ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុំ​ចម្លែក​​​​មួយរាង​មូលដូច​​បាល់​​ធ្លាក់ពី​​​​​អវកាស​​​នៅណាមីប៊ី​

13 ឆ្នាំ មុន

ដុំលោហ​​ធាតុ​ចម្លែក​​មួយរាង​​​​មូលដូច​​បាល់​​បាន​ធ្លាក់ពី​មេឃ​​មក​លើ​តំបន់ដា​ច់​ស្រយាល​​មួយ​​នៃប្រទេស​​ណាមីប៊ី​ ធ្វើឱ្យ​​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​​ទាក់ទង​​ទៅអង្គការ​NASA និងទីភ្នាក់​ងា​រ​អ​វ​កាស​អឺរ៉ុប។ ​ដុំ​ដែក​នេះ​​អាចប្រហោង​ក្នុងមាន​ទំហំ​ជុំវិញ​ប្រវែង​១,១ម៉ែត្រត្រូវ​បានគេរក​ឃើញនៅ​ក្បែរភូមិមួយ​នា​ភាគខាង​ជើងប្រទេស​​ណាមីប៊ី​​​ចំងាយ​ប្រហែល​៧៥០​គីឡូ​ម៉ែត្រពី​រដ្ឋធានី​Windhoek នេះបើតាម​​ប៉ូលិស លោក​ ​Paul Ludik។ ក្នុងតំបន់​នោះ​គេបាន​​ឮ​ស្នូរផ្ទុះ​កាលពី​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។

ជាមួយ​រង្វង់​អង្កត់ផ្ជិត៣៥​សង្ទី​ម៉ែត្រ បាល់​ដែក​នោះមាន​ផ្ទៃគ្រាត និង​មើល​ទៅដូច​ជា​​ផ្សុំ​ពី​សារធាតុ​​ពីររួមបញ្ចូល​គ្នា។ លោក​Ludik និយាយ​ថា វាធ្វើឡើងពី​​លោហ​ធាតុ​ផ្សំ​ និងមាន​ទម្ងន់៦​គីឡូក្រាម។ វាត្រូវបាន​គេរកឃើញ​ចំងាយ​ប្រមាណ​១៨ម៉ែត្រពី​កន្លែងវា​ធ្លាក់ ​ដែល​បង្កើត​​ជា​រណ្តៅ​​​ជម្រៅ​៣៣​សង្ទី​ម៉ែត្រ និងទំហំ​៣,៨ម៉ែត្រ។ មាន​ដុំ​​លោហ​ធាតុ​​រាង​មូល​​ដូច​បាល់​​ជាច្រើន​ធ្លាក់​នៅប្រទេស​​អាហ្វ្រិក​​ខា​ងត្បូង អូស្ត្រាលី និងអាមេរិក​ឡាទីនក្នុងរយៈ​​ពេល​២០ឆ្នាំ​កន្លង​ទៅ​នេះ​។

ដុំបាល់ដែ​ក​នោះ​រកឃើញ​តាំងពីពាក់​​កណ្តាល​​ខែវិច្ឆិកា ប៉ុន្តែអាជ្ញាធរ​បានសា​កល្បង​​ពិសោធមុន​ការប្រកាស។ លោក​Vilho Hifindaka និយាយ​​ថា វា​មិន​បង្កគ្រោះ​ថ្នាក់​អ្វី​នោះ​ឡើយ​។ វាមិន​មែនជា​​គ្រឿងផ្ទុះ ប៉ុន្តែយើង​នៅតែ​ស៊ើប​​អង្កេតវា​ទៀត៕​