ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​​ផ្កាយ​​សមុទ្រ​​​ប្រ​មូល​​កុមារ​​​4​6​​ក្រុម​​ប្រ​កួត​​​បាល់​ទាត់​​​ដណ្តើម​​ពាន​​រង្វាន់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​នៅ​ទី​លាន​បាល់​ទាត់​ភ្នំពេញ​ក្រោន ស្ថិត​ក្នុង​សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ កាល​ពី​ថ្ងៃ​ទី​​២៧ វិច្ឆិកា ​អង្គ​​ការ​​ផ្កាយ​សមុទ្របាន​ប្រ​មូល​ផ្តុំ​​​​កុមារ​តូច​ៗចំនួន​៤៦​ក្រុម ដើម្បី​​ប្រ​កួត​បាល់ទាត់​ដណ្តើម​​ពាន​រង្វាន់​របស់​អង្គ​ការ​ផ្កាយ​សមុទ្រ​លើក​ទី៣​។ ​ការ​ប្រ​កួត​នេះ មាន​ប្រ​ភេទ​អាយុ​ក្រោម​១៤​ឆ្នាំ ​កុមារា​-កុមារី អាយុ​១០​ឆ្នាំ កុមារា​ អាយុ​ក្រោម​១៤​ឆ្នាំកុមារី និង​១៨​ឆ្នាំ​ផ្នែក​នារី​។ ប៉ុន្តែ​បើ​តាម​​កញ្ញា​ជួប វិច្ឆិកា ​តំណាង​ឱ្យ​​អង្គ​ការ​ផ្កាយ​សមុទ្រ​​និយាយ​ថា សម្រាប់​ការ​ប្រ​កួត​​​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា

រាជធានីភ្នំពេញ ៖​ ​នៅ​ទី​លាន​បាល់​ទាត់​ភ្នំពេញ​ក្រោន ស្ថិត​ក្នុង​សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ កាល​ពី​ថ្ងៃ​ទី​​២៧ វិច្ឆិកា ​អង្គ​​ការ​​ផ្កាយ​សមុទ្របាន​ប្រ​មូល​ផ្តុំ​​​​កុមារ​តូច​ៗចំនួន​៤៦​ក្រុម ដើម្បី​​ប្រ​កួត​បាល់ទាត់​ដណ្តើម​​ពាន​រង្វាន់​របស់​អង្គ​ការ​ផ្កាយ​សមុទ្រ​លើក​ទី៣​។ ​ការ​ប្រ​កួត​នេះ មាន​ប្រ​ភេទ​អាយុ​ក្រោម​១៤​ឆ្នាំ ​កុមារា​-កុមារី អាយុ​១០​ឆ្នាំ កុមារា​ អាយុ​ក្រោម​១៤​ឆ្នាំកុមារី និង​១៨​ឆ្នាំ​ផ្នែក​នារី​។ ប៉ុន្តែ​បើ​តាម​​កញ្ញា​ជួប វិច្ឆិកា ​តំណាង​ឱ្យ​​អង្គ​ការ​ផ្កាយ​សមុទ្រ​​និយាយ​ថា សម្រាប់​ការ​ប្រ​កួត​​​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា នោះ​មិន​ទាន់​យក​ជា​ផ្លូវ​ការ​នៅ​ឡើយ​​ទេ គឺ​​ជា​​ការ​ប្រ​កួត​​បើក​ឆាក​សម្រាប់​ឱ្យក្មេង​លេង​សប្បាយ​តែ​ប៉ុណ្ណោះ​​។ រី​ឯ​ការ​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​​នឹង​អាច​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​​ចាប់​​ពី​សប្តាហ៍​ក្រោយ​នេះ​ត​ទៅ​​ ហើយ​​​ការ​ប្រ​កួត​​ប្រ​ហែល​​ជា​​១៥​​សប្តាហ៍​ ទើប​បញ្ចប់​។

អង្គ​ការ​ផា្កយសមុទ្រ​​ បាន​រៀប​ចំ​ព្រឹត្ត​ិ​ការណ៍​បែ​ប​នេះ​​អស់​រយៈពេល​​៣​ឆ្នាំ​មក​ហើយ​។ ​គោល​បំណង​របស់​​អង្គ​ការ​​​ផ្កាយ​សមុទ្រ​​ ដែល​រៀប​ចំ​ព្រឹត្តិ​ការណ៍​​​​ប្រ​កួត​បាល់​ទាត់​​​សម្រាប់​កុមារ​​នេះ​ ឡើង​​ គឺ​​​ធ្វើ​យ៉ាង​ណា​ចង់​ឱ្យ​​ក្មេង​​ៗទាំង​អស់​ ទាំង​​កុមារា និង​កុមារី​ចូល​រួម​លើក​​កម្ពស់​វិស័យ​​បាល់​ទាត់​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ការ​រី​ក​ចម្រើន​ ជា​ពិសេស​​ផ្នែក​​នារី​តែ​ម្តង​ ៕