ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​​​​សង្ខេប​របស់​លោកគីម ជុង​អ៊ី​ល​

13 ឆ្នាំ មុន

​​​យោងតាម​​ប្រវត្តិ​​រូបផ្លូវការ​​​​​ថា ​លោកគីម ជុង​អ៊ី​ល ​​កើតថ្ងៃទី​​​១៦ ​កុម្ភៈ ឆ្នាំ​​១៩៤២ ក្នុង​​​​ព្រៃ​ជ្រៅ​នៃភ្នំ​​ពិសិដ្ឋ ​PAEKDU ក្នុងជំរំ​​​មួយស្ថិត​នៅ​​ជិត​​ព្រំដែន​ចិន ក្នុង​សម័យ​​សង្គ្រាម​​​ទ័ព​ព្រៃ​​​​កូរ៉េ​​ប្រឆាំង​​​​ជប៉ុន ។ ​ក៏ប៉ុន្តែ​ពួកអ្នកជំនាញការ​​បរទេស​​​​យល់​ថា លោក​​គីម ជុងអ៊ី​ល ​​ដែល​ពល​រដ្ឋ​​កូរ៉េ​ខាងជើង​​ហៅ​មេដឹកនាំ​​​ជាទីស្នេហា​​​កើត​នៅ​​​​វ៉្លា​ឌីវ៉ូស្តុក ចុងបូព៌ា​សូវៀត​ ​​បច្ចុប្បន្ន​​​គឺ​ប្រទេស​រុស្ស៊ី ហើយលោក​រស់នៅក្នុង​ប្រទេស​ចិន​​​សម័យ​សង្គ្រាម​​កូរ៉េ (១៩៥០­-១៩៥៣​)​។​

​​​យោងតាម​​ប្រវត្តិ​​រូបផ្លូវការ​​​​​ថា ​លោកគីម ជុង​អ៊ី​ល ​​កើតថ្ងៃទី​​​១៦ ​កុម្ភៈ ឆ្នាំ​​១៩៤២ ក្នុង​​​​ព្រៃ​ជ្រៅ​នៃភ្នំ​​ពិសិដ្ឋ ​PAEKDU ក្នុងជំរំ​​​មួយស្ថិត​នៅ​​ជិត​​ព្រំដែន​ចិន ក្នុង​សម័យ​​សង្គ្រាម​​​ទ័ព​ព្រៃ​​​​កូរ៉េ​​ប្រឆាំង​​​​ជប៉ុន ។ ​ក៏ប៉ុន្តែ​ពួកអ្នកជំនាញការ​​បរទេស​​​​យល់​ថា លោក​​គីម ជុងអ៊ី​ល ​​ដែល​ពល​រដ្ឋ​​កូរ៉េ​ខាងជើង​​ហៅ​មេដឹកនាំ​​​ជាទីស្នេហា​​​កើត​នៅ​​​​វ៉្លា​ឌីវ៉ូស្តុក ចុងបូព៌ា​សូវៀត​ ​​បច្ចុប្បន្ន​​​គឺ​ប្រទេស​រុស្ស៊ី ហើយលោក​រស់នៅក្នុង​ប្រទេស​ចិន​​​សម័យ​សង្គ្រាម​​កូរ៉េ (១៩៥០­-១៩៥៣​)​។​

យោងតាម​​​​​​ការឃោសនា​​​​នានា​ថា ​លោក​មានស្មារតី​​បដិវត្តន៍​​តាំងតែ​ពី​​​​នៅ​​​​​​​​​​​​​​​រៀន​សាលា​បឋមសិក្សា​​​​ដោយធ្វើ​ជា​​​អ្នក​នាំ​​​​មុខគេ​​​ឆ្ពោះទៅ​កាន់​ទីលានប្រយុទ្ធ​ប្រឆាំង​​​​ការកាន់​កាប់​របស់​ជប៉ុន​។ ​​ពេល​រៀន​នៅ​​​​អនុវិទ្យាល័យ​​​ លោក​ក្លាយ​​ជា​កម្មករ​​​​​គំរូម្នាក់​​ដែលអាច​​​ជួសជុល​បណ្តា​រថ​យន្ត​កាំមីញ៉ុង និងគ្រឿងម៉ាស៊ីន​​​​​អគ្គិសនី​​។ បន្ទាប់​មក​​លោក​បាន​​​បន្តការ​សិក្សា​​នៅសាកលវិទ្យា​ល័យ​​គីម អ៊ី​លស៊ុង ​​ដែលនៅទីនោះ​​លោក​​សិក្សា​​​​​ពីគំនិត​​​​​ម៉ាក្ស​និយម​​​ ព្រមទាំង​​​បណ្តា​​ទ្រឹស្តី​បដិវត្តន៍​​របស់​​ឪពុកលោក​។​

