ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​អាំង ឬ​ត្រី​ដុត​ជួយ​បន្ធូរ​បន្ថយ​​ជំងឺ​ខួរ​ក្បាល​ចុះ​ខ្សោយ

12 ឆ្នាំ មុន

មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​នៃ​​ម​ហា​វិទ្យា​ល័យ​ ភីត​ស្បឺក​ សហ​រដ្ឋ​អា​មេរិក​ បាន​សិក្សា​ស្រាវ​ជ្រាវ​​ឃើញ​ថា ការ​ដែល​គ្រាន់​តែ​ប្តូរ​មក​ទទួល​ទាន​ត្រី​អាំង ឬ​ត្រី​ដុត ​ក្នុង​​មួយ​សប្តាហ៍​មួយ​ពេល នឹងជួយ​ទ្រ​ទ្រង់​សុខ​ភាព​ខួរ​ក្បាល កាត់​បន្ថយ​ការ​ប្រ​ឈម​មុខ​នឹង​ការ​​ភ្លេច​ភ្លាំង ការ​ចង​ចាំ​ចុះ​ខ្សោយ​ និង​បន្ថយ​​ការ​កើត​ជំងឺ​ចុះ​ខ្សោយ​នៃ​ខួរ​ក្បាល​បាន។​ ក្រុមអ្នក​ស្រាវ​​ជ្រាវ​​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ ដោយ​ត្រួត​ពិនិត្យ​​ខួរ​ក្បាល​តាម​រយៈ​ម៉ាស៊ី​​ន​ថត ឃើញ​ថា ការ​ទទួល​ទាន​ត្រី​អាំង​ ឬ​ត្រី​ដុត នឹង​ជួយ​ប៉ះ​ប៉ូវ​ដល់​កោ​សិកា​​សរសៃ​ប្រ​សាទ ​​

មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​នៃ​​ម​ហា​វិទ្យា​ល័យ​ ភីត​ស្បឺក​ សហ​រដ្ឋ​អា​មេរិក​ បាន​សិក្សា​ស្រាវ​ជ្រាវ​​ឃើញ​ថា ការ​ដែល​គ្រាន់​តែ​ប្តូរ​មក​ទទួល​ទាន​ត្រី​អាំង ឬ​ត្រី​ដុត ​ក្នុង​​មួយ​សប្តាហ៍​មួយ​ពេល នឹងជួយ​ទ្រ​ទ្រង់​សុខ​ភាព​ខួរ​ក្បាល កាត់​បន្ថយ​ការ​ប្រ​ឈម​មុខ​នឹង​ការ​​ភ្លេច​ភ្លាំង ការ​ចង​ចាំ​ចុះ​ខ្សោយ​ និង​បន្ថយ​​ការ​កើត​ជំងឺ​ចុះ​ខ្សោយ​នៃ​ខួរ​ក្បាល​បាន។​ ក្រុមអ្នក​ស្រាវ​​ជ្រាវ​​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ ដោយ​ត្រួត​ពិនិត្យ​​ខួរ​ក្បាល​តាម​រយៈ​ម៉ាស៊ី​​ន​ថត ឃើញ​ថា ការ​ទទួល​ទាន​ត្រី​អាំង​ ឬ​ត្រី​ដុត នឹង​ជួយ​ប៉ះ​ប៉ូវ​ដល់​កោ​សិកា​​សរសៃ​ប្រ​សាទ ​​ធ្វើ​ឱ្យ​កោ​សិកា​នៅ​បរិវេណ​​ខួរ​ក្បាល​​មាន​ការ​​ចង​ចាំ និង​សតិ​បញ្ញា​​មាន​លក្ខណៈ​មាំ​មួន​​។

​លោក​សាស្ត្រា​ចារ្យ​​សៃ​រ៉ាស់​​ រ៉ាស៊ី បញ្ជាក់​​ថា «​អ្នក​​ដែល​ទទួល​ទាន​ត្រី​អាំង ឬ​ត្រី​ដុត នឹង​មាន​ខួរ​ក្បាល​ធំ​ជាង​​អ្នក​ផ្សេ​ង​ ដោយ​មាន​កោ​សិកា​ខួរ​ក្បាល​ក្នុង​បរិ​វេណ​​ដែល​​ពាក់​ព័ន្ធ​នឹង​​ការ​ចង​ចាំ​ និង​ស្វែង​យល់​ខ្ពស់​»។ ​លោក​បញ្ជាក់​​ទៀត​ថា «​ក្រៅ​ពី​នេះ​ក៏​មាន​ការ​ប្រ​ទះ​ឃើញ​ថា ការ​ប្រ​ថុយ​ប្រ​ថាន​ក្នុង​ការ​កើត​ជំងឺ​ចុះ​ខ្សោយ​ខួរ​ក្បាល និង​សតិ​បញ្ញា ក្នុង​រយៈ​ពេល​៥​ឆ្នាំ នឹង​​ថយ​ចុះ​ដល់​ទៅ​៥​ដង​»៕