ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការងារ​​គណបក្ស​ប្រជាជន​​កម្ពុជា​​​ជួយ​ស្រុក​​ស្វាយ​ជ្រំ​បើក​​​ការដ្ឋាន​​ជួសជុល​​​ផ្លូវ​មួយ​ខ្សែ

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ផ្លូវលំ​មួយ​ខ្សែ​​ត​ភា្ជ​ប់​ពី​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុចខោ្ល​ង​ទា្វរ​ វត្ដ​ក្រោល គោឆ្ពោះទៅ​កាន់​ឃុំ​ក្រួ​ស ព្រំដែនកម្ពុជា​-​វៀត ណាម​ ប្រវែង​២២​គីឡូម៉ែត្រ ​ដែល​រង​ការ​បំផ្លាញ ដោយ​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹក​ភ្លៀង​រយៈពេល​ជាង​១​ខែ នា​រដូវវស្សា​កន្លង​ទៅ​ត្រូវ​បាន​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​​ ដឹកនាំ​ដោយ​លោកព្រហ្ម រ៉ា​វុ​ឌ្ឍ អនុប្រធាន​​ក្រុមការ ងារ​ បើក​ការ​

ខេត្ត​ស្វាយ​រៀង ៖  ផ្លូវលំ​មួយ​ខ្សែ​​ត​ភា្ជ​ប់​ពី​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុចខោ្ល​ង​ទា្វរ​វត្ដ​ក្រោល គោឆ្ពោះទៅ​កាន់​ឃុំ​ក្រួ​ស ព្រំដែនកម្ពុជា​-​វៀត ណាម​ ប្រវែង​២២​គីឡូម៉ែត្រ ​ដែល​រង​ការ​បំផ្លាញ ដោយ​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹក​ភ្លៀង​រយៈពេល​ជាង​១​ខែ នា​រដូវវស្សា​កន្លង​ទៅ​ត្រូវ​បាន​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​​ដឹកនាំ​ដោយ​លោកព្រហ្ម រ៉ា​វុ​ឌ្ឍ អនុប្រធាន​​ក្រុមការ ងារ​ បើក​ការ​ដា្ឋ​ន​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ កាលពី​​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកាដើម្បី​ជួយសម្រួល​ ​ដល់​ការ​ធ្វើ​ចរាចរណ៍​ទៅ​វិញ​ទៅ​មកនិង​នាំ​កសិផល​ក៏​ដូចជា​ទំនិញ​ផ្សេង​ៗ​ទៅ​លក់ដូរ​នៅ​លើ​ទីផ្សារ ជា​ពិសេស​ការ​នាំ​ទំនិញ​ចេញ​-​ចូល​ជា​មួយ​​ប្រទេស​វៀតណាម​។ ផ្លូវលំ​មួយ​ខ្សែនេះ​អាច​បម្រើ​​ផលប្រយោជន៍​ជូន​ប្រជាជន​បាន​ចំនួន​៧​ឃុំ​រួម​មាន ឃុំ​ក្រួ​ស ក្រោលគោ ឈើទាល សា្វ​យ​ធំ ចំបក់ កំពង់ចម្លង និង​ឃុំ​តា​សួ​ស ដែល​ស្ថិត​នៅ​ក្នុងស្រុក​សា្វ​យ​ជ្រំ​។

ក្នុង​ឱកាស​បើក​ការ​ដា្ឋ​ន​ជួសជុល​ផ្លូវ​ខាងលើ​នេះ លោកព្រហ្ម រ៉ា​វុ​ឌ្ឍ មាន​ប្រសាសន៍​ថា​ ដោយ​​​​មានការ​ណែនាំ​និង​ប្រគល់​ការ​កសាង​កែ​លំអ​ឡើង​វិញ​ពី​លោកជៀង អំ ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ និង​ជា​អភិបាលខេត្ដ​សា្វ​យ​រៀង បញ្ជា​ឱ្យ​រូប​លោក​ជួសជុល​ផ្លូវលំ​១ខ្សែ​នេះ​ឡើង​វិញ​ ទើប​នៅ​ថ្ងៃ​នេះ​លោក​ដឹកនាំ​កម្លាំងក្រុម​កា​ងាររួម​ជាមួយ  ​អា​ជា្ញ​ធរ​ដែនដី​​ដែល​រួម​មាន​លោក​មេឃុំ ក្រុម​ប្រឹក្សា​ឃុំ ប៉ូ​លិ​ស​ការពារ​ព្រំដែន យោធា​ការពារ​ព្រំដែន ព្រមទាំង​ប្រជាពលរដ្ឋ​ផង​នោះ​មក​ចូល​រួម​ធ្វើការ​បើក​ការដា្ឋ​ន​ជួសជុល​ផ្លូវលំ​នេះ​ឡើង​វិញ​​។ លោក​​ក៏​បាន​អំពាវនាវ​ផង​ដែរ​ដល់​អាជ្ញា​ធរ​ដែន​ដី និងសមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​មូល ​ដា្ឋ​ន​នេះ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំង​អស់​ មេត្ដា​ជួយ​ថែទាំ​ផ្លូវ​នេះ​បន្ទាប់​ពី​ធ្វើការជួស​ជុលរួច​ ហើយ​​​ហាម​ដាច់ខាត​មិន​ឱ្យ​រថយន្ដ​ដឹក​ទំនិញ​លើស​ទម្ងន់​ឆ្លងកាត់​ដែល​នឹង​ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ខូចខាត​ទៅ​វិញ​ ក្នុង​ន័យ​ដើម្បី​ការពារផ្លូវ​ទុក​ប្រើប្រាស់​ឱ្យ​បាន​យូរ​អង្វែងសម្រាប់់​ជា​ប្រយោជន៍​​ទាំងអស់​គា្ន និង​ស្រប​តាម​គោ​លន​យោបាយ​របស់​រាជរ​ដ្ឋា​​​ភិបាល​កម្ពុជា​គឺ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

បើ​តាម​របាយការណ៍​សង្ខេប​របស់​លោក  នេ​ត សានិ​ន មេឃុំ​ក្រួ​ស​បានឱ្យ​ដឹង​ថា​​ រដូវវស្សា​ឆាំ្ន​នេះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ឃុំ​ក្រួ​សមាន​​១.២៧៨​គ្រួសារ បំផ្លាញ​សន្ទូង​អស់​១.១១២,៤០​ហិ​កតា រលំ​ផ្ទះ​អស់​៣​ខ្នង លូ​រំដោះ​ទឹក​ខូច​៣​កន្លែង ផ្លូវលំ​ខូចខាត​ប្រវែង​១.៣០០​ម៉ែត្រ នៅ​ក្នុងភូមិ​ទាំង​៧​របស់​ឃុំ​ក្រួ​ស ៕