ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​អំណោយ​​មួយ​ឈុត​ទៀត​តាម​រយៈ​កោះ​សន្តិ​ភាព​ដល់​ក្មេង​ប្រុស​ភ្លោះ​ពិការ

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ លោកយាយទូ គីមឡេង មានចៅប្រុស២នាក់​ដែល​ពិការស្វិតដៃជើង​ និង​កំព្រា​ឪពុក​ម្តាយ ពេលនេះ​បានទទួល​អំណោយ​ជា​ថវិកាពីសប្បុរសជនចំនួន១៤៥ដុល្លារ និង១២​ម៉ឺនរៀល កាលពីព្រឹកថ្ងៃ​ទី១៥ វិច្ឆិកា ឆ្នាំ​២០១១។ ថវិកាទាំងនោះត្រូវបានយក​ទៅ​ប្រគល់​​ឱ្យដល់ដៃលោកយាយ ដែល​កំពុង​ស្នាក់​នៅ​ក្នុងវត្តភ្នំស្ទឹងត្រែង ភូមិរាជានុកូល សង្កាត់ ស្ទឹង​ត្រែង ក្រុងស្ទឹងត្រែង តាមរយៈភ្នាក់ងារ​កោះ​​សន្តិភាព។

ខេត្តស្ទឹងត្រែង ៖ លោកយាយទូ គីមឡេង មានចៅប្រុស២នាក់​ដែល​ពិការស្វិតដៃជើង​ និង​កំព្រា​ឪពុក​ម្តាយ ពេលនេះ​បានទទួល​អំណោយ​ជា​ថវិកាពីសប្បុរសជនចំនួន១៤៥ដុល្លារ និង១២​ម៉ឺនរៀល កាលពីព្រឹកថ្ងៃ​ទី១៥ វិច្ឆិកា ឆ្នាំ​២០១១។ ថវិកាទាំងនោះត្រូវបានយក​ទៅ​ប្រគល់​​ឱ្យដល់ដៃលោកយាយ ដែល​កំពុង​ស្នាក់​នៅ​ក្នុងវត្តភ្នំស្ទឹងត្រែង ភូមិរាជានុកូល សង្កាត់ ស្ទឹង​ត្រែង ក្រុងស្ទឹងត្រែង តាមរយៈភ្នាក់ងារ​កោះ​​សន្តិភាព។
លោកយាយទូ គីមឡេង និងចៅប្រុសទាំង​២​បាន​សម្តែង​ការត្រេកអរ និងអរគុណ​ជា​ពន្លឹក​ចំពោះសប្បុរសជនដែលមានចិត្តអាណិតអាសូរ​គិតគូរដល់រូបគាត់ដែលកំពុងជួបការលំបាក​ដែល​ត្រូវ​រ៉ាប់​រង​ចិញ្ចឹម និង​មើល​ថែ​ចៅទាំង២​នាក់។

លោកយាយមានប្រសាសន៍ថា ថវិកាទាំង​នេះ រូបគាត់នឹងរក្សាទុកចំណាយលើការ​ព្យា​បាលជំងឺ ទិញគ្រឿងឧបភោគ​បរិភោគ និង​ធ្វើបង្គន់​មួយនៅលើផ្ទះតែម្តងដើម្បីងាយស្រួល​ដល់ពួក​គេទាំង២ ព្រោះឥឡូវ​រូបគាត់មានវ័យ​កាន់​តែ​ចាស់​ហើយ ភ្នែកចាប់ផ្តើមងងឹត​កម្លាំង​ចេ​ះ​តែ​ថយ​ទៅៗ ដូច្នេះគឺពិបាកលើកពួក​គេចុះ​ឡើង​ពេល​ផ្ងួតទឹកឱ្យម្តងៗ។

លោកយាយបានមានប្រសាសន៍បន្តថា ដួង ហ៊ួ និងដួង ហៃ នាពេលបច្ចុប្បន្ននេះ​សុខភាពមិន​សូវ​អំណោយផលទេ អង្គុយមិននឹងដូចពីមុន​ទៀត​ឡើយ ពេលខ្លះបើមិនប្រយ័ត្ន​ពួកគេ​ដួល​ផ្កាប់មុខនឹងកន្ទេល​ធ្វើឱ្យ​រូបគាត់​មិនអាចទៅ​ណា​មកណាឆ្ងាយពីពួកគេទាំង២បាន សូម្បីតែ​ទៅ​សូត្រមន្តនៅផ្ទះគេគ្រាន់បានលុយ​កាក់ខ្លះ ក៏​មិន​អាចទៅបានដែរ។

ប្រាក់​អំណោយ​ទាន​​នេះ​កោះ​សន្តិ​ភាព​បាន​ទទួល​តាម​​រយៈ​លោក​ណុប ច័ន្ទ​តារា ​សហ​ការី​​កោះ​សន្តិ​ភាព​ប្រចាំ​ក្រុង​ឡង​ប៊ិច ​ដែល​លោក​បាន​ទទួល​ពី ១-លោក​មាស ព្រម​ទាំង​ភរិយា ១៥​ដុល្លារ ២-​លោក​ John ៥​ដុល្លារ ៣-អ្នក​ស្រី Michelle និង​លោក​ផល ២០​ដុល្លារ ៤-អ្នក​ស្រី​ Jame និង​លោក​ Sunny ២០​ដុល្លារ និង​អ្នក​ស្រី T និង​លោក Adam ៤០​ដុល្លារ ។ ជា​មួយ​​នឹង​ថវិកា​អំណោយ​​តាម​រយៈ​សហ​ការី​ ក៏​មាន​អំណោយ​ពី​ព្រះ​តេជ​គុណ​ គីម ​ជាកុលស ​គង់​នៅ​វត្ត​សាមគ្គី​​ធរី​រ៉ាម ក្នុង​រដ្ឋ​ញូវ​ជេស៊ី សហ​រដ្ឋ​​អាមេ​រិក រួម​ជា​មួយ​​លោក​ចាន់ សំណាង ​និង​ភរិយា​​ ព្រម​ទាំង​បុត្រ​បាន​ឧបត្ថម្ភ​​៤៥​ដុល្លារ ។ ដោយ​ឡែក​សប្បុរស​ជន​ក្នុង​ស្រុក​​ លោក​សេង សុធូ ព្រម​ទាំង​ភរិយា​ និង​កូន​បាន​ជួយ​ឧបត្ថម្ភ​​១២​ម៉ឺន​​រៀល​​ផង​ដែរ ។

ព្រះតេជគុណ ឆេង ទូច ព្រមទាំងលោក​យាយ និង​ក្មេង​ប្រុសអភ័ព្វ​ទាំង២នាក់​បាន​ថ្លែង​អំណរ​គុណ​ដល់សប្បុរសជនទាំងអស់ដែល​បាន​ជួយជាថវិកា​សម្រាប់ផ្គត់ផ្គង់ និងព្យាបាលជំងឺ​ដល់​ពួកគេ។ នាឱកាស​នោះ​ព្រះអង្គ និងលោក​យាយ​​បានឧទ្ទិសបួង​សួង​ដល់វត្ថុស័ក្តិសិទ្ធិក្នុង​លោក​ សូម​ជួយថែរក្សាសប្បុរស​ជនទាំងអស់ឱ្យ​ជួបតែសេក្តីសុខ​សេចក្តី​ចម្រើន​គ្រប់ប្រការ កុំបី​ឃ្លៀងឃ្លាតឡើយ៕