ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យនៅតាមដងផ្លូវជាតិ​លេខ៥មានភូមិក្រឡានឆ្ងាញ់

13 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅតាមដងផ្លូវ​ជាតិ​លេខ៥ មានភូមិលក់ក្រឡានដ៏ឈ្ងុយឆ្ងាញ់​ដែល​អ្នក​ដំណើរដែល​ឆ្លងកាត់​តែងតែ​នាំគ្នា​ ឈប់​មិន​អាច​ខានបាន គឺ​ស្ថិតក្នុងភូមិគោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុកមង្គលបូរី ។

ខេត្តបន្ទាយមានជ័យ ៖ នៅតាមដងផ្លូវ​ជាតិ​លេខ៥ មានភូមិលក់ក្រឡានដ៏ឈ្ងុយឆ្ងាញ់​ដែល​អ្នក​ដំណើរដែល​ឆ្លងកាត់​តែងតែ​នាំគ្នា​ឈប់​មិន​អាច​ខានបាន គឺ​ស្ថិតក្នុងភូមិគោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុកមង្គលបូរី ។

គួរំលឹកថា នៅពេលដែលបងប្អូនប្រជាពល​រដ្ឋ​ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ដែលឆ្លង​កាត់​ខេត្តបាត់ដំបង ហើយចូលដល់ព្រំប្រទល់ខេត្ត​បន្ទាយមានជ័យ ប្រមាណជិត២០គីឡូម៉ែត្រ គេឃើញមានភូមិក្រឡានឆ្ងាញ់ដែលប្រជា​ពល​រដ្ឋ​ធ្វើតូបលក់ជាជួរ​ប្រមាណជា​៤០ទៅ​៥០​តូប​ដែលគេតម្រៀបបំពង់ក្រឡានដាក់​កញ្ជើ​​លក់​ជា​ជួរៗ​នៅតាមចិញ្ចឹមផ្លូវទាំងសង​ខាង។ ហើយ​នៅ​ពេលដែលអ្នកធ្វើដំណើរឆ្លង​កាត់​ទីនោះ​មិនថា ភ្ញៀវ​ជាតិ និងអន្តរជាតិ​​ទេ តែង​តែ​ឈប់រថយន្ត ដើម្បីភ្លក់រស់ជាតិ​ក្រឡានឆ្ងាញ់ រួចទើបធ្វើ​ដំណើរ​បន្តទៅមុខទៀត។

ស្រ្តី១រូបដែល​​ជា​​អ្នក​លក់​​ក្រឡាន​បាន​ប្រាប់​ថា កន្លែង​ដែលលក់ក្រឡាននេះអ្នកដំណើរគេឱ្យ​ឈ្មោះថា ជាភូមិក្រឡានឆ្ងាញ់ ហើយភូមិនេះ​ត្រូវ​បានគេប្រកបមុខរបរលក់ក្រឡានតកូន​តចៅ​ជាយូរមកហើយ។ក្រឡានដែលធ្វើ​ដើម​ឫស្សីស្រុក ឬស្សីព្រៃ យក​មក​កាត់​មួយ​ថ្នាំងៗ​រួច​គេ​យកអង្ករដំណើបដែល​ត្រាំ​ ហើយ​ស្រង់​ឱ្យ​ស្អាត​លាយទឹកខ្ទិៈ ឬដូង និងគ្រាប់​សណ្តែក​​ខ្មៅ​លីង និងស្ករ.អំបិល រួចច្រក​ចូល​បំពង់ចាក់​ទឹក​ឱ្យ​ពេញ ហើយយកឆ្នុក ស្រកីដូង ឬចំបើង​ដាក់​ត្រនាប់ស្លឹកចេក ហើយ​តម្រៀប​ជាជួរដុត​ដោយ​កម្ទេចឈើរឺកម្ទិច​សំរាម។ នៅពេល​ឆ្អិនគេ​​យក​បំពង់ឬស្សីមកសក​ឱ្យ​ស្តើងដើម្បី​ដាក់លក់។

ស្រ្តីរូប​នេះបន្តថា ការធ្វើក្រឡាន​នេះគឺមិន​មែន​ជា​អាជីបនោះទេ គែគ្រាន់តែទំនេរពី​ធ្វើ​ស្រែ​ចម្ការ​នាំគ្នាធ្វើក្រឡានលក់គ្រាន់ ដើម្បី​​បង្កើន​ជីវ​ភាព​ប៉ុណ្ណោះ៕