*ឆ្នាំ១៩០១
-សាលាយោធារបស់អាមេរិក The United States Army War Collegeត្រូវបានបង្កើតឡើង ។
*ឆ្នាំ១៩១២
-ប្រទេសអេស្ប៉ាញប្រកាសខ្លួនជារដ្ឋអាណាព្យាបាលលើផ្នែកខាងជើងរបស់ម៉ារ៉ុក។
*ឆ្នាំ១៩៤០
-ការវាយប្រយុទ្ធគ្នារវាងកងទ័ពជើងទឹកអង់គ្លេសនិងអ៊ីតាលីនៅសមុទ្រមេឌីទេរ៉ាណេ។សមរភូមិនោះត្រូវបានគេដាក់ឈ្មោះថា The Battle of Cape Spartivento។
*ឆ្នាំ១៩៤២
-នៅឯទីក្រុង Toulon កងទ័ពជើងទឹកបារាំងបានពន្លិចនាវារបស់ខ្លួនដើម្បីគេចឲ្យផុតពីការតាមកំទេចដោយពួកអាល្លឺម៉ង់។
*ឆ្នាំ១៩៤៤
-ការផ្ទុះមួយនៅឯឃ្លាំងផ្ទុកអាវុធរបស់កងទ័ពអាកាសអង់គ្លេសក្នុងតំបន់ Staffordshire បានសម្លាប់អស់មនុស្ស៧០នាក់។
*ឆ្នាំ១៩៦៤
-នាយករដ្ឋមន្ត្រីឥណ្ឌាJawaharlal Nehruបានអំពាវនាវដល់សហរដ្ឋអាមេរិកនិងសហភាពសូវៀតបញ្ចប់ការសាកល្បងអាវុធនុយក្លេអ៊ែរ ហើយចាប់ផ្តើមលុបបំបាត់អាវុធប្រភេទនេះដោយលោកបានកត់សម្គាល់ថា ការធ្វើបែបនេះនឹងជួយសង្គ្រោះជីវិតមនុស្សលោកពីគ្រោះមហន្តរាយដែលមិនអាចស្មានដល់។
*ឆ្នាំ១៩៦៥
-មន្ទីរ The Pentagonនៃក្រសួងការពារជាតិរបស់អាមេរិកបានប្រាប់ទៅលោកប្រធានាធិបតីU.S. President Lyndon B. Johnsonថា ប្រសិនជាគម្រោងកិច្ចប្រតិបត្តិការទាំងឡាយទទួលបានជោគជ័យ នោះចំនួនកងទ័ពអាមេរិកនៅក្នុងប្រទេសវៀតណាមនឹងត្រូវបង្កើនពី១២០.០០០ទៅ៤០០.០០០នាក់។
*ឆ្នាំ១៩៨៣
-យន្តហោះធុន Boeing 747នៃជើងហោះហើរ Avianca Flight 011បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន Barajas Airportរបស់ទីក្រុងម៉ាឌ្រីដសម្លាប់អស់អ្នកដំណើរ១៨១នាក់។
*ឆ្នាំ១៩៨៤
-នៅក្រោមកិច្ចព្រមព្រៀងBrussels Agreementដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលចក្រភពអង់គ្លេសនិងអេស្ប៉ាញគឺដាក់បញ្ចូលនូវប្រធានបទនិយាយពីអធិបតេយ្យភាព។
*ឆ្នាំ១៩៨៩
-យន្តហោះធុន Boeing 727នៃជើងហោះហើរ Avianca Flight 203 ត្រូវគេបំផ្ទុះឲ្យឆេះនៅកណ្តាលអាកាសលើប្រទេសកូឡុំប៊ីសម្លាប់អ្នកដំណើរទាំងអស់១០៧នាក់និងមនុស្ស៣នាក់ទៀតនៅលើដី។ ការវាយប្រហារនោះត្រូវបានប្រកាសទទួលខុសត្រូវដោយក្រុមជួញគ្រឿងញៀនកូឡុំប៊ីឈ្មោះMedellín Cartel ។
*ឆ្នាំ១៩៩១
-ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានអនុម័តប្រើប្រាស់ដំណោះស្រាយ៧២១ដែលបើកផ្លូវឲ្យមានការបង្កើតកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពនៅក្នុងប្រទេសយូហ្គោស្លាវី។
*ឆ្នាំ១៩៩៧
-មនុស្ស២៥នាក់ត្រូវបានសម្លាប់នៅក្នុងអំពើសម្លាប់រង្គាលជាលើកទី២ នៅប្រទេសអាល់ហ្សេរី។
*ឆ្នាំ២០០៩
-គ្រោះថ្នាក់ធ្លាក់ចេញពីផ្លូវរបស់រថភ្លើងដឹកអ្នកដំណើររុស្ស៊ីបានសម្លាប់អស់មនុស្ស២៦នាក់និងជាង១០០នាក់ទៀតរងរបួស។
*ឆ្នាំ២០១០
-មនុស្ស៧នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីរ៉តដែកមួយប្រើសម្រាប់ស្ថាបនាស្ពានអាកាសនៅខេត្ត Nanjingប្រទេសចិនបានធ្លាក់លើ៕
ចែករំលែកព័តមាននេះ