ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ប្រ​យោជន៍ និង​ផល​ប៉ះ​ពាល់​​នៃ​វិធី​ចាក់​ចង្កា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ មនុស្ស​យើង​​ម្នាក់​​ៗ​កើត​មក​តែង​តែ​ប្រាថ្នា​ចង់​បាន​​រូប​រាង​សម្ផស្ស​ ស្រស់​ស្អាត ជា​ពិសេស​​គឺ​ផ្ទៃ​មុខ ដែល​​ជា​កន្លែង​ទាក់​ទាញ​ និង​គួរ​ជា​ទី​ចាប់​អារម្មណ៍​​ជាង​គេ ដូច្នេះ​បើ​សិន​ជា​ផ្ទៃ​មុខ​មាន​ចំណុច​មិន​ល្អ​នៅ​កន្លែង​ណា​មួយ​ ​ជា​ហេតុ​ដែល​ធ្វើឱ្យ​​លោក​អ្នក​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​។ ចំណែក​​ឯវីធី​ចាក់​ចង្កា​នេះ​ក៏​ជា​សារ​​ប្រ​យោជន៍​​ដ៏​សំខាន់​មួយ​​​ ដែល​អាច​​​ជួយ​ឱ្យលោក​អ្នក​​ទទួល​

រាជធានីភ្នំពេញ ៖​ មនុស្ស​យើង​​ម្នាក់​​ៗ​កើត​មក​តែង​តែ​ប្រាថ្នា​ចង់​បាន​​រូប​រាង​សម្ផស្ស​ស្រស់​ស្អាត ជា​ពិសេស​​គឺ​ផ្ទៃ​មុខ ដែល​​ជា​កន្លែង​ទាក់​ទាញ​ និង​គួរ​ជា​ទី​ចាប់​អារម្មណ៍​​ជាង​គេ ដូច្នេះ​បើ​សិន​ជា​ផ្ទៃ​មុខ​មាន​ចំណុច​មិន​ល្អ​នៅ​កន្លែង​ណា​មួយ​ ​ជា​ហេតុ​ដែល​ធ្វើឱ្យ​​លោក​អ្នក​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​។ ចំណែក​​ឯវីធី​ចាក់​ចង្កា​នេះ​ក៏​ជា​សារ​​ប្រ​យោជន៍​​ដ៏​សំខាន់​មួយ​​​ ដែល​អាច​​​ជួយ​ឱ្យលោក​អ្នក​​ទទួល​បាន​នូ​វផ្ទៃ​មុខ​ស្រស់​​ផូរ​ផង់ផង​ដែរ​ តែ​វា​​ក៏​បា​ន​ផ្តល់​នូវ​ផល​វិ​បាក​មក​វិញ​ បើ​សិន​ជា​លោក​អ្នក​ទៅ​ធ្វើ​ការ​ចាក់​​ចង្កា​នៅ​កន្លែង​ដែល​មិនមាន​បច្ចេក​ទេស​​ច្បាស់​លាស់​។

លោក​វេជ្ជ​បណ្ឌិត​ស្រេង រាសី អ្នក​ឯក​ទេស​​ផ្នែក​សើ​​ស្បែក​​នៃ​មជ្ឈ​មណ្ឌល​ថែរក្សា​​សម្ផស្ស​​មេ​កា​បែល និង​មជ្ឈ​មណ្ឌល​រក្សា​សម្ផស្ស​អាស៊ី​ប៊ី​យូ​ធី​ បាន​មាន​ប្រ​សាសន៍​​ឱ្យ​ដឹង​ថា​​ ជា​ធម្ម​តា​ចង្កា​គឺ​ជា​ចំណុច​នៃ​ទឹក​មុខ​របស់យើង​​ម្នាក់ៗ តែ​ជួន​កាល​​បើ​សិន​ជា​ចង្កា​របស់​​​លោ​ក​អ្នក​មាន​ចំណុច​ខ្វះ​ខាត​ ដូច្នេះ​យើង​មាន​វិធី​ម្យ៉ាង​ដើម្បី​​កែ​ខៃ​ចង្កា​​ឱ្យមានភាព​ស្រស់​​ស្អាត​ឡើង​វិញ​ដូច​​​ជា​ការ​ចាក់​បំពេញ​​ដើម្បី​​ធ្វើ​ឱ្យ​ចង្កា​​មាន​​ភាព​ស្រស់​ស្អាត ស័ក្តិ​សម​ និង​ថែមទាំង​ជួយ​ឱ្យ​ផ្ទៃ​មុខ​មាន​ភាព​ទាក់​ទាញ​​​ជាង​មុន។ ជា​ទូ​ទៅ​​ការ​កែ​ខៃ​​ចង្កា គឺ​យើង​អាច​​ប្រើ​វិធី​​ចាក់​បំពេញ​ ឬ​​ក៏​វិធី​វះ​កាត់​។

