ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​​អគារ​សិក្សា​​មួយ​ខ្នង​​អំណោយ​​ក្រុម​ហ៊ុន​​ប៉ាណា​សូនិច

12 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ អគារ​សិក្សា​ថ្មី​សន្លាង​​មួយ​ខ្នង​​​ស្ថិត​ក្នុង​ភូមិ​​បាលិ​លេយ្យ​២ សង្កាត់​​​ប៉ោយ​ប៉ែត ​ដែល​ជាអំណោយ​​ដ៏​​សប្បុរស​​រប​ស់​សហ​ព័ន្ធ​​​រួប​រួម​​គ្នា​​នៃ​ក្រុម​ការ​ ងារ​ក្រុម​ហ៊ុន​​ប៉ាណា​សូ​​និច​​នៃ​ប្រទេស​​ជប៉ុន ​ត្រូវ​បា​ន​​សម្ពោធដាក់​​​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​បន្ទាប់​​ពី​សាង​ សង់​រួច​​នៅ​ព្រឹក​​ថ្ងៃ​​ទី​២៤ វិច្ឆិកា ​ក្រោម​អធិបតី​ភាព​លោក​អ៊ុង ​អឿន អភិ​បាល​​នៃ​គណៈ​អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​។ ចូល​រួម​ក្នុង​ពិធី​នោះ​មាន​​មន្ត្រី​​អ្នក​មុខ​អ្នក​ការ​មក​

ក្រុង​ប៉ោយប៉ែត ៖ អគារ​សិក្សា​ថ្មី​សន្លាង​​មួយ​ខ្នង​​​ស្ថិត​ក្នុង​ភូមិ​​បាលិ​លេយ្យ​២ សង្កាត់​​​ប៉ោយ​ប៉ែត ​ដែល​ជាអំណោយ​​ដ៏​​សប្បុរស​​រប​ស់​សហ​ព័ន្ធ​​​រួប​រួម​​គ្នា​​នៃ​ក្រុម​ការ​ងារ​ក្រុម​ហ៊ុន​​ប៉ាណា​សូ​​និច​​នៃ​ប្រទេស​​ជប៉ុន ​ត្រូវ​បា​ន​​សម្ពោធដាក់​​​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​បន្ទាប់​​ពី​សាង​សង់​រួច​​នៅ​ព្រឹក​​ថ្ងៃ​​ទី​២៤ វិច្ឆិកា ​ក្រោម​អធិបតី​ភាព​លោក​អ៊ុង ​អឿន អភិ​បាល​​នៃ​គណៈ​អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​។ ចូល​រួម​ក្នុង​ពិធី​នោះ​មាន​​មន្ត្រី​​អ្នក​មុខ​អ្នក​ការ​មក​ពី​ស្ថាប័ន​​មន្ទីរ​ពាក់​ព័ន្ធ​ និង​តំណាង​កង​កម្លាំង​គ្រប់​អង្គ​ភាព​ជុំវិញ​​ខេត្ត ​លោក​ង៉ោ ម៉េងជ្រួន ​អភិ​បាល​​ក្រុង ​​លោក​ចៅ​សង្កាត់​​ រួម​ទាំង​ជន​ជាតិ​ជប៉ុន​​ តំណាង​ក្រុម​ហ៊ុន​ប៉ាណា​សូនិច​ជា​ច្រើន​​នាក់​និង​​សិស្សានុសិស្ស​​រាប់​រយ​នាក់ ។

អគារ​សិក្សា​ដែល​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ខាង​លើ​ត្រូវ​បាន​លោក​ជា​ ពិសិដ្ឋ ​នាយ​ក​សាលា​បឋម​សិក្សា​​អូរ​ជ្រៅ​​ថ្មី ​ប្រាប់​​ឱ្យ​​ដឹង​ថា ​មាន​ទទឹង​៩​ម៉ែត្រ ​​បណ្តោយ​​​៣២​ម៉ែត្រ ធ្វើ​ពី​​ថ្ម​ប្រក់​ក្បឿង​ និង​មាន​ពិតាន​​​យា៉ង​ស្រស់​ស្អាត ។ លោក​នាយ​ក​សាលា​​បន្ត​ថា អគារ​សិក្សា​នេះ​ចាប់​ផ្តើម​ដំណើរ​​​ការ​សាង​សង់​កាល​ពីខែ​សីហា ឆ្នាំ​២០១១ ​និង​ទើប​រួច​រាល់​​​​បើក​សម្ពោធ​​ឱ្យ​ប្រើ​ប្រាស់​​​នាពេល​នេះ​ឯង ហើយ​​ថវិកា​ដែល​​យក​មក​សាង​សង់​គឺ​ជារបស់​​សប្បុរស​​ជន​នៃ​សហព័ន្ធ​រួប​រួម​គ្នា​នៃ​ក្រុម​ការ​​ងារ​ក្រុម​ហ៊ុន​​បា៉ណា​សូ​និច អេឡិច​ត្រូនិច​​នៃ​ប្រទេស​ជប៉ុន ។

លោក​នាយក​សាលា​បញ្ជាក់​បន្ថែម​ថា ​សប្បុរស​ជន​ជប៉ុន​ខាង​លើ​មិន​ត្រឹម​តែ​ជួយ​សាង​សង់​អគារ​សិក្សា​៤​បន្ទប់​នេះ​​ទេ ពួកគេ​នឹង​ជួយ​ធ្វើ​អណ្តូង​ទឹក​ ខ្លោង​​ទ្វារ​សាលា ​ធ្វើ​ដង​ទង់​ជាតិ និង​ជួយ​ចាក់​ដី​លើ​ទីធ្លា​​សាលា​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១២ ​ខាង​មុខ​​ទៀត​ផង ។ សប្បុរស​​ជន​ជប៉ុន​​មួយ​ក្រុម​​នេះ​ ដឹក​នាំដោយ​​លោក​ណុហ្សា​គី ស៊ីង​ហ្គុ ។

លោក​ង៉ោ ម៉េង​ជ្រួន ​អភិ​បាល​ក្រុង​ប៉ោយ​ប៉ែតក៏​ដូចជា​លោក​អ៊ុង ​អឿន អភិ​បាល​​ខេត្ត​បាន​ថ្លែង​​កោត​សរសើរ​ និង​ដឹង​គុណ​ដល់​សប្បុរស​ជន​ជា​​ជន​ជាតិ​ជប៉ុន​ទាំងអស់​​ដែល​​មើល​ឃើញ​​ពី​ការ​ខ្វះ​ខាត​​អគារ​សិក្សា ហើយ​បាន​ជួយ​​នៅពេល​​នេះ។ លោក​​អភិ​បាល​ក្រុង​ និង​លោក​អភិ​បាល​ខេត្ត​ បាន​ណែនាំ​​ឱ្យ​​បុគ្គ​លិកសិក្សា និង​សិស្សានុសិស្ស​​ទាំង​អស់​ ​សូម​ជួយ​ថែរក្សា​​អគារ​​សិក្សា​​មួយ​ខ្នង​នេះ​ឱ្យ​បាន​ល្អ​ ដើម្បី​ប្រើ​ប្រាស់​បាន​យូរអង្វែង៕