ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ដែល​ឪពុកជក់​បា​រី​​ចំ​ពេលចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ​ប្រ​ឈម​​ការ​កើត​ជំ​ងឺ​ឈាម​សស៊ី​ឈា​ម​ក្រហម​១៥​%

12 ឆ្នាំ មុន

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ក្មេង​ដែល​មាន​ឪពុក​ជក់​បា​រី​នៅ​ចំ​ពេលចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ​ប្រ​ឈម​នឹង​ការ​កើតជំ​​ងឺ​មហារី​ក​នៅ​វ័យ​កុ​មារ​​ដែលស្ថិត​ក្នុង​ប្រភេទ​ជំ​ងឺ​ឈាម​សស៊ី​ឈាម​ក្រហម​ដល់​ទៅ​១៥​%​។ Acute lymphoblastic leukemia (ALL)​គឺ​ជា​ជំ​ងឺ​មហារីក​វ័យ​កុ​មា​រដ៏​សាមញ្ញ​បំ​ផុត​ហើយ​វាស្ថិត​ក្នុង​ករណី​កម្រ​ដោយ​ក្នុង​ក្មេង​១ម៉ឺននាក់​មាន​តែ​៣​ទៅ​៥​នាក់​ប៉ុណ្ណោះ​ដែល​រង​គ្រោះ​ដោយ​ជំ​ងឺ​នេះ​។ ​សាស្ត្រា​ចារ្យ​ Elizabeth Milneរបស់​វិទ្យា​ស្ថាន ​Telethon Instituteទទួល​បន្ទុក​ស្រាវ​ជ្រាវ​សុខ​ភាព​កុ​មារ​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី​បាន​និយាយ​ថា​៖«លទ្ធផល​នៃ​ការ​សិក្សា​នេះ​បង្ហាញ​ថា ឪពុក​ជា​អ្នក​ជក់​បា​រី​បន្ត​កន្ទុយ​អំ​ឡុង​ពេល​ការ​ចាប់​​កំណើត

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ក្មេង​ដែល​មាន​ឪពុក​ជក់​បា​រី​នៅ​ចំ​ពេលចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ​ប្រ​ឈម​នឹង​ការ​កើតជំ​​ងឺ​មហារី​ក​នៅ​វ័យ​កុ​មារ​​ដែលស្ថិត​ក្នុង​ប្រភេទ​ជំ​ងឺ​ឈាម​សស៊ី​ឈាម​ក្រហម​ដល់​ទៅ​១៥​%​។ Acute lymphoblastic leukemia (ALL)​គឺ​ជា​ជំ​ងឺ​មហារីក​វ័យ​កុ​មា​រដ៏​សាមញ្ញ​បំ​ផុត​ហើយ​វាស្ថិត​ក្នុង​ករណី​កម្រ​ដោយ​ក្នុង​ក្មេង​១ម៉ឺននាក់​មាន​តែ​៣​ទៅ​៥​នាក់​ប៉ុណ្ណោះ​ដែល​រង​គ្រោះ​ដោយ​ជំ​ងឺ​នេះ​។  ​សាស្ត្រា​ចារ្យ​ Elizabeth Milneរបស់​វិទ្យា​ស្ថាន ​Telethon Instituteទទួល​បន្ទុក​ស្រាវ​ជ្រាវ​សុខ​ភាព​កុ​មារ​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី​បាន​និយាយ​ថា​៖«លទ្ធផល​នៃ​ការ​សិក្សា​នេះ​បង្ហាញ​ថា ឪពុក​ជា​អ្នក​ជក់​បា​រី​បន្ត​កន្ទុយ​អំ​ឡុង​ពេល​ការ​ចាប់​​កំណើត​ គឺ​ជា​ផ្នែក​មួយ​នាំ​មក​នូវ​គ្រោះ​ថ្នាក់​ជំ​ងឺ​ ALLកុ​មារ​ភាព »។​

​បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ជក់​របស់​ម្តាយ​មិន​បាន​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​ចំពោះ​សុខ​ភាព​ទារក​ឡើយ ​គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​ជក់​របស់​ឪពុក។​ ក្មេង​ទាំង​ឡាយ​ណា​ដែល​ឪពុក​របស់​ខ្លួន​ជក់​បា​រី​យ៉ាង​តិច​២០​ដើម​ក្នុង​មួយ​ថ្ងៃ​ចំ​ពេល​ដែល​គេ​ចាប់​កំណើត​ នោះ​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ប្រ​ឈម​នឹង​ជំ​ងឺ​មហារីក​​​៤៤% ។ ​នៅ​មាន​កត្តា​បរិ​ស្ថាន​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​ក្មេង​
ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ឈាម​សស៊ី​ឈា​ម​ក្រហម​៕