ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាស្ត្រ​បំ​បាត់​ស្នាម​ផ្លែ​ដោយ​ដំ​ដៅ​ឬ​របួស​នៅ​លើ​ស្បែក​​

12 ឆ្នាំ មុន

សម្លាកផ្លែ​ពណ៌​ក្រហម​នៅ​លើ​ស្បែក​ជួន​កាល​កើត​មាន​​បន្ទាប់​ពី​មាន​​​របួស​ឬ​ដំ​បៅ​ ។​ សម្លាក​​ផ្លែ​លើ​ស្បែក​​បង្កើត​ឡើង​ដោយ​កោ​សិកា ​fibroblast ដែល​ទទួល​បន្ទុក​បង្កើត«​ជា​លិកា​​សម្លាក​​»។ នៅ​ត្រង់​សម្លាក​​នេះ​ ​អាច​មាន​ការ​ឈឺ​ចាប់​តិច​តួច ​ឬ​ក៏​​រមាស់​។​ វា​ជា​សាច់​ដុះ​មិន​បង្ក​ជា​មហា​រីក​(Benign Tumours) ​កើត​នៅ​កន្លែង​ណា​មួយ​ដែល​មាន​ស្បែក​រាប​ស្មើ​លើ​រាង​កាយ​របស់​យើង​ទេ​ ។

មាន​វិធី​សាស្ត្រ​មួយ​ចំនួន​អាច​​ជួយ​លុប​បំ​បាត់​សម្លាក​នេះ​បាន​ ៖ ១-ស្អំ​ស្បៃ​ត្រជាក់​ (Compressត្រជាក់​)នៅ​ចំ​កន្លែង​សម្លាក​​។​ អ្នក​អាច​ប្រើ​ស្បោង​តែ​ក្លា​ស្សេ​​ត្រជាក់​ដាក់​លើ​វា​ក៏​បានឬក៏​ប្រើ​ស្បោង​ទឹកកកក៏​បាន ។

២-ប្រើ​បង់​យឺត​( Pressure dressing)​រុំសង្កត់​​ឱ្យ​​ណែន​​ចំ​កន្លែង​​សម្លាក​​​ផ្លែ​។ អ្នក​អាច​ប្រើ​បង់​ស្អិត​ជួយ​ដើម្បី​កុំ​ឲ្យ​​Pressure dressing​រំកិល​​ខុស​​កន្លែង​​ដើម​។ បង់​យឺត​នេះ​ត្រូវ​ការ​ផ្លាស់​ប្តូរ​រាល់​ថ្ងៃ​ ហើយ​អ្នក​ត្រូវ​ទុក​វា​​​១ម៉ោង​មុននឹង​រុំសង្កត់​ជា​ថ្មី​។​ បន្ត​ធ្វើ​បែប​នេះ​រហូត​បាត់​ផ្លែ​សាច់​ទាំង​ស្រុង ។

៣-ចាក់​ថ្នាំ​អ័រ​ម៉ូន​ស្តេរ៉ូ​អ៊ីដ​« Cortisone»​នៅ​ចំ​សម្លាក​។ វិធី​ព្យាបាល​ដោយ​ចាក់​ថ្នាំ​នេះ​អាច​ប្រើ​ពេល​យូរ ​ដ្បិត​វា​ចាំ​បាច់​ត្រូវ​ធ្វើ​រៀង​រាល់​​ខែ និង​ច្រើន​ខែរហូត​ដល់​សម្លាក​ផ្លែ​រលាយ​​បាត់​បន្តិ​ច​ម្តង​ៗ ។

៤-ប្រ​សិន​ជា​ផ្លែ​តូច​នៅ​ចំ​ស្បែក​ស្តើង​ជម្រើស​​ដ៏​ល្អ​សម្រាប់​អ្នក​គឺ​ cryosurgery(​វិធី​ព្យាបាល​ធ្វើ​ឱ្យស្បែក​ត្រជាក់​ដើ​ម្បី​សម្លាប់​ជា​លិកា​ជំ​ងឺ​ )។​ នីតិ​វិធី​នៃ​ការ​ព្យាបាល​cryosurgeryគឺ​ប្រើ​ប្រាស់​វត្ថុ​រាវ​នី​ត្រូ​ហ្សែន​ធ្វើ​សម្លាក​ផ្លែ​ត្រជាក់​ដល់​កក​ ។

៥-វះ​កាត់​ដោយ​ប្រើ​កាំ​រស្មី​ Laser។ វិធី​សាស្ត្រ​នេះ​ អ្នក​ចាំ​បាច់​ត្រូវ​តែ​ពិភាក្សា​យ៉ាង​ម៉ត់​ចត់​ជា​មួយ​វេជ្ជ​បណ្ឌិត​ជំ​នាញ​។ បន្ទាប់​ពី​ការ​វះ​កាត់​រួច​ អ្នក​គួរតែ​ប្រើ​បង់​ Pressure dressing​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​សម្លាក​​ផ្លែ​កើត​សា​ជា​ថ្មី ៕