ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal ​មាន​គម្រោង​​ទិញ​កីឡា​ករ​អេស្តេ​​បាន ​គ្រា​ណេ​រ៉ូ​ របស់​ក្លឹប Real Madrid

14 ឆ្នាំ មុន

​លោក​អាសេន វេង​ហ្គឺ ​គ្រូបង្វឹក​ក្លឹប Arsenal ​ត្រូវការ​ខ្សែ​បម្រើ​​មក​ជួយ​​កីឡា​​មីហ្គេល​ អាតេ​ដា និង​អារ៉ុន ​រ៉េម​ស៊ី ក្រោយ​ពី​កីឡា​ករ​ជេក ​វីល​ឈៀ ​ខ្សែបម្រើ​​ឆ្នើម​ក្រុម​ជម្រើស​​ជាតិ​អង់​គ្លេស​ រង​របួស​ត្រូវ​សម្រាក​ព្យា​​បាល​ក្នុង​រយៈ​​ពេល​៤​ខែ ។ ​លោក​អាសេន ​វេង​ហ្គឺ ​ចាប់អារម្មណ៍​​លើ​​កីឡា​ករ​​គ្រា​ណេ​រ៉ូ ខ្សែ​បម្រើ​​ក្លឹប Real Madrid ដែល​គ្មាន​តំណែង​ប្រាកដ​ប្រជា​ក្រោម​ការ​ដឹក​នាំរបស់​លោក​ចូសេ មូរីន​ញ៉ូ។ ​លោក​បាន​​បញ្ជូន​​តំណាង​ផ្ទាល់ គឺ​លោក​រីឆាត ឡូវ ទៅ​ប្រទេស​អេស្ប៉ាញ​ កាលពី​ថ្ងៃ​​អាទិត្យ ​កន្លង​មក ដើម្បី​​ពិគ្រោះ​​លើ​រឿង​​ផ្លាស់​ប្តូរ​ក្លឹប​​​ជា​មួយ​កីឡា​ករ​។

លោក​អាសេន វេង​ហ្គឺ ​គ្រូបង្វឹក​ក្លឹប Arsenal ​ត្រូវការ​ខ្សែ​បម្រើ​​មក​ជួយ​​កីឡា​​មីហ្គេល​ អាតេ​ដា និង​អារ៉ុន ​រ៉េម​ស៊ី ក្រោយ​ពី​កីឡា​ករ​ជេក ​វីល​ឈៀ ​ខ្សែបម្រើ​​ឆ្នើម​ក្រុម​ជម្រើស​​ជាតិ​អង់​គ្លេស​ រង​របួស​ត្រូវ​សម្រាក​ព្យា​​បាល​ក្នុង​រយៈ​​ពេល​៤​ខែ ។ ​លោក​អាសេន ​វេង​ហ្គឺ ​ចាប់អារម្មណ៍​​លើ​​កីឡា​ករ​​គ្រា​ណេ​រ៉ូ ខ្សែ​បម្រើ​​ក្លឹប Real Madrid ដែល​គ្មាន​តំណែង​ប្រាកដ​ប្រជា​ក្រោម​ការ​ដឹក​នាំរបស់​លោក​ចូសេ មូរីន​ញ៉ូ។ ​លោក​បាន​​បញ្ជូន​​តំណាង​ផ្ទាល់ គឺ​លោក​រីឆាត ឡូវ ទៅ​ប្រទេស​អេស្ប៉ាញ​ កាលពី​ថ្ងៃ​​អាទិត្យ ​កន្លង​មក ដើម្បី​​ពិគ្រោះ​​លើ​រឿង​​ផ្លាស់​ប្តូរ​ក្លឹប​​​ជា​មួយ​កីឡា​ករ​។

ក្លឹប Real Madrid យល់​ព្រម​លក់​កីឡា​ករ​​គ្រា​ណេ​រ៉ូ ក្នុង​តម្លៃ​​៦​លាន​ផោន។ ក្រៅ​ពី​ក្លឹប Arsenal ​ក៏​នៅ​មាន​​ក្លឹប Mallaga ក្នុង​ក្រប​ខណ្ឌ LaLiga អេស្បា៉ញ​​បាន​​ផ្តល់​ចំណាប់​អារម្មណ៍​លើ​កីឡា​ករ​រូប​នោះ​ដែរ៕