ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​ជន​យកអំណោយ​​ផ្តល់ជូន​​​កាកបាទក្រហមកម្ពុជា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅ​ទី​​ស្នាក់​ការ​កណ្តាល​កាក​បាទ​ក្រ​ហម​​កម្ពុជា​​ កាល​ពី​ថ្ងៃ​ទី​​៦ ធ្នូ ​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​​កាកបាទក្រហម​កម្ពុជា​​បាន​​​ទទួល​ជួប​ភ្ញៀវ​កិត្ត​ិ​យស​​​សប្បុរស​​ ធម៌​ចំនួន​បី ដើម្បី​ទទួល​អំណោយ​សម្រាប់​ទ្រ​ទ្រង់​​ដល់​សកម្ម​ភាព​មនុស្ស​​ធម៌​របស់​កាក​ បាទ​ក្រ​ហម​​​កម្ពុជា​។

រាជធានីភ្នំពេញ ៖ ​នៅ​ទី​​ស្នាក់​ការ​កណ្តាល​កាក​បាទ​ក្រ​ហម​​កម្ពុជា​​ កាល​ពី​ថ្ងៃ​ទី​​៦ ធ្នូ ​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​​កាកបាទក្រហម​កម្ពុជា​​បាន​​​ទទួល​ជួប​ភ្ញៀវ​កិត្ត​ិ​យស​​​សប្បុរស​​ធម៌​ចំនួន​បី ដើម្បី​ទទួល​អំណោយ​សម្រាប់​ទ្រ​ទ្រង់​​ដល់​សកម្ម​ភាព​មនុស្ស​​ធម៌​របស់​កាក​បាទ​ក្រ​ហម​​​កម្ពុជា​។

ភ្ញៀវ​ទី​១ គឺ​​សម្តេច​ព្រះ​​អគ្គ​ម​ហា​​សង្ឃ​រាជា​ធិប​តី​​​ទេព​​វង្ស សម្តេច​ព្រះ​ម​ហា​សង្ឃ​រាជ​​​គណៈ​មហា​និកាយ​​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រ​គល់​អំណោយ​ជា​ទឹក​ប្រាក់​ចំនួន​១ម៉ឺន​ដុល្លារ​អាមេរិក​។ ​ភ្ញៀវទី​២​​-គឺ​លោក​ឧក​ញ៉ាគិត​​ ធាង ​បាន​ប្រ​គល់​​អំណោយ​ជា​ថវិកា​ចំនួន​១០​ម៉ឺន​​​ដុល្លារ​ អា​មេរិក​​ និងភ្ញៀវ​ទី​៣ គឺ​លោក​គ្រីនយុគ​ វាសីលី ប្រ​ធាន​ក្រុម​ហ៊ុន​​មេ​គង្គ​​​ខន​សាល់​ធីង សឺវីស បាន​ប្រ​គល់​អំណោយ​​ជា​ទឹក​ប្រាក់​​ចំនួន​២​ម៉ឺន​ដុល្លារ​​អា​មេរិក។

ការ​ប្រ​គល់​​អំណោយ​ទាំង​នេះ គឺ​​ធ្វើ​ឡើង​បន្ទាប់​ពី​សប្បុរស​ជន​​​បាន​មើល​ឃើញ​អំពី​ស្ថាន​ភាព​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​​ និង​ប្រ​តិ​បត្តិ​​ការចុះ​ជួយ​ប្រ​​ជា​ពល​រដ្ឋ​​បានទាន់​ពេល​វេលា​​​​ពី​សំណាក់​រាជ​រដ្ឋ​ាភិបាល​​ និង​កាក​បាទ​ក្រ​ហម​កម្ពុជា​​ផង​នោះ ​ទើប​សប្បុរស​ជន​​បាន​នាំ​អំណោយ​ទាំង​នោះ​ជូន​ដល់​កាក​បាទ​ក្រ​ហម​កម្ពុជា​ ដើម្បី​សម្តែង​​អំពី​ស​មា​ន​ចិត្ត​សប្បុរស​ធម៌ និង​​ចូល​រួម​ចំណែក​​ជួយ​សម្រាល​បន្ទុក​របស់​រាជ​រដ្ឋា​ភិបាល​​ និង​កាក​បាទ​ក្រ​ហម​កម្ពុជា​ផង​ដែរ​។

