ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ប្រដាល់​​បដិសេធ​​លើ​​ច្បាប់​​ឱ្យ​​​ស្លៀក​សំពត់់​​​ចូល​​ប្រកួតអូឡាំពិក​​ ខណៈ​​ដេវីដ​ បេកខាំ​​ បិទ​ភ្នែក​​ទាត់បាល់​ជាមួយ​កីឡាករ​​​បាល់ទាត់​​ពិការ​អូឡាំពិក​​ឬ​ប៉ារ៉ាឡាំពិក

12 ឆ្នាំ មុន

*កីឡាការិនី​​ប្រដាល់​​​​ប្រឆាំង​នឹង​ច្បាប់​ស្លៀក​​សំពត់​​​ចូល​​​ប្រកួត​​​​ក្រោយ​ពី​អូឡាំពិក​បញ្ចូល​ប្រដាល់​​​សាកល​​ស្ត្រី​ជា​​​លើក​​ដំបូង​
​គោល​គំនិត​​​របស់​​សហព័ន្ធ​​ប្រដាល់់​​សាកល​​អន្តរ​ជាតិ(IBA)​ដែល​​​កំពុង​​ពិភាក្សា​​​​ស្តីពីកំណែ​ទម្រង់់​​ច្បាប់​​​ឱ្យ​កីឡាការិនី​​​ប្រដាល់​​​សាកល​​​ស្ម័គ្រ​​ចិត្ត​​ស្លៀក​សំពត់​​​ចូល​ប្រកួត​​​​ក្នុង​អូឡាំពិក​​ ​​ហាក់​ដូចជា​មិន​បាន​​​ទទួល​​​ការគាំទ្រ​​​ពី​កីឡាការិនី​​​ឡើយ។ ​ការប្រកួត​​ប្រដាល់​​​សាកល​ស្ត្រី​​​ស្ម័គ្រ​​ចិត្ត​​​នឹង​​បាន​​​បញ្ចូល​​​ទៅ​ក្នុង​​កម្ម​​វិធី​ប្រកួត​​អូឡាំពិក​​​ជា​​លើក​ដំបូង​​​ដោយ​​

*កីឡាការិនី​​ប្រដាល់​​​​ប្រឆាំង​នឹង​ច្បាប់​ស្លៀក​​សំពត់​​​ចូល​​​ប្រកួត​​​​ក្រោយ​ពី​អូឡាំពិក​បញ្ចូល​ប្រដាល់​​​សាកល​​ស្ត្រី​ជា​​​លើក​​ដំបូង​
​គោល​គំនិត​​​របស់​​សហព័ន្ធ​​ប្រដាល់់​​សាកល​​អន្តរ​ជាតិ(IBA)​ដែល​​​កំពុង​​ពិភាក្សា​​​​ស្តីពីកំណែ​ទម្រង់់​​ច្បាប់​​​ឱ្យ​កីឡាការិនី​​​ប្រដាល់​​​សាកល​​​ស្ម័គ្រ​​ចិត្ត​​ស្លៀក​សំពត់​​​ចូល​ប្រកួត​​​​ក្នុង​អូឡាំពិក​​ ​​ហាក់​ដូចជា​មិន​បាន​​​ទទួល​​​ការគាំទ្រ​​​ពី​កីឡាការិនី​​​ឡើយ។ ​ការប្រកួត​​ប្រដាល់​​​សាកល​ស្ត្រី​​​ស្ម័គ្រ​​ចិត្ត​​​នឹង​​បាន​​​បញ្ចូល​​​ទៅ​ក្នុង​​កម្ម​​វិធី​ប្រកួត​​អូឡាំពិក​​​ជា​​លើក​ដំបូង​​​ដោយ​​ផ្នែក​សហព័ន្ធ​​​​ប្រដាល់​​​សាកល​​​អន្តរជាតិ​​​(IBA) ​មាន​ការពិភាក្សា​​​ថា​នឹង​​​ឱ្យ​​​​អ្នក​​​ចូល​ប្រកួត​​ត្រូវ​​​ស្លៀក​​​សំពត់​​​​ ប៉ុន្តែ​មាន​​ប្រតិកម្ម​​​ពី​សំណាក់​​​​​កីឡាការិនី​​​ប្រដាល់​​​ដោយ​មិន​​យល់​ស្រប​​​លើ​គោល​​​គំនិត​​ខាងលើ ។ កីឡាការិនី​​ប្រដាល់​​​ មាន​គំនិត​​​ថា​​ ប្រសិន​​​​បើ​មានការ​​​កែប្រែ​ច្បាប់​​ឱ្យ​ស្លៀក​​សំពត់​​​ មាន​​ន័យថា​​ ជា​​ការ​​​រើស​​អើង​ ។

