ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី8 ធ្នូ

12 ឆ្នាំ មុន

*​ឆ្នាំ១៩៤១
-សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រកាស​សង្គ្រាម​​ជា​មួយ​​ជប៉ុន ។​
-​កង​ទ័ព​​ជប៉ុន​ចូល​​ឈ្លាន​​ពាន​​នៅភាគ​ខាង​ត្បូងប្រទេស​ថៃ ហើយ​ពួក​គេ​​បាន​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ជា​មួយ​ចលនា​​តស៊ូ​របស់ថៃ នៅក្នុង​តំបន់​នោះ ។ ​ជា​មួយ​នឹង​ការ​​ចូល​ឈ្លាន​ពាន​ប្រទេស​ថៃ ​កងទ័ព​​ជប៉ុន​ក៏​បាន​​បន្តចូល​ឈ្លាន​ពាន​ទី​ក្រុង​​ហុងកុង ​ដែល​បណ្តាល​​ឱ្យ​មានការ​ប្រយុទ្ធ​​ចាប់​ផ្តើមរាល​ដាល​ឡើង ។

*ឆ្នាំ​១៩៦៦
-នាវា SS Heraklion របស់​ប្រទេស​ក្រិក​បាន​លិច​ បណ្តាល​​ឱ្យ​ស្លាប់​​មនុស្ស​ជាង​២០០​នាក់។
*ឆ្នាំ១៩៩១
-មេ​ដឹក​នាំ​​របស់​ប្រទេស​រុស្ស៊ី​ ​​បេ​ឡា​រុស និង​​អ៊ុយ​ក្រែន បានចុះ​ហត្ថ​លេខា​​លើ​កិច្ច​ព្រម​ព្រៀង​រំលាយ​សហ​ភាព​សូវៀត ហើយ​បង្កើត​ Commonwealth ​រដ្ឋ​ឯក​រាជ្យ ។
*ឆ្នាំ១៩៩៣
-​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អាមេរិក​​ខាង​ជើង ​ត្រូវបាន​ចុះ​ហត្ថ​លេខា​​ចូល​ជាធរ​មាន​ដោយ​លោក​ប្រធានាធិបតី​ប៊ីល គ្លីន​តុន ។
*ឆ្នាំ​២០០៩
-​ការ​បំផ្ទុះ​​គ្រាប់​បែក​​ក្នុង​ទី​ក្រុង​​​បាកដា​ដ ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​​អស់​ចំនួន​​១២៧​នាក់ និង​៤៤៨​នាក់​ផ្សេង​ទៀត​រង​របួស ។
*ឆ្នាំ២០០៩
-​តុលា​ការ​កម្ពុជា​​​កាត់​ទោស​ជន​ជាតិ​ថៃ​​ម្នាក់​​ឱ្យ​ជាប់​​ពន្ធនាគាររយៈ​ពេល​៧​ឆ្នាំ ពី​បទ​ធ្វើ​ចារ​កម្ម​​ក្នុង​ទឹក​​ដី​កម្ពុជា។
-​អាជ្ញា​ធរមីយ៉ាន់ម៉ា​​ បាន​ដុត​បំផ្លាញ​​ចោល​ថ្នាំ​ញៀន​​ណា​កូទិក តម្លៃ​​៩៣​លាន​ដុល្លារ​ ដែល​រឹប​អូស​បាន​នៅ​ភាគខាង​កើត​​ក្នុង​រដ្ឋ Shan។
*ឆ្នាំ​២០១០ ​
-​អ្នក​ទោស​​៨៣​នាក់ បាន​ស្លាប់​បាត់​បង់​​ជីវិត​​បន្ទាប់​ពី​​អគ្គិ​ភ័យ​​ឆាប​ឆេះ​រាល​ដាល​ដល់​ពន្ធនា​គារ​ក្នុង​ទី​ក្រុង Santiago ប្រទេស​​ឈីលី ។
​-ប៉មទួរអេហ្វែល ត្រូវបាន​បិទ​ជាបណ្តោះ​អាសន្ន​​ដោយ​សារ​ការ​ធ្លាក់​​ព្រិល​​ក្រាស់​ពេក ។
-​បាតុ​ករ​ច្រើន​ជាង​១.០០០​នាក់​​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ផ្លូវ​​សំខាន់ៗ​ក្នុង​ទី​ក្រុង​​ម៉ូស្គូ បន្ទាប់​​ពី​អ្នក​គាំទ្រ​​បាល់​ទាត់​ម្នាក់​ត្រូវបាន​សម្លាប់ ៕