ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​សប្បុរស​ធម៌​​ជាង3ម៉ឺនដុល្លារ​របស់គណៈ​កម្មការ​​ខ្មែរ អូស្ត្រាលី​សង្គ្រោះ​​ភាពអាសន្ន​នៃរដ្ឋវិចតូរីយ៉ា ​ចែកជូន​ដល់ប្រជាពលរដ្ឋ​​​រងគ្រោះ​ដោយ​ទឹក​ជំនន់

12 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ​ប្រជាពលរដ្ឋរង​គ្រោះ​ដោយ​ទឹកជំនន់មកពីឃុំត្រពាំងប្ញស្សី និង​ឃុំ​សានគរ មានចំនួន២៣ភូមិក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន៩៥០គ្រួសារ ត្រូវបាន​អាជ្ញា​ធរខេត្តកំពង់ធំ និងសប្បុរសជន​គណៈ​កម្មការ​ខ្មែរ-អូស្រ្តាលី សង្គ្រោះភាពអាសន្ននៃ​រដ្ឋវិច​តូរីយ៉ានាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាសរុបជាង៣ម៉ឺនដុល្លារទៅ​ចែក​

ខេត្តកំពង់ធំ ៖ ​ប្រជាពលរដ្ឋរង​គ្រោះ​ដោយ​ទឹកជំនន់មកពីឃុំត្រពាំងប្ញស្សី និង​ឃុំ​សានគរ មានចំនួន២៣ភូមិក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន៩៥០គ្រួសារ ត្រូវបាន​អាជ្ញា​ធរខេត្តកំពង់ធំ និងសប្បុរសជន​គណៈ​កម្មការ​ខ្មែរ-អូស្រ្តាលី សង្គ្រោះភាពអាសន្ននៃ​រដ្ឋវិច​តូរីយ៉ានាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាសរុបជាង៣ម៉ឺនដុល្លារទៅ​ចែក​ជូនដោយផ្ទាល់ដៃដល់ប្រជាពលរដ្ឋក្នុង បរិវេណសាលាស្រុកកំពង់ស្វាយ ។ ពិធី​ចែក​អំណោយ​នេះ ស្ថិតក្រោមវត្ត​មាន​ចូលរួម​ពី​សំណាក់​​លោកឈុន ឈន់ អភិបាលខេត្តកំពង់​ធំ និងលោកជំទាវលោកជា យូហ៊ន និងលោក​ស្រីផុន សុគន្ធា ​ប្រធាន​និងនាយិកា​គណៈកម្មការ​ខ្មែរ-អូស្ត្រាលីសង្គ្រោះភាព​អាសន្ននៃរដ្ឋវិច​តូរីយ៉ា និងលោកតាន់ អិចណេង ប្រធាន​ក្លឹប​យូដូ​ភ្នំពេញ នាព្រឹកថ្ងៃទី៤ ធ្នូ ឆ្នាំ២០១១។

លោកជា យូហ៊ន និងលោកស្រីផុន សុ​គន្ធា​មានប្រសាសន៍ឱ្យដឹងថា អំណោយ​សប្បុរសធម៌​គណៈកម្មការខ្មែរ-អូស្រ្តាលីសង្គ្រោះភាពអាសន្ន នៃរដ្ឋវិចតូរីយ៉ា បានមកពីការចូលរួមរបស់​ប្រជា​ពលរដ្ឋខ្មែរដែលមានទឹកចិត្តអាណិតស្រឡាញ់ ប្រជាពលរដ្ឋក្នុងប្រទេសជួបគ្រោះធម្មជាតិ​ធ្ងន់​ធ្ងរ​នេះ ដោយនាំយកគ្រឿងឧបភោគ បរិភោគ​មក​ចែកជូនប្រជាពលរដ្ឋទាំង៩៥០គ្រួសារ​រួម​មានអង្ករចំនួន១៩តោន, មី៩៥៩កេស,​ទឹក​ស៊ីអីុវ៩៥៩យួរ, ប្រេងកូឡា១.០០០ដប,​ថ្នាំ​ពេទ្យ​៣.០៣២បន្ទះ និងទឹកបរិសុទ្ធ១.០០០ដប ដោយ​ក្នុង​១គ្រួសារៗទទួលបានអង្ករ២០​គីឡូ​ក្រាម,​មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១​យួរ,ទឹក​បរិសុទ្ធ១ដប,ប្រេងកូឡា១ដប និង​ថវិកា​​ចំនួន​៤ម៉ឺនរៀល។

