ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺពពែ​ឆ្កែ​ ឬពពែភ្នែក ឬ​បូស​លើត្របកភ្នែក​ អាច​បណ្តាល​​​ឱ្យ​មាន​គ្រោះ​ថ្នាក់​​ចំពោះ​សុខភាព​​ភ្នែក​

14 ឆ្នាំ មុន

ជំងឺ​​ពពែ​ឆ្កែ ឬ​ពពែ​ភ្នែក​គឺជា​ពាក្យ​​ដែលប្រជា​ពលរដ្ឋ​​យើង​​តែង​តែ​ហៅ​តៗគ្នា​​​ ​ដែល​តាម​ពិត​ទៅ​ជំងឺ​​​​ពពែ​​ឆ្កែ​នេះ គឺជាជំងឺ​បូស​​នៅ​ត្របក​ភ្នែក​​ ឬ​​ក៏​ហៅ​ថា Stye។​ លោកវេជ្ជ​បណ្ឌិត​ងឺ ម៉េន អនុប្រធាន​​នៃមន្ទីរ​ពេទ្យ​​ព្រះអង្គ​ឌួង​ និងជា​អនុ​ប្រធាន​នៃ​កម្មវិធី​​សុខ​ភាព​​ភ្នែក​ ​​មាន​ប្រសាសន៍​​​​ថា ជំងឺ​បូស​​នៅ​លើ​ត្របក​ភ្នែក​ ឬ​​ជំងឺ​​ពពែ​ឆ្កែនេះ មិន​​មែន​កើត​ឡើង​​​ដោយសារ​មើល​សត្វ​ឆ្កែ ឬ​​​សត្វ​អ្វី​ពាក់​គ្នា​នោះ​ទេ។​​វា​កើត​ឡើង​​​ដោយ​សារ​​ការ​ស្ទះ​

ជំងឺ​​ពពែ​ឆ្កែ ឬ​ពពែ​ភ្នែក​គឺជា​ពាក្យ​​ដែលប្រជា​ពលរដ្ឋ​​យើង​​តែង​តែ​ហៅ​តៗគ្នា​​​ ​ដែល​តាម​ពិត​ទៅ​ជំងឺ​​​​ពពែ​​ឆ្កែ​នេះ គឺជាជំងឺ​បូស​​នៅ​ត្របក​ភ្នែក​​ ឬ​​ក៏​ហៅ​ថា Stye។​ លោកវេជ្ជ​បណ្ឌិត​ងឺ ម៉េន អនុប្រធាន​​នៃមន្ទីរ​ពេទ្យ​​ព្រះអង្គ​ឌួង​ និងជា​អនុ​ប្រធាន​នៃ​កម្មវិធី​​សុខ​ភាព​​ភ្នែក​ ​​មាន​ប្រសាសន៍​​​​ថា ជំងឺ​បូស​​នៅ​លើ​ត្របក​ភ្នែក​ ឬ​​ជំងឺ​​ពពែ​ឆ្កែនេះ មិន​​មែន​កើត​ឡើង​​​ដោយសារ​មើល​សត្វ​ឆ្កែ ឬ​​​សត្វ​អ្វី​ពាក់​គ្នា​នោះ​ទេ។​​វា​កើត​ឡើង​​​ដោយ​សារ​​ការ​ស្ទះ​ក្រពេញ​នៅលើ​ត្របក​ភ្នែក​ ដែល​បណ្តាល​មកពី​​ធូលី​ដី​ចូលទៅ​បិទ​ជិត​​រន្ធ​ក្រពេញ​លើ​ត្របក​ភ្នែក​ ដែល​អាច​បង្ក​​ឱ្យ​​កើត​​ទៅជា​បូស​ ឬ​​អាប់​សែ​នៅលើ​ត្របក​​ភ្នែក​​​។