ពួកអ្នក​ជំនាញការ​យល់ទៀត​ថា ​លោករស់​នៅ​ក្នុង​ជីវភាព​​បែប​អភ័យ​ឯកសិទ្ធិ​​​នៅក្រុងព្យុង​យ៉ាង បន្ទាប់ពីគ្រួសារ​​លោកវិលត្រឡប់​មក​កាន់​​​ឧបទ្វីប​កូរ៉េដែល​​បែងចែក​​​​គ្នាវិញ ។ ចំណែក​ឪពុក​​​លោកត្រូវបាន​ពួកសូវៀត​​​លើក​បន្តុប​​​ឱ្យកាន់​អំណាច​​។ ពិតណាស់ ​​​លោកគីម ជុង​អ៊ី​ល ​​ក្នុង​​បណ្តា​ឆ្នាំ​​​​យុវវ័យ​​ស្ថិតនៅ​​​ប្រទេសចិន ដើម្បី​ទទួល​ការ​​​អប់រំ​មួយ ហើយ​​​​ចៀស​ពីគ្រោះថ្នាក់​​​​​នៃ សង្គ្រាម​​​​កូរ៉េ (១៩៥០-១៩៥៣)​។​

លោកគីម ជុង​អ៊ី​ល ​​​ចូលក្នុង​​បក្ស​ពលករ​កូរ៉េ​​​​កាលពីឆ្នាំ​​១៩៦៤ ​​ហើយ​​ឡើង​​ឋានៈ​យ៉ាង​ឆាប់​រហ័ស​។ ​​​ក្នុងឆ្នាំ​​១៩៧៣ ​​​លោក​​​ក្លាយ​​​រួចហើយ​​​ជា​អ្នក​ទទួលខុសត្រូវ​​​ខាង​​​​ចាត់តាំង​​ និង​ឃោសនា​​​អប់រំ​​​របស់​បក្ស ហើយនាឆ្នាំបន្ទាប់​​ពីនោះ ត្រូវ​បាន​​​ឪពុក​លោក​​​ជ្រើសតាំង​​​ជា​អ្នក​ត្រូវ​ឡើង​​បន្ត​វេន​។​ លោកគីម ជុងអ៊ី​ល ​​បានពង្រីក​​​​ជា​បន្តបន្ទាប់​​​នូវ​ឥទ្ធិពល​​របស់​លោ​ក​ក្នុង​​បក្ស​ ហើយក្នុងឆ្នាំ​​​១៩៨០​​ ​លោកបាន​​ចូលក្នុង​​​ការិយាល័យ​​​​នយោ​បាយ​​ និងគណៈ​កម្មា​ធិការ​យោធា​។​

យោងតាម​​​ពួកអ្នកជំនាញ​ការ​ខាង​​ស៊ើប​ការណ៍​​លោកខាង​លិច​​ថា លោកជាអ្នក​​នៅ​ពី​ក្រោយ​​​​​ការវាយប្រហារ​​​ដោយ​គ្រាប់បែក​មួយ​​នៅភូមា​​​កាលពីឆ្នាំ​​១៩៨៣ ​ដែលបណ្តាល​ឱ្យ​ស្លាប់​អ្នក​​​ទទួលខុសត្រូវ​​​កូរ៉េ​ខាងត្បូង​​១៧​នាក់ ​​បន្ទាប់​មក​ក្នុង​​​​ឆ្នាំ​​១៩៨៧ ស្ថិតនៅ​​ពីក្រោយ​​​​ការកម្ទេច​​​យន្តហោះ​​​​ដឹកអ្នក​​ដំណើរ​មួយ​គ្រឿង​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​​កូរ៉េ​ខាងត្បូង​បណ្តាល​ឱ្យ​មនុស្សស្លាប់​​​១១៥​នាក់​។ ​​លោក​ក៏​ត្រូវ​​​គេសង្ស័យ​ដែរ​ថា ​បានរៀបចំ​​​ការ​ចាប់​ពង្រត់​​​​បណ្តាជនជាតិ​ជប៉ុន ដើម្បី​​ទាមទា​រ​ប្រាក់​​លោះ​។​