លោកឈុន ឈន់ បានមានប្រសាសន៍ សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះថា គ្រោះទឹកជំនន់មកដល់ពេលនេះបាន​ស្រក​ចុះ​អស់ហើយ ប៉ុន្ដែបានបំផ្លាញគ្រប់សព្វ ទាំងហេដ្ឋារចនាសម្ព័ន្ធ លិចលង់ផ្ទះសម្បែងរាប់ ម៉ឺនខ្នង ស្លាប់ប្រជាពលរដ្ឋជាច្រើននាក់ បាក់ផ្ទះ ស្ទើរគ្រប់ខេត្ដ-ក្រុង ។ ដោយឡែកនៅ​ស្រុក​កំពង់​​ស្វាយគ្រោះមហន្តរាយដោយសារទឹកជំនន់​រយៈ​ពេលជិត២ខែបានធ្វើឱ្យបងប្អូនប្រជា​ពល​រដ្ឋរងផលប៉ះពាល់ខ្វះខាតស្បៀងចំនួនជាង១ម៉ឺន៥ពាន់គ្រួសារ ។ ដោយមានការជួយអន្តរាគមន៍​ទាន់ពេលវេលាពីគណៈ​កម្មាធិការគ្រប់​គ្រងគ្រោះមហន្ត​រាយថ្នាក់ខេត្ត ថ្នាក់ជាតិ ប្រជាពលរដ្ឋ​ទទួលបានអំណោយឧបត្ថម្ភជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា អង្គ​ការជាតិអន្តជាតិ សប្បុរសជននានាចំនួនជាង​១ម៉ឺន៤​ពាន់​៥៦១គ្រួសារ ។ លោកបន្តដោយ​បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅបំផុតជូន​ចំពោះគណៈកម្មការខ្មែរ-អូស្រ្តាលីសង្គ្រោះភាព​អាសន្ននៃរដ្ឋវិចតូរី​យ៉ា ព្រមទាំងបងប្អូនខ្មែរ​រស់នៅប្រទេសអូស្ត្រាលីដែលបានផ្ដល់អំណោយមនុស្សធម៌ដល់​ប្រជាពលរដ្ឋកំពុងខ្វះខាត​ទាំង​៩៥០គ្រួសារ ដើម្បីជួយសម្រាលជីវភាពក្នុង​គ្រួសារ​មួ​យរយៈ​ពេល ។ ថ្វីដ្បិតតែអំណោយ​សង្គ្រោះដែលនាំមក​ចែក​ជូននាពេលនេះមាន​ចំនួនតិចតួចមិនអាច​បំពេញតាមតម្រូវការ​របស់​បងប្អូនបានយ៉ាង​ណាក៏ដោយ តែវាអាច​ជួយ​សម្រាលដោះស្រាយការ​លំបាកនៅចំពោះមុខ​បានមួយរយៈពេលផង​ដែរ។ លោកឈុន ឈន់ ក៏បានធ្វើការផ្ដាំផ្ញើដល់​បងប្អូនប្រជាពល​រដ្ឋទាំង​អស់ ត្រូវប្រុងប្រយ័ត្ន​បំផុតពីសុវត្ថិភាព​ក្នុងការ​រស់នៅ និងបរិភោគត្រូវប្រុងប្រយ័ត្នខ្លាច​កើត​មានជំងឺរាករូស ​អាសន្ន​រោគ និងជំងឺគ្រុនឈាម ព្រោះបញ្ហាប្រឈម​កំពុងតែកើតមានបន្ដទៅ​ទៀតនៅពេលទឹក​ស្រកទៅវិញ ។

តមកលោកឈុន ឈន់ និង​លោក​ជំទាវ រួមនឹងប្រតិភូគណៈកម្មការខ្មែរអូស្រ្តាលី​សង្គ្រោះ​ភាពអាសន្ននៃរដ្ឋវិចតូរីយ៉ា ក៏បាននាំយកថវិកា​ចំនួន១ពាន់១៥០ដុល្លារ និងសម្ភារមួយ​ចំនួន​ទៀតទៅប្រគល់ជូនគ្រួសារ​កុមារីរងគ្រោះ​បណ្តែត​ខ្លួនលើទឹក១សប្តាហ៍កំពុង​សម្រាក​ព្យា​បាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ និង​អ្នក​​ជំងឺ​សម្រាក​បន្ទប់ជាមួយគ្នាចំនួន៤នាក់​ថវិកាម្នាក់ៗ៤០ម៉ឺនរៀល ព្រមទាំងជូនពរ​កុមារី​រងគ្រោះ​និង​អ្នក​ជំងឺកំពុងសម្រាកព្យាបាល​ទាំងអស់​ឆាប់ជា​សះ​ស្បើយន្អាលនឹងបានត្រឡប់​ទៅផ្ទះវិញដែរ ៕