ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ក្រុម​អាវ​ក្រហម​កោះ​ប្រជុំ​ស្ដីពី​ការ​បញ្ចប់​ការ​ប្រមូលផ្ដុំ​ ក្រោយ​ពី​មានការ​វាយប្រហារ​២​លើក

15 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​៨ ឧសភា មេដឹកនាំ​ក្រុម​អាវក្រហម​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ធ្វើការ សំរេចចិត្ដ​កំណត់​ពី​កាលបរិច្ឆេទ​នៃ​ការ​ឈប់ប្រមូលផ្ដុំ​របស់​ពួក​គេ ។ កិច្ចប្រជុំ​នោះ​ធ្វើឡើង​ក្រោយ​ពី​មានការ​វាយប្រហារ​ចំនួន​២ លើក​បណ្ដាល​ឱ្យ​ស្លាប់​ប៉ូលិស​២​នាក់ និង មនុស្ស​១៣​នាក់​ទៀត​រង​របួស ។ ទោះបីជាបែប​ណា កិច្ចប្រជុំ​នោះ​ពុំ​ទទួល​បាន​លទ្ធផល ថា​តើ​ក្រុម​បាតុករ​អាវ​ក្រហម​នឹង​បញ្ចប់​ការ ប្រកាស​ប្រមូលផ្ដុំ​របស់​ពួក​គេ​នៅ​ពេល​ណានៅឡើយ​ទេ

កាលពី​ថ្ងៃ​ទី​៨ ឧសភា មេដឹកនាំ​ក្រុម​អាវក្រហម​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ធ្វើការ សំរេចចិត្ដ​កំណត់​ពី​កាលបរិច្ឆេទ​នៃ​ការ​ឈប់ប្រមូលផ្ដុំ​របស់​ពួក​គេ ។ កិច្ចប្រជុំ​នោះ​ធ្វើឡើង​ក្រោយ​ពី​មានការ​វាយប្រហារ​ចំនួន​២ លើក​បណ្ដាល​ឱ្យ​ស្លាប់​ប៉ូលិស​២​នាក់ និង មនុស្ស​១៣​នាក់​ទៀត​រង​របួស ។ ទោះបីជាបែប​ណា កិច្ចប្រជុំ​នោះ​ពុំ​ទទួល​បាន​លទ្ធផល ថា​តើ​ក្រុម​បាតុករ​អាវ​ក្រហម​នឹង​បញ្ចប់​ការ ប្រកាស​ប្រមូលផ្ដុំ​របស់​ពួក​គេ​នៅ​ពេល​ណានៅឡើយ​ទេ ។

លោក​ណាត់​វុ​ធ សាយ​កឿ ជា​មេដឹកនាំ សំខាន់​មួយ​រូប​របស់​ក្រុម​អាវ​ក្រហម​បាន​ថ្លែង ក្រោយ​កិច្ចប្រជុំ​នោះ​ថា មេដឹកនាំ​ក្រុម​អាវក្រហម​នឹង​បើក​កិច្ចប្រជុំ​ម្ដងទៀត នៅ​ថ្ងៃ​ទី​៩ ឧសភា ដើម្បី​សំរេច​ឱ្យ​បាន​ផែនការ​ច្បាស់លាស់ និង​ជាក់លាក់​ទាក់ទិន​នឹង​ការ​ប្រមូល ផ្ដុំ​របស់​ក្រុម​បាតុករ​អាវ​ក្រហម ។