ការពិត​កែវ​ភ្នែក​របស់យើង​បានបង្កើត​ទឹក​ភ្នែក​ដើម្បី​ធ្វើ​ឱ្យ​មាន​សំណើម​ជាប់​ជា​ប្រចាំ ។

គួររំលឹក​ថា ទឹកភ្នែក​របស់​មនុស្ស​​ម្នាក់ៗ​ផ្សំ​ឡើង​ដោយ​ទឹក​ជាតិខ្លាញ់​ និង​សារ​ធាតុ​ទប់​ស្កាត់​ការរីក​លូត​លាស់នៃ​មេ​រោគ ។ ដូច្នេះ​ប្រសិន​បើ​សុខ​ភាព​របស់ភ្នែក​គ្មាន​បញ្ហា​ ឬ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ចក្ខុ​មិន​បានណែនាំ​ឱ្យប្រើ​ទឹកថ្នាំលាង​កែ​វ​ភ្នែក​ទេនឹង​មិន​ក្លាយ​ជារឿងសំខាន់​សំរាប់​កែវ​ភ្នែកនោះឡើយ ។ ចំណែក​អាថ៌​កំបាំង​នៃ​ការ​សំអាត​កែវភ្នែក​ដ៏​ត្រឹមត្រូវ​ និង​មាន​សុវត្ថិ​ភាព​គ្រាន់​តែ​ប្រើ​កំណាត់​ស​ស្អាតជ្រលក់​ទឹកឱ្យ​សើម យក​ទៅ​ជូតថ្នមៗ​លើ​រោម​ភ្នែក​ និង​ត្រ​បកភ្នែក​ផ្នែក​ខាងលើ និង​ខាង ក្រោមដោយ​មិន​បាច់​បន្តក់​ទឹក​ ឬប្រើ​ទឹកលាង​តាមកែវ​ភ្នែកទេ ។

ក្រៅ​ពីនេះ អ្នក​មានឯកទេសលើ​ការ​ថែ​រក្សា​ភ្នែក​បាន​ធ្វើ​ការណែនាំពីបច្ចេក​វិទ្យា​ការ​ម៉ាស្សា​នៅ​ជុំ​វិញ​ត្របកភ្នែក​ក្នុង​អំឡុងពេលងូត​ទឹក​ដោយ​ប្រើ​ម្រាម​ដៃ​កណ្តាល និងម្រាម​ដៃ​នាង​យ៉ាង​ថ្នមៗនិង​ជួយ​ជំរុញ​ឱ្យ​សាច់ដុំ​នៅ​ជុំ​វិញ​កែវ​ភ្នែក​ដែល​មាន​សភាព​ចុះខ្សោយ​ឱ្យ​កាន់តែស្រស់​ស្រាយ និងគ្មាន​ការ​ជ្រីវជ្រួញ​ដ៏ឆាប់រហ័ស ៕