ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដោះគោមានសារសំខាន់បំផុតសំរាប់ស្រ្តីមានផ្ទៃពោះ

13 ឆ្នាំ មុន

ចាត់​ទុក​ថា​ជា​ដំណឹង​ល្អ​មួយ​សំរាប់​ស្ដ្រីមាន​ផ្ទៃពោះ គឺ​ការ​ទទួលទាន​ទឹកដោះគោឆុង​ជាមួយ​ទឹក​ក្ដៅ​ក្នុងអំឡុងពេល​កំពុង​មានផ្ទៃពោះ ពីព្រោះ​វា​មាន​សារសំខាន់​បំផុតចំពោះ​សុខភាព​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ ។ ទាក់ទិន​ទៅ​នឹង​ដំណឹង​ខាងលើ​នេះយោងតាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ បង្ហាញ​ថា ស្ដ្រី​បើ​មាន​ផ្ទៃពោះ​ហើយ​បាន​ទទួលទាន​ទឹកដោះ​គោ​ជា​ប្រចាំ​នោះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មានសុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ជួយ​ធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​រាង​កាយ និង​ឆ្អឹង​យ៉ាង​រឹងមាំ​ទៀត​ផងនៅ​ពេល​ពេញវ័យ ។

ចាត់​ទុក​ថា​ជា​ដំណឹង​ល្អ​មួយ​សំរាប់​ស្ដ្រីមាន​ផ្ទៃពោះ គឺ​ការ​ទទួលទាន​ទឹកដោះគោឆុង​ជាមួយ​ទឹក​ក្ដៅ​ក្នុងអំឡុងពេល​កំពុង​មានផ្ទៃពោះ ពីព្រោះ​វា​មាន​សារសំខាន់​បំផុតចំពោះ​សុខភាព​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ ។ ទាក់ទិន​ទៅ​នឹង​ដំណឹង​ខាងលើ​នេះយោងតាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា ស្ដ្រី​បើ​មាន​ផ្ទៃពោះ​ហើយ​បាន​ទទួលទាន​ទឹកដោះ​គោ​ជា​ប្រចាំ​នោះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មានសុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ជួយ​ធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​រាង​កាយ និង​ឆ្អឹង​យ៉ាង​រឹងមាំ​ទៀត​ផងនៅ​ពេល​ពេញវ័យ ។

នៅ​ក្នុង​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​ជនជាតិ​អង់គ្លេស​មួយ​ក្រុមត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​សំណួរ​មួយ​សួរ​ថា ហេតុ​អ្វី​បានជា​ស្ដ្រី​មាន​ផ្ទៃពោះ​គួរតែ​ទទួលទាន​ទឹកដោះគោ​ជា​ប្រចាំ? ដើម្បី​ឆ្លើយ​តប​ចំពោះ​សំណួរ នោះ​ក្រុម​អ្នក​ស្រាវជ្រាវ​ទាំងនោះ​ក៏​បាន​រៀបចំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​ទទួលទាន​ទឹកដោះគោ​សំរាប់​ស្ដ្រី​មាន​ផ្ទៃពោះ ហើយរក​ឃើញ​ថា​ទឹកដោះគោ​មាន​សារសំខាន់បំផុត​សំរាប់​កូន​ក្នុង​ផ្ទៃ​គឺ​ប្រសិនជា​ម្ដាយទទួលទាន​ទឹកដោះគោ​ជា​ប្រចាំ​នៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​កូន​ដែល​កើតមក​នឹង​មានរាង​កាយ​មាំមួន​តាំងពី​តូច​រហូត​ដល់​ចាស់ ៕