ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំ​ខាន់​ៗពិ​ភពលោក​កើត​ក្នុង​ថ្ងៃទី​៣​ខែ​ធ្នូ​

12 ឆ្នាំ មុន

*ឆ្នាំ​១៨១៨
-អ៊ី​លី​ណយ​ក្លាយ​​ជា​រដ្ឋ​ទី​២១​របស់​សហ​រដ្ឋ​អាមេរិក​​។
*ឆ្នាំ​១៩១២
-ប្រ​ទេស​ប៊ុល​ហ្គា​រី ក្រិច ​ ម៉ុង​តេណេ​ហ្គ្រោ​និង​ប្រទេស​ស៊ែរ​ប៊ី​បាន​ព្រម​ព្រៀង​គ្នា​ចុះ​ហត្ថ​លេ​ខា​ង​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​មួយ​ជា​មួយ​ប្រទេស​​តួកគី​បញ្ចប់​សង្គ្រាម​រយៈ​ពេល​២​ខែ​ First Balkan War​​។

*ឆ្នាំ​១៨១៨
-អ៊ី​លី​ណយ​ក្លាយ​​ជា​រដ្ឋ​ទី​២១​របស់​សហ​រដ្ឋ​អាមេរិក​​។
*ឆ្នាំ​១៩១២
-ប្រ​ទេស​ប៊ុល​ហ្គា​រី  ក្រិច ​ ម៉ុង​តេណេ​ហ្គ្រោ​និង​ប្រទេស​ស៊ែរ​ប៊ី​បាន​ព្រម​ព្រៀង​គ្នា​ចុះ​ហត្ថ​លេ​ខា​ង​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​មួយ​ជា​មួយ​ប្រទេស​​តួកគី​បញ្ចប់​សង្គ្រាម​រយៈ​ពេល​២​ខែ​ First Balkan War​​។
*ឆ្នាំ​១៩១៧​
-បន្ទាប់​ពី​បាន​រៀប​ចំ​គម្រោង​និង​សាង​សង់​អស់​ជិត​២០​ឆ្នាំ​និង​បាន​រលំ​ដួល​២លើក​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​៨៩​នាក់​  ស្ពាន​ Quebec Bridge ​ត្រូវ​បាន​បើក​ឲ្យ​ធ្វើ​ចរាចរ។
*ឆ្នាំ​១៩៥៩
-ទង់​ជាតិ​បច្ចុប្បន្ន​របស់​ប្រ​ទេស​សិង្ហ​បុរី​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ ពោល​គឺ​៦​ខែ​បន្ទាប់​ព​ី​ប្រទេស​នេះ​ក្លាយ​ជា​រដ្ឋ​ស្វ័យ​គ្រប់​គ្រង​នៅក្រោម​​អា​ណា​ចក្រ​អង់​គ្លេស​។
*ឆ្នាំ​១៩៦៤
-​ប៉ូ​លិស​បាន​ចាប់​ខ្លួន​និ​ស្សិត​សាកល​វិទ្យា​ល័យ​កា​លី​ហ្វ័រ​នី​ញ៉ា​ប្រមាណ​៨០០​នាក់​បន្ទាប់​ពី​ពួក​និស្សិត​ទាំង​នេះ​បាន​ចូល​កាន់​កាប់​អគារ​រដ្ឋ​បាល​ដើម្បី​ជំ​ទាស​់តវ៉ា​ទៅ​នឹង​ការ​សម្រេចចិត្ត​របស់​សាកល​វិទ្យា​ធិការ​ដែល​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ត​វ៉ា​លើ​ទ្រព្យ​សម្បត្តិ​របស់​សាក​វិទ្យា​ល័យ។​
*ឆ្នាំ​១៩៧១
