ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​តាន​តឹង​​អា​រម្មណ៍​ខ្លាំង​អំឡុង​មាន​ផ្ទៃ​ពោះ​​ខែ​ទី​២និងទី​៣​ប្រឈម​ការ​ឆ្លង​ទន្លេ​មុន​​កំណត់​និង​​ប៉ះ​ពាល់​តុល្យភាព​ភេទ​​

12 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្ត្រ​បាននិយាយ​ថា ស្ត្រី​ដែល​មាន​​ភាព​តាន​តឹង​ក្នុង​អារម្មណ៍​ខ្លាំង​អំឡុង​មាន​ផ្ទៃ​ពោះ​ខែ​ទី​២​និង​ទី​៣​ប្រ​ឈម​នឹង​ការ​ឆ្លង​ទន្លេ​មុន​ពេល​កំណត់​ ហើយ​កូន​ដែល​កើត​មក​ភាគ​ច្រើន​ជា​ស្រី​។​ ការ​តាន​តឹង​ក្នុង​អារម្មណ៍​ខ្លាំង​បាន​បង្ហាញ​​ពី​ផល​ប៉ះ​ពាល់​ដល់​តុល្យ​ភាព​រវាង​ភេទ​ទារក​ដែល​ទើប​តែ​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ​ម្តាយ​បាន​ពីរ​បី​ខែ​ដំ​បូង​ ។ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ភាព​តាន​តឹង​ខ្លាំង​លើស​លប់​(Stress)អាច​ពង្រួញ​ឲ្យ​ខ្លី​នូវ​រយៈ​ពេល​ពពោះ​។ នេះ​មានន័យ​ថា កូន​កើត​មុន​ពេល​កំណត់​ ហើយ​សម្រាប់​កូន​ប្រុស​នឹង​ត្រូវ​រលូត​។

នេះ​ជា​លើក​ទី​១​ហើយ​ដែល​ភាព​តាន​តឹង​ក្នុង​អា​រម្មណ៍​(stress)ត្រូវ​បាន​គេ​បង្ហាញ​ថា មាន​ផល​ប៉ះ​ពាល់​លើ​តុល្យ​ភាព​រវាង​ភេទ​ទារក​ដែល​ហៅ​ថា​​« Sex Ratio»។ ​លទ្ធផល​នេះ​កើត​ចេញ​ពី​ការ​ពិ​សោធដែល​គេ​ធ្វើ​​កាល​ពី​ឆ្នាំ​២០០៥​ ។ ការ​ស្រាវ​ជ្រាវ​ពី​លើក​មុន​​ក៏​បាន​បង្ហាញ​ដែរ​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​តាន​តឹង​ក្នុង​អា​រម្មណ៍​ខ្លាំង​ប្រ​ឈម​នឹង​ការ​រលូត​ប្រសិន​ជា​កូន​ក្នុង​ផ្ទៃ​នោះ​ជា​ប្រុស​។ នេះ​ក៏​ព្រោះ​តែ​ក្មេង​ប្រុស​ឆាប់​រីកលូត​លាស់​ធំ​ជាង​ក្មេង​ស្រី​ ហើយ​ត្រូវ​ការ​ការ​ទ្រ​ទ្រង់​និង​ចំណី​អា​ហារ​ច្រើន​ពី​ម្តាយ​ ៕