ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា ស្រី ងួ​ន និង​លោក​ជំទាវ​ឧកញ៉ា ស្រី វុ​ទ្ធី និង​សប្បុរសជន​ឧបត្ថម្ភ​ថវិកា​ខណៈ​យាយ​ផុតដង្ហើម​ចោល​ចៅ​ទាំង​៣

13 ឆ្នាំ មុន

ខេត្ដតាកែវ ៖ តាម​រយៈ​សារព័ត៌មានកោះសន្ដិភាព លោក​ជំទាវ​បណ្ឌិតប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និងអាជ្ញាធរ​ខេត្ដ​បាន​ជួយ​ឧបត្ថម្ភ​ដល់​លោកយាយ​ដែល​ចិញ្ចឹម​ចៅ​កំព្រា​៣​ នាក់​ជា​បន្ដបន្ទាប់ ទាំង​គ្រឿង​ឧបភោគបរិភោគ និងថវិកា ហើយ​ចុង​ក្រោយ​នេះ​តាមរ​យៈកោះសន្ដិភាព ថវិកា​៥៧៥.០០០​រៀល​ក៏​ត្រូវ​បាននាំ​ទៅ​ជូន​ដល់​លោកយាយ​ទៀត ។ តែ​គួរ​ឱ្យអនិច្ចា​កាលពី​ថ្ងៃ​ទី​១៤ កក្កដា វេលា​ម៉ោង ១២​ថ្ងៃត្រង់ លោកយាយ​បាន

ខេត្ដតាកែវ ៖ តាម​រយៈ​សារព័ត៌មានកោះសន្ដិភាព លោក​ជំទាវ​បណ្ឌិតប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និងអាជ្ញាធរ​ខេត្ដ​បាន​ជួយ​ឧបត្ថម្ភ​ដល់​លោកយាយ​ដែល​ចិញ្ចឹម​ចៅ​កំព្រា​៣​នាក់​ជា​បន្ដបន្ទាប់ ទាំង​គ្រឿង​ឧបភោគបរិភោគ និងថវិកា ហើយ​ចុង​ក្រោយ​នេះ​តាមរ​យៈកោះសន្ដិភាព ថវិកា​៥៧៥.០០០​រៀល​ក៏​ត្រូវ​បាននាំ​ទៅ​ជូន​ដល់​លោកយាយ​ទៀត ។ តែ​គួរ​ឱ្យអនិច្ចា​កាលពី​ថ្ងៃ​ទី​១៤ កក្កដា វេលា​ម៉ោង ១២​ថ្ងៃត្រង់ លោកយាយ​បាន​លាចាក​លោកនេះ​ទៅ​ហើយ បន្សល់​ទុក​ចៅ​កំព្រា​ទាំង​៣នាក់​ឱ្យ​រស់នៅ​គ្មាន​មេបា​គ្រប់គ្រង ។

ទោះបីជា​បែប​ណា ថវិកា​ដែល​កោះសន្ដិភាព​ទទួលបាន​ពី​លោក​ឧកញ៉ា ស្រី ងួ​ន និង​លោក​ជំទាវ ឧកញ៉ា ស្រី វុ​ទ្ធី ចំនួន​៥០​ម៉ឺន​រៀល លោក សេង គី លក់​ទា​ខ្វៃ​នៅ​ផ្សារ​ច្បារ​អំពៅ​៣​ម៉ឺនរៀល លោក​អ៊ុ​ក នាង មន្ដ្រី​នគរបាល​ចូល និវត្ដន៍​៤​ម៉ឺន​រៀល កញ្ញា​ស្រី​ពៅ ៥​ពាន់​រៀល ត្រូវ​បាន​តំណាង​កោះសន្ដិភាព​ប្រចាំ​ខេត្ដ​នាំយក​ទៅ​ឱ្យ​ចៅ និង​ចូល​បុណ្យសព​លោកយាយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ដែល​ជាថ្ងៃ​បូជាសព​របស់​លោកយាយ​ស្ថិត​នៅ​ភូមិ ជ្រោយ​ប្រ​យ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ដោយ​មានការ​ចូលរួម​ទទួល​ថវិកា​ពី​លោកមេ​ភូមិ លោក​អនុប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​តាជី​យាយជី​យ៉ាងច្រើន​កុះករ ។

អ្នកស្រី​ឆេ​ង ណ​ម អាយុ​៥៣​ឆ្នាំ ដែល​ជាអ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​បានឱ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ភាព​ក្រលំបាក​វេទនា របស់​លោកយាយ​នាង មុំ ហៅ​ង៉ោ អាយុ​៦២ ឆ្នាំ​រហូត​មក អ្នកស្រី​តែងតែ​ជួយ​ផ្គត់ផ្គង់ ដល់​លោកយាយ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ត្រូវ​ទទួល​ចិញ្ចឹម​បីបាច់​ចៅ​កំព្រា​ទាំង​៣​នាក់​រហូត​ធ្លាក់ខ្លួន​ឈឺ អ្នកស្រី​ក៏​បាន​នាំ​យក លោកយាយ​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ អស់​រយៈពេល​១​ខែ​។ តែដោយសារ​ស្ថានភាព​ជំងឺ​មិន​អាច​មើល​ជា អ្នកស្រី​បាន​យក​គាត់​មក​ស្ដាប់ធម៌​នៅ​សាលាបុណ្យ​ភូមិ​ជ្រោយ​ប្រ​យ ដោយ​មាន​ចាស់ទុំ​ក្នុង ភូមិ​មក​យ៉ាងច្រើន ហើយ​ពេល​ដែល​លោក យាយ​បាន​លាចាក​លោក​នេះ​ទៅ អ្នកស្រីបាន​ទទួល​រ៉ាប់រង​ធ្វើបុណ្យ​ទាំងអស់ ។

អ្នកស្រី​ឆេ​ង ណ​ម បាន​បន្ដ​ទៀត​ថា ចំពោះ​ចៅ​កំព្រា​ទាំង​៣​នាក់​នេះ​ក្រោយ​ពេលធ្វើបុណ្យ​៧​ថ្ងៃ​រួច ខាង​មន្ទីរ​សង្គមកិច្ច​ខេត្ដ នឹង​ទទួលយក​ទៅ​ចិញ្ចឹម​នៅ​មណ្ឌលកុមារកំព្រា​ខេត្ដ ។ ជំនួស​មុខ​ឱ្យ​ក្មេង​កំព្រា​ទាំង​៣នាក់ អ្នកស្រី​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ​ដល់​លោក​ឧកញ៉ា ស្រី ងួ​ន និង​លោក ជំទាវ​ឧកញ៉ា ស្រី វុ​ទ្ធី ព្រមទាំង​សប្បុរសជន ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ទាំងអស់ សូម​ឱ្យ​មាន​អាយុ​យឺនយូរ និង​ជួប​តែ​ពុទ្ធ​ពរ ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាត​ឡើយ ៕