-កង​ទ័ព​​ប៉ា​គី​ស្ថាន​បាន​វាយ​ប្រ​ហារ​ដោយ​មិន​ញញើត​ប្រ​ឆាំង​នឹង​កង​ទ័ព​ឥណ្ឌា​ហើយ​សង្គ្រាម​យ៉ាង​ពេញ​បន្ទុក​ក៏​បាន​ចាប់​ផ្តើម​និង​បាន​​​ឆក់​យក​ជី​វិត​មនុស្ស​រាប់​រយ​នាក់​។
*ឆ្នាំ​១៩៨៤
-ការ​លេច​ធ្លាយ​សមាស​ធាតុ​សរី​រាង​ Methyl isocyanateដែល​មាន​រូប​មន្តគី​មី​ CH3NCOពី​រោង​ចក្រ​ផលិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត​មួយ​កន្លែង​នៅ​ទី​ក្រុង ​Bhopalប្រ​ទេស​ឥណ្ឌា​បាន​សម្លាប់​អស់​មនុស្ស​ជាង​៣.៨០០​នាក់​ហើយ​១៥០.០០០ទៅ៦០០.០០០នាក់​ទៀត​រង​របួស​(​ដែល​​ក្នុង​ចំនួន​នេះ​មាន​អ្នក​ស្លាប់​បន្ត​បន្ទាប់​មក​ទៀត​)​។
*ឆ្នាំ​១៩៩០
-ការ​បុក​គ្នា​នៅ​លើ​ផ្លូវ​រត់​រវាង​ជើង​ហោះ​ហើរ​Northwest Airlines Flight 1482និង​Northwest Airlines Flight 299នៅ​អាកាស​យាន​ដ្ឋាន Detroit Metropolitan Wayne County Airport រដ្ឋ​មី​ឈី​ហ្គែ​ន​សហ​រដ្ឋ​អាមេ​រិក​​បាន​សម្លាប់​អស់​មនុស្ស​៨​នាក់​ក្នុង​នោះ​មាន​អកាស​​យាន​ិក​ម្នាក់​ផង​។
*ឆ្នាំ​១៩៩៧
-នៅ​ទី​ក្រុង​អូ​តា​វ៉ា ប្រ​ទេស​កា​ណា​ដា​ អ្នក​តំ​ណាង​មក​ពី​១២១​ប្រ​ទេស​បាន​ចុះ​ហត្ថ​លេ​ខា​លើ​សន្ធិ​សញ្ញា​ហាម​ឃាត់​ការ​ផលិត​និង​ការ​ប្រើ​ប្រាស់​គ្រាប់​មីន​បង្កប់​ក្នុង​ដី​ប្រ​ឆាំង​មនុស្ស​។ ទោះ​ជា​យ៉ាង​ណាក្តី សហរដ្ឋ​អាមេរិក​ ចិន​និង​រុស្ស៊ី​មិន​បាន​ចុះ​ហត្ថ​លេ​ខា​លើ​សន្ធិ​សញ្ញា​នេះ​ទេ​។
*ឆ្នាំ​១៩៩៩
-អ្នក​ពន្លត់​អគ្គិភ័យ​៦​នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត​នៅ​ក្នុង​អគ្គិភ័យ​ឃ្លាំង​ស្តុក​ទំ​និញ​ Worcester Cold Storage Warehouseនៅ​រដ្ឋ​ម៉ា​សា​ឈូ​សេត​សហរដ្ឋ​អាមេរិក ។
*ឆ្នាំ​២០១០
-​ការ​ស្លាប់​បាន​ឡើង​ដល់​២៨​នាក់​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ប៉ែ​ក​ខាង​ជើង​និង​ប៉ែក​ខាង​កើត​បន្ទាប់​ពី​មាន​ការ​ធ្លាក់​ព្រឹល​យ៉ាង​ក្រាស់​មិន​ធ្លាប់​មាន​។ ផល​បង្ក​ដោយ​ធម្ម​ជាតិ​នេះ​បាន​​បង្ខំ​ឲ្យ​មាន​ការ​បិទ​អាកាស​យាន​ដ្ឋាន និង​ផ្លូវ​រថភ្លើង​ផងដែរ​៕