ព្រឹត្តិការណ៍​​​ពិភព​លោក​​​សំខាន់ៗ​​កើត​ឡើង​​នៅថ្ងៃទី​9 វិច្ឆិកា


*ឆ្នាំ​​​​​១៨៤៨
-ជនបដិ​វត្តន៍​​អាល្លឺ​ម៉ង់ ​លោករ៉ូ​បឺតព្លូម ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​​ក្នុង​ទី​ក្រុង​វីយែន ​ប្រទេស​អូទ្រីស ​។
*ឆ្នាំ១៨៨៧
-សហ​រដ្ឋ​​អាមេរិក​​ទទួល​បាន​សិទ្ធិ​​ស្រប​ច្បាប់​​គ្រប់​គ្រង​​កំពង់​ផែ Pearl ក្នុង​រដ្ឋ​ហាវ៉ៃ ។​
*ឆ្នាំ១៩៣៧
-​កង​ទ័ព​ជប៉ុន​​ចូល​កាន់​កាប់​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ។
*ឆ្នាំ​១៩៥៣
-ប្រទេសកម្ពុជា ​ទទួល​បាន​ឯក​រ​ាជ្យ​ពី​ប្រទេស​បារាំង ។
*ឆ្នាំ១៩៦៧
-កម្មវិធី​អាប៉ូ​ឡូ ៈ ​អង្គការ​ណា​សា​បាញ់​បង្ហោះ​​​អាប៉ូឡូ​គ្មាន​មនុស្សជិះ​ពី​ស្ថានីយ​យាន​អវកាស​ Cape Kennedy ក្នុង​រដ្ឋ​ផ្លរីដា សហ​រដ្ឋ​អាមេរិក ។
*ឆ្នាំ១៩៨៥
-​លោក​​ហ្គារី កាស្បា៉​រ៉ូ របស់​សហ​ភាព​សូវៀត​​បាន​ក្លាយ​​ជា​ជើង​ឯក​​អុក​ពិភព​លោក​​ដែល​​​មាន​វ័យ​ក្មេង​ជាង​គេ​បំផុត​​បន្ទាប់​ពី​ផ្តួល​​ អាណា​តូលី កាប៉ូ ​ជា​ពល​រ​ដ្ឋ​សហ​ភាព​សូវៀត​ដែរ។
*ឆ្នាំ១៩៨៩
-សង្គ្រាម​ត្រជាក់ ៖ ​អាល្លឺ​ម៉ង់​ខាង​កើត​ដែល​គ្រប់​គ្រង​ដោយ​ពួក​កុ​ម្មុយ​នីស​ បាន​បើក​ច្រក​ព្រំ​ដែន​ដោយ​អនុ​ញ្ញាត​ឱ្យ​ប្រជា​ជន​​របស់​​ខ្លួន​ធ្វើ​ដំណើរ​ចូល​​​ទៅ​អាល្លឺ​ម៉ង់​​​ខាង​លិច ។ ​ព្រឹត្តិ​ការណ៍​សំខាន់​នេះ គឺ​ជា​គោល​នយោ​បាយ​បង្រួប​បង្រួម​អាល្លឺ​ម៉ង់​​​តែ​មួយ ។
*ឆ្នាំ២០០៥
-​ក្រុម​វាយ​ប្រហារ​​គ្រាប់​បែក​​អត្ត​ឃាត​បាន​ឆ្មក់​ចូល​ក្នុង​សណ្ឋា​គារ​បី​ក​ន្លែង​ក្នុង​ប្រទេស​ហ្ស៊ក​ដានី បណ្តាល​ឱ្យ​មនុស្ស​យា៉ង​ហោច​ណាស់​៦០​នាក់​​ស្លាប់​បាត់​បង់​ជីវិត ។
*ឆ្នាំ២០០៨
-ប្រទេស​អៀរឡង់ ចាប់​រឹប​អូស​បាន​គ្រឿង​ញៀនកូកាអីុន (Cocaine) ​​​​មាន​តម្លៃ​​សរុប​​ជា​ទឹក​ប្រាក់​​៧៥០​លាន​យូរ៉ូ ។ នេះគឺ​ជា​ការ​ចាប់​បាន​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​រប​ស់​​ប្រទេស​នេះ ។
*ឆ្នាំ២០១០
-របាយ​ការណ៍​​​អង្គ​ការ​សហ​ប្រជា​ជាតិ​​បាន​​ចោទ​​ប្រកាន់​ប្រទេស​កូរ៉េ​ខាង​​ជើងថា ​​​បាន​ផ្គត់​ផ្គង់​បច្ចេក​វិទ្យា​នុយ​ក្លេ​អ៊ែរ​ទៅ​ឱ្យ​ប្រទេស​​ មីយ៉ាន់​ម៉ា, អ៊ីរ៉ង់ និង​ស៊ីរី៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