ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍ផ្លុំប្រើខ្យល់ ប៉ីពក

13 ឆ្នាំ មុន

ប៉ីពកជាឧបករណ៍ផ្លុំប្រើខ្យល់ជាប់ដូចប៉ីអដែរ ។ ឧបករណ៍នេះមានអាយុយូរយារណាស់មកហើយ ។ បើតាម ប្រសាសន៍របស់តន្ត្រីករបុរាណចាស់ៗច្រើនដំណរមកហើយថា ‹ប៉ីអខ្មែរយើងមានកំណើតជាង២០០០ឆ្នាំហើយ› ។ ប្រហែលដូនតាយើងសំអាងទៅលើមុខងារសំខាន់ៗ និងវត្តមានរបស់វា ដែលមានភាពស្ថិតស្ថេរក្នុងវង់ភ្លេងអារក្ស និងក្នុង វង់ភ្លេងទាំងពីរនេះប៉ីអមានមុខងារសំខាន់ៗត្រង់ក្នុងវគ្គណាដែលជាពិធីត្រូវធ្វើឡើងសំរាប់អង្វរករ ឬបួងសួងអញ្ជើញ ។ នៅក្នុងពិធីលៀងអារក្ស ផ្លុំប៉ីពកត្រង់ពិធីអំពាវនាវសុំអញ្ជើញគ្រូតូច គ្រូធំ ខ្មោច ព្រាយ អារក្ស អ្នកតា ព្រៃភ្នំទាំង ឡាយអញ្ជើញរួបរួមក្នុងពិធីលៀងអារក្ស ប៉ីពកប្រគំបទ និមន្ត រួមជាមួយអ្នកចំរៀងម្នាក់ ។ ត្រង់ពិធីសុំអង្វរករអញ្ជើញ សម្តេចព្រះគ្រូ (មេខ្មោចធំ) មកត្រួតពិនិត្យសកម្មភាពខ្មោចទាំងឡាយ ប៉ីពកប្រគំបទសូរិន្ទខ្នងភ្នំ ពេលសម្តេចព្រះគ្រូយាង ត្រឡប់ទៅវិញ ប៉ីពកប្រគំបទទាក់ដំរី (ចាប់ដំរីឱ្យសម្តេចព្រះគ្រូជិះយាងត្រឡប់ទៅវិញ) ។

នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ត្រង់វគ្គបញ្ចូលក្រយា គឺជាពិធីអង្វរករលោកមេបាឱ្យចាប់ផ្តើមទឹកខ្ពុរមាត់ បើកគ្រប សាជីរភោជនាហារ ចាប់ស្លាបព្រាពិសាភោជនាហារ ប៉ីពកប្រគំបទសូរិន្ទខ្នងភ្នំ ។ ត្រង់វគ្គទៅទាក់ដំរីក្នុងព្រែសំរាប់យកមក ឱ្យកូនប្រុសជិះទៅមុជទឹកស្ទឹង ក្រោយពីបានកាត់សក់រួច នៅក្នុងព្រៃនៅពេលគេទៅទាក់ដំរី គេនាំគ្នាបញ្ជាន់មេមត់អង្វរករមេ មត់សុំអនុគ្រោះឱ្យគេទាក់ដំរីបាន ប៉ីពកប្រគំបទសូរិន្ទខ្នងភ្នំសំរាប់មេមត់ និងប្រគំបទទាក់ដំរីសំរាប់ទាក់ដំរីបាន ។ ត្រង់វគ្គទៅ រកល័ក្តកន្លង់ជុំ បេះល័ក្តមិនបានគេអង្វរករខ្មោច ទេព្រក្ស អ្នកតា ឬបញ្ជាន់ខ្មោចមេមត់ ដើម្បីជួយអនុគ្រោះដល់គេ ប៉ីពក ប្រគំ បទសូរិន្ទខ្នងភ្នំ ។ ត្រង់វគ្គឱ្យបាយព្រលឹង បួងសួងឱ្យព្រះព្រហ្មចុះមកប្រសិទ្ធពរ និងជួយរក្សាបាយព្រលឹងសូមឱ្យបាយ ព្រលឹង សូមឱ្យបានព្រលឹងមានប្រសិទ្ធភាពខ្លាំងក្លា ប៉ីពកប្រគំបទសូរិន្ទខ្នងភ្នំដែរ ។

