ប្រទេសឡាវ និងប្រទេសចិន បានសន្យាកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះក្នុងការពង្រីកទំនាក់ទំនងយោធាឱ្យបានកាន់តែស៊ីជំរៅតាមរយៈការផ្លាស់ប្តូរមន្ត្រីយោធា និងចូលរួមប្រតិបត្តិការរួមគ្នា រឹតបន្តឹងមិត្តភាពរវាងយោធានៃប្រទេសទាំងពីរ និងធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ការប្តេជ្ញាធ្វើឡើងក្នុងកិច្ចប្រជុំរវាងលោកឧបនាយករដ្ឋមន្ត្រីឡាវ និងជារដ្ឋមន្ត្រីការពារជាតិDouangchay Phichith រួមជាមួយលោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិSanyahak Phomvihane និងលោកអនុមេបញ្ជាការបុគ្គលិកនៃកងទ័ពរំដោះប្រជាជាតិចិន (PLA)Cai Yingting ដែលធ្វើដំណើរទស្សនកិច្ចនៅប្រទេសឡាវ។
លោកDouangchay និយាយថា ភាគីឡាវ បានកោតសរសើរចិនជាយូរណាស់មកហើយក្នុងការគាំទ្រ និងជួយឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡាវ និងកសាងខឿនការពារជាតិ។ ភាគីឡាវដែលមានរដ្ឋាភិបាលនិងយោធាបានចងភ្ជាប់ទំនាក់ទំនងក្នុងការអភិវឌ្ឍដ៏សំខាន់ជាមួយប្រទេសចិន ព្រមទាំងមានបំណងចូលរួមក្នុងកិច្ចប្រឹងប្រែងជាមួយភាគីចិន ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធានិងជាតិទាំងពីរឡើងមួយកម្រិតថ្មីទៀត។
លោកSanyahak និយាយថា មិនថាមានបញ្ហាប្រែប្រួលចំពោះស្ថានភាពក្នុងតំបន់ឬអន្តរជាតិក្តី ក៏មិត្តភាពដ៏រឹងមាំងរវាងប្រជាជននៃប្រទេសទាំងពីរនិងយោធាគ្មានការផ្លាស់ប្តូរទេ។ ប្រទេសឡាវមានបំណងនឹងចូលរួមកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនឲ្យបានកាន់តែជិតស្និទ្ធ ទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរ និងមិត្តភាពជាដរាបនិងតែមួយនៃភាគីទាំងពីរ។
លោកCai និយាយថា ប្រទេសចិននិងឡាវ ជាមិត្តភក្តិក្បែរខាង ហើយប្រជាជននៃប្រទេស ទាំងពីរមានមិត្តភាពជាមួយគ្នាតាំងពីបុរាណមក។ នាពេលថ្មីៗនេះ ទំនាក់ទំនងទ្វេភាគីកំពុងបន្តទៅមុខដោយរលូនគ្មានឧបសគ្គ និងទៅរកការរីកចម្រើនបន្ថែមទៀត ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរ បានបង្កើតយុទ្ធសាស្ត្រយោគយល់និងកិច្ចសហប្រតិបត្តិជាដៃគូនឹងគ្នាមក។
ប្រទេសចិននឹងបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ ឲ្យបានកាន់តែជិតស្និទ្ធ ជាមួយប្រទេសឡាវ ពង្រីកមូលដ្ឋានគ្រឹះកិច្ចសហប្រតិបត្តិការនិងពង្រឹងមិត្តភាព ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី និងសន្តិភាពក្នុងតំបន់ស្ថិរភាព និងភាពរុងរឿង។ លោកCai ដឹកនាំគណៈប្រតិភូPLA ទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃចន្ទ ក្រោមការអញ្ជើញពីក្រសួងការពារជាតិឡាវ៕
ចែករំលែកព័តមាននេះ