លោក​វេជ្ជ​បណ្ឌិត​​បាន​បន្ត​ទៀត​ថា ជា​ទូទៅ​វិធី​ចាក់​ចង្កា​មិនសូវ​ជា​មានផល​ប៉ះ​ពាល់​ខ្លាំង​នោះ​ទេ ដោយ​គ្រាន់​តែ​​មាន​ការ​ប៉ះពាល់​ជា​មួយ​នឹង​ស្បែក​ដូច​ជា​ជាំ ហើម ជា​ដើម។​ តែ​វិធី​​នេះ​វា​ពិត​ជា​​​​បាន​ផ្តល់​នូវ​ផល​ប៉ះ​ពាល់​បើ​សិន​​ជា​លោក​អ្នក​ជ្រើស​រើស​​កន្លែង​ ដែល​មិន​មាន​ជំនាញ​ និង​មិន​មាន​​សុវត្ថិ​ភាព​ ឬ​ក៏​ជ្រើស​រើស​នូវ​ផលិត​ផល​ ដែល​មាន​តម្លៃ​ថោក​ដូច​​ជា​ពួក​ស៊ី​លី​កូ គឺ​វា​អាច​​​ប្រ​ឈម​​ទៅ​នឹង​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​ក្រោយ​ ព្រោះ​វា​​​ជា​​ប្រ​ភេទ​ថ្នាំ​ដែល​មិន​រលាយ វា​អាច​ផ្លាស់​ប្តូរ​ទី​តាំង​ ហើយ​អាច​​​ធ្វើ​ឱ្យ​រ​លាក​​​ឈឺ​រ៉ាំ​រ៉ៃ​​និងមាន​ស្នាម​ក្រហម​​ ជួន​កាល​​អាច​​ធ្វើ​ឱ្យ​ចង្កា​មិន​មាន​ទ្រង់​ទ្រាយ​ស្រស់​​ស្អាត​ថែម​ទៀត​ផង ។

បើ​សិន​ជា​​មានផល​ប៉ះពាល់​​ហើយ​នៅ​ពេល​​ដែល​​អ្នកជំងឺ​មក​ជួបជា​មួយ​គ្រូ​ពេទ្យ​​​ គ្រូពេទ្យ​​នឹង​ធ្វើ​ការ​វះ​កាត់​​​ចង្កា​ដើម្បី​យក​ពួក​ស៊ី​លី​កូ​​​ចេញ ប៉ុន្តែ​​​ការ​វះ​កាត់​នេះ គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ ព្រោះ​កាល​ណា​ដែល​ចាក់​ស៊ី​លី​កូ​ចូល វា​នឹង​បំលែង​​​ខ្លួន​ទៅ​ជា​គ្រាប់​តូច​ៗ​ពេញ​ចង្កា​ទៅ​រស់​នៅ​ក្នុង​​ឈាម​ និង​កោ​សិ​កា​​ខ្លាញ់​ ដូច្នេះ​នៅ​ពេល​ដែល​វះ​កាត់​​​យ​ក​ចេញ​​ ​គឺ​មិនអាច​យក​ចេញ​​មក​ទាំង​អស់​​​​នោះ​ទេ​ គឺ​វា​អា​ចមាន​​លាយ​ជា​មួយ​​ឈាម​និង​​ខ្លាញ់​​ចេញ​មក​ដែល​​ធ្វើ​​ឱ្យ​ចង្កា​​បាត់​បង់​នូវ​ទ្រង់​ទ្រាយ​ដើម​។

ដូច្នេះ​ហើយ​​ដើម្បី​ការ​ពារ​កុំ​ឱ្យកើត​មាន​បញ្ហា​​​ទាំង​នេះ ​លោក​អ្នក​នាង​កញ្ញា​​ត្រូវ​តែ​មក​ធ្វើ​ការ​ពិ​ភាក្សា​​ជា​មួយ​អ្នក​ឯក​ទេស​ជា​មុន​សិន ​មុន​នឹង​​សម្រេច​​​ចិត្ត​ជ្រើស​រើស​​​​​នូវ​វិធី​ចាក់​ចង្កា៕