ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរស​ជន​20​ម៉ឺន​រៀល ជូន​ដល់​​ស្ត្រី​​អភ័ព្វ​​គ្មាន​វាសនា​ដោយ​សា​រ​​ប្តី

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ឈ្មោះ​ឡាង បុប្ផា ​ដែល​ត្រូវ​ប្តី​វាយ​ធ្វើ​បាប​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ង​រ​ក្រោក​​ពី​ក​ ន្ទេល​មិន​រួច​ គឺជាស្ត្រី​អភ័ព្វ​​ដែល​ប្តី​ទី១ ​ទៅ​មាន​ស្រី​ថ្មី​ និង​​ប្តី​ក្រោយ​​ជា​មនុស្ស​សាហា.វ ។ ​បន្ទាប់​​ពី​វាយ​ធ្វើ​បាប​ហើយ​​ប្តី​ក្រោយ​នេះ​បាន​ចុះ​ចោល​ទៅ​បាត់​ទៀត​ ធ្វើ​ឱ្យ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​មេមា៉យ​​លើក​ទី​២ ទទួល​រ៉ាប់​រង​ចិញ្ចឹម​កូន​៥​នាក់​ ហើយ​​ពេល​នេះ​នាង​មាន​ការ​ខ្វះ​ខាត​ថវិកា​សម្រាប់​​ព្យា​បាល​របួស និង​ទិញ​ចំណី​អាហារ​សម្រាប់​ឱ្យ

រាជធានីភ្នំពេញ ៖ ស្ត្រី​ឈ្មោះ​ឡាង បុប្ផា ​ដែល​ត្រូវ​ប្តី​វាយ​ធ្វើ​បាប​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ង​រ​ក្រោក​​ពី​ក​ន្ទេល​មិន​រួច​ គឺជាស្ត្រី​អភ័ព្វ​​ដែល​ប្តី​ទី១ ​ទៅ​មាន​ស្រី​ថ្មី​ និង​​ប្តី​ក្រោយ​​ជា​មនុស្ស​សាហាវ ។ ​បន្ទាប់​​ពី​វាយ​ធ្វើ​បាប​ហើយ​​ប្តី​ក្រោយ​នេះ​បាន​ចុះ​ចោល​ទៅ​បាត់​ទៀត​ធ្វើ​ឱ្យ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​មេមា៉យ​​លើក​ទី​២ ទទួល​រ៉ាប់​រង​ចិញ្ចឹម​កូន​៥​នាក់​ ហើយ​​ពេល​នេះ​នាង​មាន​ការ​ខ្វះ​ខាត​ថវិកា​សម្រាប់​​ព្យា​បាល​របួស និង​ទិញ​ចំណី​អាហារ​សម្រាប់​ឱ្យ​កូន​ហូប​ទៀត​ផង ព្រោះ​បន្ទាប់​​ពី​ប្តី​​វាយ​ឱ្យ​របួស​នាង​មិន​អាច​ទៅធ្វើ​​ការ​រួច​ឡើយ ។

ដោយ​សារ​តែ​បែប​នេះ ​នាង​គ្មាន​​អ្វី​​ក្រៅ​​ពី​លើក​​ដៃ​​សំពះ​សុំ​ជំនួយ​​ពី​សប្បុរស​ជន​នានា​ឡើយ ​ហើយ​ដោយ​សារ​មាន​ការ​អាណិត​អាសូរ​ដល់​ស្ត្រី​​រូប​នេះ​​ ជា​ពិសេស​​កូនៗ​របស់​នាង​ដែល​កំពុង​ជួប​នឹង​ការ​ខ្វះ​ខាត​​យា៉ង​ខ្លាំង​​នោះ ​កោះ​សន្តិ​ភាព​​បាន​ធ្វើ​ជា​ស្ពាន​ចម្លង​​ផ្សព្វ​ផ្សាយ​​នូវ​ដំណឹង​ជូន​​សប្បុរស​​ជន​ និង​មិត្ត​អ្នក​​អាន​​ទាំង​អស់​​ឱ្យ​បាន​ដឹង និង​​ជួយ​ដល់​ក្រុម​គ្រួសារ​​ស្ត្រីនោះ ។

ជា​ទឹក​ប្រាក់​អាណិត​អាសូរ​​ចំពោះ​ស្ត្រី​​អភ័ព្វ​​នេះ​លោក​​តែ​ សុខ​ឡេង និង​ភរិយា​ ព្រម​ទាំង​​បុត្រ បាន​​ផ្ញើ​ប្រាក់​អំណោយ​​តាម​រយៈ​កោះ​សន្តិ​ភាព​ចំនួន​២០​មឺុន​រៀល ​ផ្តល់​ដល់​ស្ត្រី​រូប​នេះ​ ហើយ​ត្រូវ​បាន​ប្រគល់​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា កន្លង​មក​នេះ ។

គួរ​បញ្ជាក់​​ផង​ដែរ​ថា ស្ត្រី​ឈ្មោះ​ឡាង​ បុប្ផា​ អាយុ​៣៦​ឆ្នាំ មាន​ប្តី​មុន​ឈ្មោះ​ស៊ី លី​ហៀង អាយុ​៤០​ឆ្នាំ មាន​កូន​ស្រី​៥​នាក់​ ក្រោយ​មក​ប្តី​នោះ​​ក្បត់​ចិត្ត​​​នាង​ចុះ​ចោល​ទៅ​មាន​ប្រពន្ធ​ថ្មី​ទៀត​កាល​ពី​ឆ្នាំ​២០០៥ កន្លង​ទៅ​។ បន្ទាប់​មក​នាង​បាន​មក​ធ្វើ​ការ​នៅ​ភ្នំពេញ​ ហើយ​រយៈ​ពេល​​៥​ខែ​ចុង​ក្រោយ​នេះ​នាង​បានចាប់​ដៃ​ជា​ប្តី​​ប្រពន្ធ​ជា​មួយ​បុរស​​ពោះ​ម៉ាយ​ម្នាក់​ទៀត​ តែ​មិន​មាន​សុភមង្គល​​ទេ​​ ត្រូវ​ប្តី​ក្រោយ​នេះ​វាយ​ធ្វើ​បាប​រាល់​ថ្ងៃ​ និង​ស្រវឹង​រាល់​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ប្តី​ក្រោយ​បាន​វាយ​ធ្វើ​បាបខ្លាំង​​ជាងមុន បណ្តាល​ឱ្យ​នាង​​រង​របួស​ធ្ងន់​ធ្ងរ​សន្លប់​បាត់​ស្មារតី​​ហើយ​បុរស​នោះ​ក៏​បាន​ចាក​ចោល​នាង​បាត់​ទៀត​៕