នាង​​ណាតា​សា​ ចូន អ្នក​ប្រដាល់​​​សាកល​​​ទម្ងន់​​ស្រាល​​មធ្យម​​(Lightweight 57-60 គីឡូក្រាម​)ជា​ម្ចាស់​​​មេដាយ​​ប្រាក់​​នៅ​ទ្វីប​​​អឺរ៉ុប​​ ថ្លែង​ថា​ «​​ខ្ញុំ​​​មិន​គិត​ថា ការ​​ពិភាក្សា​​​របស់​​IBA  នឹង​​​ក្លាយ​​ជាច្បាប់​​ដូចគ្នា​​នឹង​ការ​​ពាក់​ធ្មេញ​កៅស៊ូ​ឬ​​​ឧបករណ៍​​ការពារ​​​​ក្បាល​ឡើយ​ ប៉ុន្តែ​​​ខ្ញុំ​យល់​​​​ថា​ កីឡាការិនី​​​គួរស្លៀក​​​ខោ​​ទើប​ជាការ​​ល្អ» ។   IBA​​នឹង​កំណត់​​​ពេល​​​​ប្រកាស​​​​ច្បាប់​​ខាង​​​​លើ​​នាដើម​​ឆ្នាំ​២០១២​ ខណៈ​​ពេល​​​កីឡាប្រដាល់​សាកល​ស្ម័គ្រ​​ចិត្ត​ស្ត្រីទទួល​បាន​ការ​​បញ្ចូល​​​ទៅ​ក្នុង​អូឡាំពិក​​​ជា​លើក​ដំបូង​ ​​ដោយ​មាន​ការ​ប្រកួត​​​៣​ទម្ងន់​ ​​គឺទម្ងន់​​ស្រាល (Flyweight  ពី៤៩-៥២គីឡូក្រាម) ទម្ងន់​​ស្រាល​​មធ្យម​​(Lightweight​ពី៥៧-៦០គីឡូក្រាម​) និង​​​ទម្ងន់​​​​មធ្យម​​(Middleweight ពី​៦៩-៧៥​គីឡូក្រាម​)។​គួរ​បញ្ជាក់​​​ថា​ នឹង​មានការ​​សាក​ល្បង​​ប្រកួត​​​​កីឡាចំនួន​​៧​​ប្រភេទ​​ក្នុង​សប្តាហ៍​​​នេះ ដោយ​​​ដំណើរ​​ការ​ក្នុង​រយៈ​ពេល​​​ពី​២-៣​សប្តាហ៍​ ។​

*​បេកខាំ​ បិទ​ភ្នែក​​​ទាត់​​​បាល់​​​ឃោស​នា​​បំផុស​​​ឱ្យ​​កុមារ​ចូល​លេង​​កីឡា​បាល់ទាត់​
​កីឡាករ​ដេវីដ បេកខាំ តារា​បាល់ទាត់​​ជន​ជាតិ​​អង់​គ្លេស ​ចូល​ប្រកួត​បាល់ទាត់​ដោយបិទ​ភ្នែក​​​ជាមួយ​ក្លឹប​បាល់ទាត់​​ប៉ារ៉ាឡាំពិក​​ ឬ​​បាល់​​ទាត់​​​ជនពិការ​​របស់​​​ប្រទេស​​អង់គ្លេស​ដែល​​ជា​​ផ្នែក​​​មួយ​នៃការ​​​ឃោសនា​របស់​​«​សេន​ប៊ីយូរី»​ ផ្សារទំនើប​​​ដ៏ធំបំផុត​​​នៅ​​ប្រទេស​​អង់គ្លេស​​ ក្នុង​​​គោល​បំណង​ជំរុញ​​ឱ្យ​​កុមារ​​​ងាក​​ទៅ​ថែរក្សា​​សុខភាព​​​ដោយ​​​ការ​លេងកីឡា​កាន់​តែ​ច្រើន ។​

​ដេវីដ បេកខាំ​ ជា​រាជទូត​​ប៉ារ៉ា​ឡាំពិក​​ហ្គេម​​២០១២ របស់​​អង់គ្លេស​ ​បង្ហើប​ឱ្យ​ដឹង​ថា  «ខ្ញុំ​​​មាន​​អារម្មណ៍​​​ល្អ​ ដោយ​បាន​​​លេង​បាល់​​​ជា​មួយ​​​ជន​ពិការ​ ។ វាជា​បទពិសោធន៍​​ដ៏​ល្អ​​​​ដែល​​ខ្ញុំ​បាន​ហាត់​​​​សម​ជាមួយ​​ក្រុម​ជម្រើសជាតិ​​​​បាល់ទាត់​​​អង់​​គ្លេស​​ ប៉ារ៉ា​ឡាពិក ដោយ​ខ្ញុំ​​មិន​ធ្លាប់​​​មាន​បទ​ពិសោធន៍​​​លេង​បាល់​​ទាត់​​​ដោយ​​ការ​​​បិទ​​ភ្នែក​​​ កាលពីមុន​ឡើយ​។​ កីឡាខាងលើ​​​បង្ហាញ​ឱ្យ​ឃើញ​​​ពីគុណ​​ភាព​របស់​​​កីឡា​ករ​ប៉ា​រ៉ា​​ឡាំពិក​​របស់​​​យើង​​ទាំង​បុគ្គលិក​​​លក្ខណៈ និង​ការពុះ​​ពារ​ដែល​​​ពួកគេ​​បង្ហាញ​ឡើង ​​​ធ្វើ​​ឱ្យ​ខ្ញុំ​​​មាន​​សោមនស្ស​​​រីករាយ​​ក្នុង​នាម​​ជា​ជន​ជាតិ​​​អង់គ្លេស »៕