ព្រឹត្តិការណ៍​​​ពិភព​លោក​​​សំខាន់ៗ​​កើត​ឡើង​​នៅថ្ងៃទី​7 វិច្ឆិកា


*ឆ្នាំ១៨៩៣
-ស្ត្រី​​នៅ​ក្នុង​រដ្ឋ​កូឡូ​រ៉ាដូ សហ​រដ្ឋអាមេរិក​ ត្រូវ​បាន​​ផ្តល់​​សិទ្ធិ​​បោះ​​ឆ្នោត ​ជា​លើក​ដំបូង។
*ឆ្នាំ១៩១៦
-ជីនណែត រ៉ែងឃីន គឺជា​ស្ត្រីទី១ ​ដែល​បាន​ជាប់​ឆ្នោត​​ជាសមាជិកាសភា​សហ​រដ្ឋអាមេរិក​ ។
*ឆ្នាំ១៩១៧
-​សង្គ្រាម​លោក​លើក​ទី១ ៖ ​កង​កម្លាំងអង់​គ្លេស​ចូល​កាន់​កាប់​​តំបន់​ហ្គា​ហ្សា​របស់​អាណា​ចក្រ​ Ottoman ។
*ឆ្នាំ១៩១៨
-​ជំងឺ​ផ្តាសាយ​កម្រិត​ធ្ងន់​បាន​រីក​​រាល​ដាល​នៅ​ភាគ​ខាង​លិច​ប្រទេស​សាវ​ម៉ៃ ។ ជំងឺ​នេះ​បាន​សម្លាប់​ប្រជាជន​​ចំនួន​៧.៥៤២​នាក់ ជិត​ស្មើ​នឹង​២០​​ភាគ​រយ​នៃ​ចំនួន​ប្រជាជនសរុប ។
*ឆ្នាំ១៩៤១
-សង្គ្រាម​​ល​ោក​លើក​ទី២ ៈ នាវា​​មន្ទីរ​ពេទ្យ​​សហ​ភាពសូវៀតឈ្មោះ Armenia ត្រូវបាន​បាញ់​​ពន្លិច​​ដោយ​យន្ត​ហោះ​អាល្លឺ​ម៉ង់ ខណៈ​ពេល​ដែល​នាវា​នេះ​កំពុង​ជម្លៀស​​​ជន​ភៀស​ខ្លួន​ និង​​ទាហាន​របួស។ ​ការ​បាញ់​ពន្លិច​នាវា​​នេះត្រូវ​គេ​បា៉ន់​​ស្មាន​ថា ​មាន​​មនុស្ស​ជាង​៥.០០០​នាក់ បាន​ស្លាប់ ។
*ឆ្នាំ១៩៥៦
-​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជាជាតិ​​បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​អង់​គ្លេស បារាំង និង​អីុស្រា​អែល ដក​ទ័ពចេញ​​ជា​បន្ទាន់​ពី​ប្រទេសអេហ្សុីប ។
*ឆ្នាំ១៩៨៣
-​​​​គ្រាប់​បែក​១​គ្រាប់​បាន​ផ្ទុះ​នៅ​ក្នុង​វិមាន​​ព្រឹទ្ធ​​សភា​សហរដ្ឋ​អាមេរិក តែមិន​បណ្តាល​​ឱ្យ​​នរណា​ម្នាក់​រង​របួស​ទេ ​។ ការ​ខូច​ខាត​​អគារ និង​សម្ភារ​​ដោយ​សារ​ការ​ផ្ទុះ​នេះ​សរុប​ជា​ទឹកប្រាក់​ប្រហែល​ជាង​២​សែន​ដុល្លារ ។
*ឆ្នាំ១៩៩០
-លោក​ស្រី រូប៊ីនសុន បាន​ក្លាយ​ទៅជា​នាយក​រដ្ឋ​មន្ត្រី​ស្ត្រីលើក​ដំបូង​​​បំផុត​របស់​​សាធា​រណ​​រដ្ឋ​អៀរ​ឡង់ ។
*ឆ្នាំ២០០១
-អាកាស​ចរណ៍​​រ​បស់​ប្រទេស​ប៊ែល​ហ្សុិក ​ជួប​ហានិភ័យ​​ក្ស័យ​ធន ។
*ឆ្នាំ២០០៧
-​អគារសិក្សាកម្ពស់​​ពីរ​ជាន់​នៅ​ក្នុង​ប្រទេស​​ហៃទី ដួល​រលំ​ជាមួយ​នឹង​សិស្ស​សាលា​ជាង​៥០០​នាក់​នៅខាង​ក្នុង ។ ការ​ដួល​រលំអគារ​នេះ​បាន​សម្លាប់​កូនសិស្ស​៧៥​នាក់ ។
*ឆ្នាំ២០០៩
-ប្រទេសវេណេស៊ុយ​អេឡា បាន​ដាក់​ពង្រាយ​​កង​ទ័ព​​ចំនួន​១៥.០០០​នាក់ តាម​បណ្តោយ​​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​​កូឡុំ​ប៊ី។
*ឆ្នាំ២០១០
-​ព្រះ​មហា​ក្សត្រ​​ិយា​នី អេលីហ្សា​បែត​ទី​២ ​បាន​បង្កើត​​គេហ​ទំព័រ​​ Facebook ​ក៏​ប៉ុន្តែ​​មិន​អនុ​ញ្ញាត​ឱ្យ​នរណា​ម្នាក់​ចូល​ទៅ​ក្នុង​ Facebook របស់​​ព្រះអង្គ​ឡើយ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