លោកអ្នក​អាច​​កត់​សម្គាល់​​ជំងឺពពែ​ឆ្កែ ឬ​ពពែ​ភ្នែក ឬ​បូស​លើ​ត្របក​ភ្នែក​តាម​អាការ​មួយ​ចំនួន​​ដូច​ជា ៖
-អ្នក​ជំងឺ​​អាច​មាន​អារម្មណ៍​ថា ឈឺ​នៅ​លើ​ត្របក​​ភ្នែក​ខាងលើ ឬ​​ក៏​នៅ​​​ខាង​ក្រោម​
-ត្របក​​ភ្នែក​មាន​​សភាព​ឡើង​ក្រហម និង​ហើម​​នៅកន្លែង​​​ដែលឈឺ​ចាប់​នោះ​
-កន្លែង​ដែលហើម​នេះ​អាច​បង្ក​​​​ឱ្យកើត​​​ទៅជា​​ខ្ទុះ​​ ហើយ​បង្ក​ទៅជា​បូស​​តែម្តង​។ ដូច្នេះ​​បើ​សិនជា​លោកអ្នក​​កើត​មាន​នូវ​បញ្ហា​​​ទាំង​នេះ លោក​អ្នក​​អាច​យកទឹក​​ក្តៅ​​ឧណ្ហមក​ស្អំ​នៅ​លើ​ភ្នែក​របស់​លោកអ្នក ដើម្បី​​​កាត់បន្ថយ​​នូវ​ភាព​​ឈឺ​ចាប់​។​​
លោកវេជ្ជ​បណ្ឌិត​​​បាន​បន្ត​​ថា ជំងឺ​បូស​​នៅ​លើ​​ត្របក​ភ្នែក​​​​នេះ ​​​អាច​បង្ក​​ឱ្យ​មាន​ផល​ប៉ះពាល់​​ចំពោះ​អ្នក​​​​ជំងឺដូចជា
-ប៉ះពាល់​ទៅលើ​ត្របក​ភ្នែក​ បណ្តាល​​ឱ្យ​ភ្នែក​​​​ឈឺ​ហើយ​​​ពិបាក​នៅ​ក្នុង​ការ​​បិទ​បើក​ភ្នែក​។​
-នៅ​​ពេលដែល​​​លោកអ្នក​​​មិន​បានធ្វើ​ការ​ព្យា​បាល​​​​ឱ្យ​​បាន​​​ទាន់ពេលវេលានោះ​​ទេ ជំងឺ​នេះ​អាច​​រាលដាល​ទៅ​កន្លែង​​ផ្សេង​ទៀត ​​​បង្ក​​​ឱ្យ​កើត​ទៅ​ជា​​​​​រលាក​​ជាលិកា​នៅជុំវិញ​​ត្របក​ភ្នែក ​ហើយ​បើ​សិន​​​​ជា​បូស​នេះ ​មាន​​សភាព​ធ្ងន់​ធ្ងរ​​​អាច​ធ្វើ​​ឱ្យ​​​បាត់​បង់​​គំហើញ​​ថែមទៀត​ផង​។​
លោក​​វេជ្ជបណ្ឌិត​​​បាន​បន្តទៀត​ថា ​ដើម្បី​​ចៀសវាង​កុំ​ឱ្យកើត​មាន​ជំងឺ​បូស​នៅលើ​ត្របក​ភ្នែក​នេះ នៅពេល​​​ដែល​​លោកអ្នក​​​ធ្វើដំណើរ​​ទៅ​​ ណា​ម្តងៗ ត្រូវ​​ពាក់​វ៉ែន​តា​​​ ដើម្បី​​​ការ​ពារ​កុំ​ឱ្យធូលី​​​​ហុយ​ចូល​​ទៅក្នុង​​​​ភ្នែក ​ដែលអាច​​បង្ក​​ទៅជា​បូស ​​​​ឬ​អាប់សែ​រ​។​​
-នៅពេល​ត្រឡប់​​មក​ពី​កន្លែង​ណា​ម្តងៗ លោក​អ្នក​​ត្រូវ​​ធ្វើ​ការ​​​លុបលាង​មុខ​ឱ្យ​បាន​ស្អាត ​ជា​និច្ច​​​។​
-នៅពេលដែល​​​​ភ្នែកមាន​បញ្ហា ដូចជា រកាំ​នោះ ​មិន​ត្រូវ​ញី​​ភ្នែកញឹកញាប់​​​ឡើយ​​។​
-ជាពិសេស​​បើ​សិនជា​លោកអ្នក​នាង​​កញ្ញា​​កើត​មាន​​​បញ្ហា​​នៅលើ​ភ្នែក​​ សូម​ប្រញាប់​ទៅជួប​ពិភាក្សា​​​​ជាមួយគ្រូពេទ្យ​​​ឱ្យបានទាន់ពេលវេលា​។​ ចៀសវាង​កើត​មាន​បញ្ហា​​ធ្ងន់ធ្ងរ​​ដែល​​ពិបាក​ក្នុង​ការ​ព្យាបាល​៕