    តាំងពីអតីតកាលដ៏យូរលង់រហូតដល់បច្ចុប្បន្ននេះ ឧបករណ៍ប៉ីពកនៅតែប្រគំម្នាក់ឯងមិនចូលរួមជាមួយនឹងឧប ករណ៍ដទៃណាឡើយ ។
    តាមប្រសាសន៍របស់លោកប៊ុន ចាន់ម៉ុល ជាអតីតរដ្ឋមន្រ្តីក្រសួងធម្មការ ក្នុងរវាងឆ្នាំ១៩៧៣ កាលនោះលោកមាន អាយុ៦២ឆ្នាំ លោកមានប្រសាសន៍ថា ‹លោកបានឃើញជាញឹកញាប់ គេប្រើប៉ីពកផ្លុំមួយបទសិន គឺបទលោមនាង (ថ្នម នាង) ត្រង់ពិធីបើកវាំងននសុំស្រីអនមកផ្ទឹម មុនការប្រគំបទផាត់ជាយរបស់វង់ភ្លេងដែលប្រើក្នុងពិធីដដែលនេះ› ។
    តួរបស់ប៉ីពកធ្វើអំពីឫស្សីពកដែលមានប្រវែងមួយសាច់ និងមួយថ្នាំង គឺគេទុកថ្នាំងម្ខាងសំរាប់ទប់ខ្យល់ ។

    នៅលើតួមានរន្ធសំនៀងជាច្រើនដូចជា មានរន្ធចំហៀង១ ស្ថិតនៅខាងក្រោមបិទបើកដោយមេដៃ ។ មានរន្ធ សំនៀងចំ៧ ស្ថិតនៅជួរខាងលើមានចន្លោះពីមួយទៅមួយតាមលំដាប់កំរិតសំនៀង ។ មានរន្ធបង្ហើបខ្យល់ចោល១ ឬ២ គឺជា រន្ធសំរាប់ជួយតម្រូវសំនៀងរបស់រន្ធចំ ។ រន្ធនីមួយៗអាចប្រើបានតែសំនៀងចំមួយ និងសំនៀងចំហៀងមួយទៀតប៉ុណ្ណោះ មិនអាចប្រើបានច្រើនដូចរន្ធខ្លុយឡើយ ។
    អណ្តាតរបស់ប៉ីពកធ្វើអំពីស្ពាន់ ឬលង្ហិនដែលមានគល់ធំចុងស្រួច ។ ផ្ទៃអណ្តាតទាំងមូលមានរាងបួនជ្រុងទ្រវែង ។ អណ្តាតនេះដាក់នៅត្រង់ជិតថ្នាំឫស្សីបិទជាប់ដោយជ័រម្រោម ឬក្រមួនឃ្មុំសុទ្ធ ។
    នៅពេលផ្លុំម្តងៗគេត្រូវបៀមត្រឹមអណ្តាតទាំងមូលទៅក្នុងមាត់ ហើយប្រើខ្យល់ជាប់ដូចប៉ីអដែរ ។
    សំនៀងរបស់ប៉ីពកស្រទន់ ស្រណោះស្រណោកមានលក្ខណៈសំនៀងលុញគ្រលឺត ច្រើនជាងសំនៀងចំត្រង់ៗ ។
    ឧបករណ៍បែបនេះ ឃើញមាននៅក្នុងប្រទេសវៀតណាមភាគខាងត្បូងដែរក្នុងចំណោមជនជាតិខ្មែរនៅទីនោះ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)