លោក​ជំ​ទាវ​​កិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានី ហ៊ុន សែន បាន​ជម្រាប​ជូន​ភ្ញៀវ​​អំពី​កិច្ច​​ប្រ​តិ​បត្តិ​ការ​របស​់​កាក​បាទ​ក្រ​ហម​​កម្ពុជា​ ដែល​បាន​​ចុះ​ជួយ​​ប្រ​ជា​ពល​រដ្ឋ​​ក្រោម​កិច្ច​​សហ​ប្រ​តិ​បត្តិ​ការ​​ជា​មួយ​​រាជ​រដ្ឋា​ភិបាល​ ដែល​បាន​​ផ្តល់​ជា​អង្ករ​​ផង​ដែរ ។ ​រហូត​មក​​ទល់​នឹង​ពេល​នេះ ​កាក​បាទ​ក្រ​ហម​​កម្ពុជា​​បាន​ជួយ​ប្រ​ជា​ពល​រដ្ឋ​​បាន​ចំនួន​២៧​ម៉ឺន​គ្រួ​សារ​ ​ក្នុង​ចំណោម​​ប្រ​ជា​ពល​រដ្ឋ​រង​គ្រោះ​ទាំង​អស់​​ជាង​៣៥​ម៉ឺន​គ្រួ​សារ​​​នោះ ។ នៅ​ក្នុង​ឱ​កាស​នៃ​ការ​ចុះ​ជួយ​នេះ​ កាក​បាទ​ក្រ​ហម​កម្ពុជា​បាន​ទទួល​អង្ករ​ចំនួន​៦​ពាន់​តោន​ពី​រាជ​រដ្ឋា​ភិបាល និង​សម្ភារ​មួយ​ចំនួន​​ទទួល​បាន​ពី​សប្បុ​រស​ជន​
មាន​ដូច​ជា​សារុង មុង ភួយ ត្រី​ខ ​ក្រ​មា ជា​ដើម ដែល​​​កាក​បាទ​ក្រ​ហម​​​កម្ពុជា​បានធ្វើ​ការ​​ចាត់​ចែង​​​យក​ទៅ​ជូន​ដល់​ដៃ​ប្រ​ជា​ពល​រដ្ឋ​​តាម​បណ្តា​ខេត្ត​​។

លោក​ជំ​ទា​វ​បាន​ថ្លែង​​អំណរ​គុណ​​ចំពោះ​​សប្បុរសជន​​ទាំង​អស់​ដែល​តែង​តែ​​ចូល​រួម​ជួយ​ប្រ​ជា​ពល​រដ្ឋ​រង​គ្រោះ​​តាម​រយៈ​កាក​បាទ​ក្រហម​កម្ពុជា​​។ ការ​ចុះ​ជួយ​ប្រ​ជា​ពល​រដ្ឋ​​​ម្តង​ៗ​​​គឺ​សុទ្ធ​តែ​មាន​ការ​​ចូល​រួម​ពី​ក្រុម​​ការ​ងារ​របស់​​ក្រ​សួង មន្ទីរ​ ​សប្បុរស​ជន និង​អង្គ​ការ​មួយ​ចំនួន​​ផង​ដែរ ហើយ​ការ​ចុះជួយ​ដំណាក់​កាល​ទី​១​គឺ​បាន​បញ្ចប់​ទៅ​ហើយ នៅ​សល់​ដំណាក់កាល​ទី​ពីរ​ទៀត​ ដែល​កាក​បាទ​ក្រ​ហម​​ត្រូវ​​ការ​ជ្រើស​រើស​គោល​ដៅ​​ដោយ​ផ្តោត​ទៅ​លើ​​ចាស់​ជរា កុមារ​កំព្រា​ និង​ស្ត្រី​មេ​ម៉ាយ​ដែល​មាន​កូនច្រើន​នៅ​ក្នុង​បន្ទុក។​គោល​ដៅ​ ​ដែលកាក​បាទ​ក្រហម​កម្ពុជា​ត្រូវ​​ធ្វើ​
ប្រ​តិ​បត្តិ​ការ​ជា​បន្តទៀតនោះ គឺគ្រួសារ​​​កំពុង​ស្ថិត​ក្នុង​​ស្ថាន​ភាព​មួយដែល​​បណ្តា​សាខា​កាក​បាទ​ក្រ​ហម​ចុះ​ទៅ​ពិនិត្យ​មើល​ភាពជាក់ស្តែង​ ដើម្បី​លើ​កជា​សំណើ​ដាក់​ចូល​​ទី​ស្នាក់​ការ​​កណ្តាល​កាក​បាទ​ក្រ​ហម​កម្ពុជា​ ៕