ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សប្រជាជន​សង្កាត់ទឹកថ្លាសង់​ផ្ទះជូន​គ្រួសារផ្ទុកមេរោគអេដស៍ និង​ឧបត្ថម្ភអំណោយ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ដើម្បី​ជួយ​សម្រួល​ការ​លំបាក​គ្រួសារ​ក្រីក្រ​និង​ផ្ទុក​មេរោគអេដស៍​ គណបក្សប្រជាជន​ខណ្ឌ​សែនសុខ ​និង​សង្កាត់​ទឹក​ថ្លា បាន​ជួយសាងសង់​លំនៅ​ឋានមួយ​ខ្នងជូន​មាន​ទំ​ហំ​៤,៥០​ម៉ែត្រ​គុណ​ ៧ម៉ែត្រ ប្រក់សង្ក័សី​មាន​តម្លៃ​១.២០០​ដុល្លារ ស្ថិតនៅភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ។

រាជធានីភ្នំពេញ​​​​ ៖ ដើម្បី​ជួយ​សម្រួល​ការ​លំបាក​គ្រួសារ​ក្រីក្រ​និង​ផ្ទុក​មេរោគអេដស៍​ គណបក្សប្រជាជន​ខណ្ឌ​សែនសុខ ​និង​សង្កាត់​ទឹក​ថ្លា បាន​ជួយសាងសង់​លំនៅ​ឋានមួយ​ខ្នងជូន​មាន​ទំ​ហំ​៤,៥០​ម៉ែត្រ​គុណ​ ៧ម៉ែត្រ ប្រក់សង្ក័សី​មាន​តម្លៃ​១.២០០​ដុល្លារ ស្ថិតនៅភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ។

នៅរសៀលថ្ងៃទី២៣ វិច្ឆិកា លោកតាន់​ ណាវីន ប្រធានគណៈកម្មាធិការ​បក្ស​ប្រជាជន​សង្កាត់​ទឹកថ្លា និង​ជាចៅសង្កាត់ អមដំណើរ​ដោយ​សមាជិក​សមាជិកា​បក្ស​បាន​ធ្វើពិធី​ប្រគល់​លំនៅឋាន​ និង​នាំអំណោយ​មួយចំនួន​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​ផ្ទុក​មេរោគអេដស៍​ នោះ​រួមមាន​ថវិកា​​៣០​ម៉ឺន​រៀល ជាអំណោយ​របស់​លោក​តាន់ ណាវីន ប្រធានគណៈកម្មាធិការបក្សសង្កាត់​ និង​អង្ករ ១៥គីឡូក្រាម ធុងទឹក​១ ធុងទឹកក្តៅ ឆ្នាំង ខ្ទះ មី កំសៀវ ធុងទឹកកក កន្ទេល ភួយ មុង ​ស្លាបព្រា វែក ចាន ដែលជាអំណោ​យ​របស់​​​ព្រះតេជគុណ គង់​ សារី​  ចៅអធិការ​វត្តទឹកថ្លា ដែលផ្តល់ តាម​រយៈ​លោកតាន់ ណាវីន ។

លោក​តាន់ ណាវីន ​ឱ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ការ​លំបាក​របស់​លោក​មាស មុនី អាយុ​៤៣ឆ្នាំ និង​ប្រពន្ធ​ឈ្មោះឈិត ស៊ីណា​ មានកូន​ចំនួន​៥នាក់​ដែល​ជា គ្រួសារ​ផ្ទុកមេរោគអេដស៍​ ហើយ​ពុំមានផ្ទះ​សម្បែង ​គណបក្ស​ប្រជាជន​ខណ្ឌសែនសុខ​ រួមទាំង​គណបក្ស​ប្រជាជន​សង្កាត់​ទឹកថ្លា​បាន​រួម​គ្នា​សាងសង់​លំនៅឋានឱ្យ​ពួក​គាត់​ដែល​មានជីវ​ភាព​ក្រីក្រ បាន​រស់​នៅ​មាន​ភាព​កក់​ក្តៅ ។

លោក​តាន់ ណាវីន បន្តទៀតថា គ្រប់កាលៈ​ទេសៈទាំងអស់​មាន​តែ​គណបក្ស​ប្រជា​ជន​ទេ​ដែ​ល​តែងតែ​រស់​នៅ​ជាប់​ជាមួយបងប្អូន​ ហើយ​ដឹង​សុខ​ទុក្ខ​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។
គ្រួសារ​លោក​មាស​ មុនី​ និង​ប្រពន្ធ​ឈិត ស៊ីណា​ ជាគ្រួសារ​ផ្ទុកមេរោគ​មាន​កូន​ចំនួន​៥នាក់​ ហើយ​សព្វ​ថ្ងៃ​នេះ​លោក​មាស​ មុនី​បាន​ធ្លាក់​ខ្លួន​ឈឺ​កំពុង​សម្រាកនៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ ៕