ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និស្សិត​ស្រី​ម្នាក់​ប្រកាស​លក់​ព្រហ្ម​ចារីយ៍​នៅ​អូស្ត្រាលី​

14 ឆ្នាំ មុន

​ក្រុម​ហ៊ុន​អូស្ត្រាលី​​​មួយ​បានប្រកាស​​​លក់​​​ព្រហ្ម​​​ចារីយ៍​យុវនារី​ ម្នាក់​ដែលអះអាង​ថា ​​រូប​នាង​​ជានិស្សិត​​​ក្នុង​តម្លៃ​ជាង​​​​១១.០០០​អឺរ៉ូ​។​ ដើម្បីអាច​ដេក​នៅ​និង​រួមរ័ក​​រយៈ​ពេល​​​៤ថ្ងៃ​​​​ជាមួយ​យុវនិស្សិត​​​ស្រី​ នោះ​ដែល​រៀន​នៅ​​បណ្ឌិត​​សភាមួយ​​​នៃក្រុង​​​ស៊ីដនី ក្រុមហ៊ុន MYOUTCALL បានកំណត់​ថ្លៃ​លក់​​ព្រហ្មចារីយ៍​នារី​នេះ ក្នុង​តម្លៃ​​​​១៥.០០០​​​ដុល្លារ​អូស្ត្រាលី ប្រមាណជា​​១១.០០០​​អឺរ៉ូ​។

ក្រុម​ហ៊ុន​អូស្ត្រាលី​​​មួយ​បានប្រកាស​​​លក់​​​ព្រហ្ម​​​ចារីយ៍​យុវនារី​ម្នាក់​ដែលអះអាង​ថា ​​រូប​នាង​​ជានិស្សិត​​​ក្នុង​តម្លៃ​ជាង​​​​១១.០០០​អឺរ៉ូ​។​ ដើម្បីអាច​ដេក​នៅ​និង​រួមរ័ក​​រយៈ​ពេល​​​៤ថ្ងៃ​​​​ជាមួយ​យុវនិស្សិត​​​ស្រី​នោះ​ដែល​រៀន​នៅ​​បណ្ឌិត​​សភាមួយ​​​នៃក្រុង​​​ស៊ីដនី ក្រុមហ៊ុន MYOUTCALL បានកំណត់​ថ្លៃ​លក់​​ព្រហ្មចារីយ៍​នារី​នេះ ក្នុង​តម្លៃ​​​​១៥.០០០​​​ដុល្លារ​អូស្ត្រាលី ប្រមាណជា​​១១.០០០​​អឺរ៉ូ​។ ​​ទីភ្នាក់ងារ​ ESCORT GIRL បានស្នើ​​​​​ដាក់​ប្រាក់​​ក្នុង​​ធនាគារ​២.០០០​ដុល្លារ ​​​មុននឹង​​បានជួបជាមួយ​និស្សិត​​ស្រីចិន អាយុ​​១៩​ឆ្នាំរូបនេះ​។ ​​​ទាក់ទង​​​តាមរយៈ​កាសែត DAILY  TELEGRAPH អ្នកគ្រប់​គ្រង​​​​ក្រុមហ៊ុន​មួយ​ដែលប្រាប់​គេ​​​ថា ឈ្មោះ DUNCAN អះអាង​ថា ​នេះ​ជា​ការផ្តល់​​​​យ៉ាង​ពិត​​ប្រាកដ​មួយ​។ ​នោះ​ជា​រឿង​​​ដែល​​គេធ្លាប់​​​ធ្វើនៅ​​ស៊ីដនី​។ ​​លោកអះអា​ង​ថា លោកមាន​​អតិថិជន​២នាក់​ដែលចាប់​អារម្មណ៍​​​ខ្លាំង​ចំពោះ​​និស្សិត​ស្រី​​វ័យ​ក្មេង​​​​រូបនេះ​​​។ រឿង​នោះ​​ត្រូវចុះ​​កិច្ចព្រមព្រៀង​​​​គ្នា​​ឱ្យ​បាន​មុនថ្ងៃ​ទី​​១២ ធ្នូ ឆ្នាំ​២០១១​​​។

រឿង​ប្រកាស​លក់​​ព្រហ្មចារីយ៍​​នេះត្រូវ​បាន​​សមាគម​​​គ្រួសារ​អូស្ត្រាលី​​រិះគន់​​យ៉ាង​ខ្លាំង​។ ​អ្នក​នាំពាក្យ​​របស់សមាគម​​​និយាយ​ថា រឿងនេះ​​ជា​​​រឿង​​​​ទាស​ករ​ភេទ​។ ការខូច​ខាត​របស់​​ក្រុម​ហ៊ុន​​លក់​ព្រហ្ម​ចារីយ៍​​​គឺភាព​​​ថ្លៃ​ថ្នូរ​​​របស់​​​មនុស្ស​ដែល​​​ពុំមាន​​​ការ​គោរព​។

សម្រាប់​លោក JIM  WALLACE នៃក្រុម​​ចលនា​គ្រឹស្ត​​អូស្ត្រាលី AUSTRALIAN CHRISTIAN LOBBY និយាយ​ថា ​ក្រុម​ហ៊ុន​ MYOUTCALL ឆ្លៀត​យក​​​ចំណេញ​ពីនារី​ម្នាក់​ដែល​​​​លះបង់​ព្រហ្មចារីយ៍​របស់ខ្លួន​។ ពិតណាស់ នាង​ធ្វើ​តែម្នាក់​ឯង តែ​​យើងមិន​​ចង់​ឱ្យគេ​​​​ធ្វើ​​​​អាជីវ​កម្ម​​​លើ​ការ​​លះបង់​​នេះ​ឡើយ​​​។ ​​ការ​លក់​​​​ព្រហ្ម​ចារីយ៍​ប្រៀប​ដូច​​ជាការ​លក់​សេរីរាង្គ​របស់​មនុស្ស​​​​ដែរ ដែល​ការ​​លក់​ដូរបែបនេះ​ត្រូវ​ហាម​ឃាត់ ៕