ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព​​​ និងពួក​ជីវ​ពល​នៅ​ព្រលាន​​យន្តហោះ​ក្រុង​​​ទ្រីប៉ូលី​

13 ឆ្នាំ មុន

​មេ​បញ្ជា​​​ការ​របស់​កងជីវពល​​មូលដ្ឋាន​មួយរាយ​ការណ៍​​កាលពី​​ថ្ងៃទី​​​១១ ធ្នូ ថា ការ​បា.ញ់​​តគ្នា​​បានផ្ទុះឡើង​​​កាលពីយប់ថ្ងៃទី​​​១០ មក​ទី​១១ ធ្នូ ​នៅជិត​ព្រលានយន្តហោះ​​​​អន្តរ​ជាតិ​ក្រុង​ទ្រី​ប៉ូលី​រវាង​ពួកអ្នក​ទទួលខុសត្រូវ​នៃកង​​ទ័ពលីប៊ីថ្មី ​និង​ពួកជីវពល​​ប្រដាប់អាវុធ ។​ ការប៉ះ​ទង្គិចគ្នា​​នេះ​ជា​​ការ​​ប៉ះទង្គិច​គ្នា​ចុ​ង​ក្រោយ​​​​មួយ​ក្រោយ​​ការ​ប៉ះទង្គិច​​​គ្នាមួយ​​ចំនួន​​រវាង​ពួក​ជីវពល​ដែលប្រជែង​​រក​អំណាច​ពិត​ប្រាកដ​​នៅ​តាម​​​វិថី​​នា​នា​នៃ​​​រដ្ឋធានី​លីប៊ី ​​ខណៈ​​​ដែល​​រដ្ឋាភិបាល​​​កណ្តាលមួយ​នៅពុំទាន់​​ធ្វើ​ប្រតិ​បត្តិ​ការ​​ពេញ​លេញ ។​

​មេ​បញ្ជា​​​ការ​របស់​កងជីវពល​​មូលដ្ឋាន​មួយរាយ​ការណ៍​​កាលពី​​ថ្ងៃទី​​​១១ ធ្នូ ថា ការ​បាញ់​​តគ្នា​​បានផ្ទុះឡើង​​​កាលពីយប់ថ្ងៃទី​​​១០ មក​ទី​១១ ធ្នូ ​នៅជិត​ព្រលានយន្តហោះ​​​​អន្តរ​ជាតិ​ក្រុង​ទ្រី​ប៉ូលី​រវាង​ពួកអ្នក​ទទួលខុសត្រូវ​នៃកង​​ទ័ពលីប៊ីថ្មី ​និង​ពួកជីវពល​​ប្រដាប់អាវុធ ។​ ការប៉ះ​ទង្គិចគ្នា​​នេះ​ជា​​ការ​​ប៉ះទង្គិច​គ្នា​ចុ​ង​ក្រោយ​​​​មួយ​ក្រោយ​​ការ​ប៉ះទង្គិច​​​គ្នាមួយ​​ចំនួន​​រវាង​ពួក​ជីវពល​ដែលប្រជែង​​រក​អំណាច​ពិត​ប្រាកដ​​នៅ​តាម​​​វិថី​​នា​នា​នៃ​​​រដ្ឋធានី​លីប៊ី ​​ខណៈ​​​ដែល​​រដ្ឋាភិបាល​​​កណ្តាលមួយ​នៅពុំទាន់​​ធ្វើ​ប្រតិ​បត្តិ​ការ​​ពេញ​លេញ ។​

យោងតាម​​​មេបញ្ជាការ​ពួកជីវពល​​​​២រូប​​ថា ការ​ប៉ះទង្គិច​គ្នា​​​កើតឡើង​​​ពេលក្បួន​​រថយន្ត​​របស់​នាយ​សេនាធិការ​បណ្តោះ​​អាសន្ន លោក​​ខាលឺ​ហ្វា ​​ហាហ្វតារ បាន​មក​ដល់​​​ក្បែរ​​ប៉ុស្តិ៍​​ត្រួតពិនិត្យ​​​​​មួយ​ស្ថិតនៅ​​ចម្ងាយ​​​៣គីឡូម៉ែត្រ ពីព្រលាន​យន្ត​ហោះ។ វរសេនីយ៍​​ឯក​មុកតារ ​ហ្វ័រ​​​ណាណា គូស​បញ្ជាក់​​ថា លោក​ខាលឺហ្វា ហាហ្វតារ និង​ក្បួន​រថយន្ត​​​របស់​លោកបាន​មក​ដល់​​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ ​ហើយពុំ​ព្រម​ឈប់​ដូច​​ការ​ស្នើ​។

ពេល​​នោះ​​ពួក​អ្នក​ប្រចាំ​​ការនៅប៉ុស្តិ៍​​​នេះបាន​ប៉ុន​ប៉ង​​​ឃាត់​​​ឱ្យឈប់​​តែត្រូវ​កង​ការពារ​របស់​លោក​ហាហ្វតារ បាញ់​ប្រហារ​​ បណ្តាល​ឱ្យ​មនុស្ស​​​​២នាក់​ត្រូវ​របួស​។ ​ក្បួន​រថយន្ត​​នេះ​ត្រូវបានដេញ​តាម​រហូត​ដល់​ជំរំ​យោធា​មួយនៅជិត​​ហាម​ហ្សា ជា​កន្លែង​ផ្ទុះការ​បាញ់​តគ្នា​​ជាលើកទី​២ ។ ​ដោយ​មាន​អន្តរាគមន៍​​របស់​បណ្តា​​មេដឹកនាំ​​​លីប៊ីថ្មី​ ទើប​​អំពើ​​​​ហិង្សា​ត្រូវ​​បញ្ចប់ ៕​