ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី13 ធ្នូ

12 ឆ្នាំ មុន

*ឆ្នាំ១៩៣៧ ការ​សម្លា.ប់​រង្គាល​​ក្នុងទី​ក្រុង​ណានជីង ៖ កង​​ទ័ពជប៉ុន​បានបន្ត​កាន់កា.ប់​ទី​ក្រុង​ណានជីង ​ជាច្រើនសបា្តហ៍​​​​ក្រោយ​​ពី​វាយ​​ផ្តួលរំលំ​ហើយ​បាន​ប្រព្រឹត្ត​​អំពើ​​​ព្រៃ.ផ្សៃ​​​ចាប់ជនស៊ីវិល​​រំលោ.ភ និងសម្លា.ប់ ។​
*​ឆ្នាំ​១៩៤១ ​ សង្គ្រាម​លោកលើកទី២​​ ៖ ប្រទេស​​​​ហុងគ្រី និងរូម៉ានី ប្រកាស​សង្គ្រាម​ជាមួយ​សហ​រដ្ឋអាមេ​រិក ។
*ឆ្នាំ១៩៧១ ប្រទេស​ម៉ាល់ត៍​ក្លាយ​ទៅជា​​​ប្រទេស​​ប្រកាន់​របប​​នយោបាយសាធារណរដ្ឋ​​​រួមជាមួយ​នឹងបណ្តា​​ប្រទេស​ជា​ច្រើន​​ទៀតក្នុង Commonweath ។

*ឆ្នាំ១៩៣៧  ការ​សម្លាប់​រង្គាល​​ក្នុងទី​ក្រុង​ណានជីង ៖ កង​​ទ័ពជប៉ុន​បានបន្ត​កាន់កាប់​ទី​ក្រុង​ណានជីង ​ជាច្រើនសបា្តហ៍​​​​ក្រោយ​​ពី​វាយ​​ផ្តួលរំលំ​ហើយ​បាន​ប្រព្រឹត្ត​​អំពើ​​​ព្រៃផ្សៃ​​​ចាប់ជនស៊ីវិល​​រំលោភ និងសម្លាប់ ។​
*​ឆ្នាំ​១៩៤១ ​ សង្គ្រាម​លោកលើកទី២​​ ៖ ប្រទេស​​​​ហុងគ្រី និងរូម៉ានី ប្រកាស​សង្គ្រាម​ជាមួយ​សហ​រដ្ឋអាមេ​រិក ។
*ឆ្នាំ១៩៧១ ប្រទេស​ម៉ាល់ត៍​ក្លាយ​ទៅជា​​​ប្រទេស​​ប្រកាន់​របប​​នយោបាយសាធារណរដ្ឋ​​​រួមជាមួយ​នឹងបណ្តា​​ប្រទេស​ជា​ច្រើន​​ទៀតក្នុង Commonweath ។
*​ឆ្នាំ១៩៣៩ កង​ទ័ព​ហ្វាំងឡង់​ផ្តួល​រំលំ​កង​ទ័ព​​សហភាពសូវៀត​​ក្នុង ។
*ឆ្នាំ​២០០១ ការពង្រីក​ខ្លួនរបស់​សហភាព​​អឺរ៉ុប ៖ សហភាពអឺរ៉ុបបាន​ប្រកាសថា ​បណ្តា​​ប្រទេស​មួយ​ចំនួន​ដូចជា ៖  ​ឆែក, អេស្តូនី,​​ហុងគ្រី​ ស្លូវេនី និងស៊ីប ​នឹង​ក្លាយ​​ទៅ​ជា​សមា​ជិក​​​របស់ខ្លួនចាប់ពីថ្ងៃទី១ ឧសភា ​ឆ្នាំ២០០៤​នេះ​តទៅ ។
*​​ឆ្នាំ​២០០៣  អតីត​ប្រធានាធិបតី​ប្រទេស​​អ៊ី​រ៉ាក់​​​លោកសា​ដាម ហ៊ូសេន ​ត្រូវបានចាប់ខ្លួន​នៅក្នុង​​ផ្ទះ​​របស់​​​លោកក្នុង​ទីក្រុង​ Tikrit ។
*ឆ្នាំ​២០០៤ ​ លោកឧត្តម​សេនីយ៍ Augusto Prinochet អតីត​ជនផ្តាច់​កា​ស៊ីលី​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​​​ក្នុងផ្ទះ​ បន្ទាប់ពី​គាត់ត្រូវ​​បាន​ចោទ​ប្រកាន់​​​ពីបទ​ចាប់ជម្រិត​ និងសម្លាប់​មនុស្ស ។
*​ឆ្នាំ២០០៨ មេដឹកនាំ​​មកពី​ប្រទេសចិន,​ជប៉ុន និង​កូរ៉េ​ខាងត្បូង បានជួបជុំគ្នា​នៅលើ​កោះ​​ Kyushu ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​​ឆ្លើយតប​ទៅនឹង​វិបត្តិ​​ហិរញ្ញវត្ថុ ។
*ឆ្នាំ​២០០៩ ​ លោកប្រធានាធិបតី​​​ប្រទេស​​ចិន​​ ហ៊ូ​ជីនតាវ អញ្ជើញចូលរួមក្នុងពិធី​បើក​សម្ពោធ​​​បំពង់បង្ហូរ​ប្រេង​​កាហ្សាក់​ស្ថាន-ចិន ។
-ប្រទេសឥណ្ឌា​​ទទួលបានជោគជ័យ​ក្នុង​ការ​ធ្វើ​​តេស្តិ៍​​​​សាកល្បង​ចាញ់​កាំជ្រួច​​ម៉ីស៊ីល​បំពាក់​ទៅ​ដោយ​ថាមពលនុយក្លេអ៊ែរ​​នៅលើ​ឆ្នេរ​​សមុទ្រ​​អូវីសា ។
*ឆ្នាំ​២០១០ ទឹកជំនន់​​ដ៏អាក្រក់​​​បាន​ជន់​លិច​ប្រទេសកូឡុំ​​ប៊ី បណ្តាល​ឱ្យខូច​ខាត​ហេដ្ឋារចនា​សម្ព័ន្ធ​គិតជា​ទឹក​ប្រាក់​​ចំនួន​៥,២​ពាន់​លាន​​​
ដុល្លារ ។
-​ឆ្នាំង​បុរាណ​មួយដែលមានអាយុ​២៤០០​ឆ្នាំ ​ត្រូវបានរកឃើញ​ដោយអ្នក​បុរាណវិទ្យា​​ចិន ​៕