ខេត្តព្រះវិហារ ៖ ទណ្ឌិត២នាក់បានរត់ចេញពីគុកដែលនេះជារឿងថ្មីមួយទៀតកើតនៅពន្ធនាគារខេត្តព្រះវិហារ មិនដឹងថា តើអនុរក្សពន្ធនាគារធ្វេសប្រហែសឬមានអ្នកបើកដៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២១ វិច្ឆិកា ២០១១ ។
បុរសទណ្ឌិតដែលរត់រួចពីក្នុងពន្ធនាគារខេត្តព្រះវិហារនោះ១ឈ្មោះតែន ធន រស់នៅខេត្តសៀមរាប ជាចោរប្លន់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់គុក៦ឆ្នាំ ២ឈ្នោះរិន រី ជាចោរ លួចកាច់សោម៉ូតូរស់នៅខេត្តកំពង់ចាមត្រូវតុលាការការផ្តន្ទាទោសឱ្យជាប់គុក៥ឆ្នាំ ។ លោកលី លន់ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានឱ្យដឹងថា ពេលនេះខាងព្រះរាជអាជ្ញាកំពុងតែត្រួតពិនិត្យកន្លែងកើត ហេតុក្នុងពន្ធនាគារជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារលើផ្ទៃប្រទេសអំពីមូលហេតុនៃការរត់រួចរបស់ទណ្ឌិតយ៉ាងងាយៗបែបនេះដើម្បីធ្វើការចោទប្រកាន់ទៅលើមន្រ្តីអនុរក្សនិងឆ្មាំពន្ធនាគារែដលមិនទទួលខុសត្រូវលើតួនាទីរបស់ខ្លួនទើបបណ្តាលឱ្យមានការរត់រួច ។
គួររំលឹកផងដែរថា មុននេះមានការរត់រួចទណ្ឌិតជាង១០នាក់កាលពី២០០៩ ដោយសារឈ្មោះក្រូច ប៊ុនឌិលជាប្រធានពន្ធនាគារនិងឈ្មោះស សាំង ជាអនុប្រធានពន្ធនាគារ ខេត្តបានបណ្តោយឱ្យទណ្ឌិតរត់រួចជាបន្តបន្ទាប់ ក្រោយមកត្រូវបាន ចាប់ឃុំខ្លួននិងដកហូតតំណែងម្តងរួចទៅហើយ ។ តែមកដល់ពេលនេះលោកហុង គឹមជី ដែលត្រូវបានបញ្ជូនពីប្រធានការិយាល័យព្រហ្មទណ្ឌ នៃស្នងការប៉ូលិសខេត្តមកធ្វើជាប្រធានគ្រប់គ្រងពន្ធនាគារខេត្តវិញម្តងក៏ត្រូវបានទណ្ឌិតរត់រួចដែរទៀត ៕
ចែករំលែកព័តមាននេះ