យោងតាម​បណ្តាមនុស្ស​​​នៅជាប់​​កៀក​រូប​លោក​មុនពេល​​​រត់គេចខ្លួន​ចេញពីប្រទេស​​ថា លោក​គីម ចូលចិត្ត​​ទស្សនា​​​​ផ្ទាំងទស្សនីយភាព​​​​របស់​បណ្តាអ្នក​​​​​​របាំ​​​រុស្ស៊ី ​​ហើយ​លោក​បាន​​បង្កើត​​​​បន្ទប់​​ក្រោមដី​​​ដែល​តម្កល់​​​ទុកស្រាល្អៗ ដល់​ទៅ​​១០.០០០​ដប​។​ ក៏ប៉ុន្តែ​​​​​បណ្តាម៉ាស៊ីន​ឃោសនា​​កូរ៉េ​ខាងជើង​​បង្ហាញ​​​ប្រវត្តិរូប​​របស់​លោកគីម ជុងអ៊ី​ល ​​​ខុស​ពី​នេះ​។ យោង​តាម​ម៉ាស៊ីនឃោសនា​ទាំងនេះ​​ថា លោក​គីម ជុងអ៊ី​ល ​​ជាអ្នកបើក​​​យន្តហោះ​ចម្បាំង​​​ ខណៈដែល​​​គេឃើញ​​​តែ​លោក​ទៅ​ណា​មក​ណា​​​​​ពិសេស​ចេញទៅ​​បរទេស (ចិន​-រុស្ស៊ី) តែ​តាម​រថភ្លើង​​​​​ពុំដែល​​ឃើញ​លោក​ជិះ យន្ត​ហោះ​ម្តង​ណាឡើយ​។ ​មេដឹកនាំ​​​ជាទីស្នេហា​​​ ​ជាអ្នករៀបរៀង​ល្ខោន​​​អូប៉េរ៉ា​ជាច្រើន​ និង​​​ផលិត​ខ្សែ​ភាពយន្តទាំងឡាយ ហើយជាអ្នក​ពូកែ​ខាង​​​វាយកូនហ្គោល​ផង​។​

ពេល​​លោកឡើងកាន់អំណាច​បន្តពី​​​ឪពុក​លោក គឺ​លោកគីម អ៊ី​ល​ស៊ុង ​​កាលពី​​ឆ្នាំ​​​១៩៩៤ ពួកអ្នកឯកទេស​​នៃរបប​កូរ៉េ​​ខាងជើង​មាន​​​ការ​សង្ស័យ​​លើ​សមត្ថ​ភាពរបស់​លោក​ក្នុង​​ការដឹកនាំ​​​ប្រទេស​មក​ពី​ឥទ្ធិពល​ខ្លាំងរបស់​​​​បណ្តាប្រមុខ​​យោធា​។​ ​ក៏ប៉ុន្តែ​​លោកគីម ជុង​អ៊ី​ល ​​អា​ចគ្រប់​គ្រង​អំណាច​លោកបាន​។ ​​លោករហូត​​ដល់​​​អាច​​​អនុវត្ត​​ការកែទម្រង់​​​​​នានា​។ ​កាលពីថ្ងៃទី​​​១៥ មិថុនា ​​​ឆ្នាំ​២០០០ ​​​លោកគីម ​ស្រាប់តែ​​​លេច​​ត្រដែត​លើ​ឆាកអន្តរជាតិ​ ដោយធ្វើ​​​​​កិច្ច​​​​ប្រជុំ​កំពូល​ លើកដំបូង​​​រវាង​​​​មេដឹកនាំ​​​កូរ៉េទាំង​​​​២​​ ដែល​នា​ឱកាស​​​នោះគឺ​​​ទស្សនកិច្ច​​របស់​​ប្រធានា​ធិបតី​កូរ៉េខាងត្បូង លោកគីម ដេយុង ​នៅ​ក្រុង​​​ព្យុង​យ៉ាង​។ ​បន្ទាប់ពី​នេះ លោក​គីម បាន​​ទទួល​រដ្ឋ​មន្ត្រី​​ការបរទេស​​​អាមេរិក​​​​លោកស្រី​​​ម៉ាដឺ​ឡែន អាល់​ប្រាយ​ និង​ប្រធានាធិបតី​រុស្ស៊ី លោកវ៉្លា​ឌីមៀរ ពូទីន​។​

ខែកុម្ភៈ ឆ្នាំ​​​​២០០៥ ​កូរ៉េខាងជើង​​ប្រកាស​ថា ខ្លួន​មាន​​អាវុធ​​​នុយក្លេអ៊ែរ​​បន្ទាប់​មក​ក្នុង​ខែ តុលា​​ ឆ្នាំ​​​​២០០៦ ​កូរ៉េ​ខាង​ជើង​​​ធ្វើ​ឱ្យ​បណ្តា​​​​​​​ប្រទេស​​​​ជិត​ខាង​ញាប់​ញ័រ​​​​ដោយធ្វើការ​​​សាក​ល្បង​​​​នុយក្លេ​អ៊ែរ។ ​ប្រទេសនេះ​​ធ្វើការ​​សាកល្បង​​​នុយក្លេអ៊ែរ​​​ម្តងទៀតក្នុង​​​​ខែឧសភា ឆ្នាំ​២០០៩​។ ​​​អាកប្បកិរិ​យា​​​នេះ​ញ៉ាំង​ឱ្យ​​​មានការ​ពង្រឹង​​​ទណ្ឌកម្ម​របស់​សហ​រដ្ឋអាមេរិក​ កូរ៉េ​ខាង​ត្បូង និងជប៉ុន​។​ លោកគីម ជុង​អ៊ី​ល ​​​មានកូនប្រុស​​​​៣នាក់ ។ កូនប្រុស​​​​ក្មេងជាង​គេ​​​ លោកគីម ជុង​អ៊ុន ​​ពេល​នេះ​ត្រូវ​​ក្លាយ​​​ជា​​មហា​ទាយាទ ៕​