ព្រះមហាក្សត្រអារ៉ាប៊ី សាអ៊ូឌីត ទទួលការវះកាត់ខ្នងដោយជោគជ័យ
តាមសេចក្តីរាយការណ៍មួយពីក្រុមគ្រូពេទ្យប្រចាំរាជវង្សអារ៉ាប៊ី សាអ៊ូឌីត ថា ព្រះចៅអាប់ឌុលឡាហ៍ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ី សាអ៊ូឌីត កាលពីថ្ងៃទី២៤ វិច្ឆិកា កន្លងមក ទទួលការវះកាត់ខ្នងប្រកបដោយជោគជ័យ ។ ការវះកាត់ធ្វើឡើងនៅមន្ទីរពេទ្យមួយក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
ព្រះមហាក្សត្រអាប់ឌុលឡាហ៍ បានយាងទៅកាន់សហរដ្ឋអាមេរិក កាលពីដើមសប្តាហ៍នេះ ដើម្បីទទួលការព្យាបាលព្រះរោគមានដូចជាការស្ទះសរសៃឈាម និងជំងឺផ្នែកឆ្អឹងខ្នង ដែលធ្វើឱ្យទ្រង់ចេះតែឈឺខ្នង ។ នេះបើតាមការឱ្យដឹងរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អារ៉ាប៊ីសាអ៊ូឌីត ។
ចែករំលែកព័តមាននេះ