ក្រុមហ៊ុន​​​អុីនធើរណេត​របស់​​អាល្លឺម៉ង់​​បណ្តេញ​តារាម៉ូដែល​​​ដែលអះអាង​ថានាងជា​សង្សាររបស់​កូន​ប្រុស​​កាដាហ្វីម្នាក់​


ក្រុមហ៊ុន​ផ្គត់ផ្គង់​​អ៊ីនធើរណេត INTERNET ALICE របស់​អាល្លឺម៉ង់បានបណ្តេញ​តារា​ម៉ូដែល​​ជនជាតិ​អុីតាលី​​ នាង VANESSA HESSLER ចេញ​ ដោយសារ​តែ​នាង​​​ប្រកាស​ថា នាង​ជា​សង្សារ​​របស់​កូន​ប្រុស​​លោក​​​មូអាម៉ា​កាដាហ្វី ​ម្នាក់​​​​ឈ្មោះ​​​មូតា​ស៊ីម​ ហើយ​​ច្រៀង​សរសើរ​​គ្រួសារ​​​របស់​ជន​​​ផ្តាច់​ការ​​លីប៊ី​។ ​នាង VANESSA HESSLER​ បម្រើ​ការ​​​​ជាតួអង្គ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់ក្រុម​ហ៊ុន​​​នេះ​ចាប់តាំង​ពី​​ច្រើន​ឆ្នាំ​​​មកហើយ​។

អ្នកនាំពាក្យ​របស់ TELEFONICA DEUTS​CHLAND លោក ALBERT FETSH ថ្លែង​កាលពី​​ថ្ងៃទី​​៣១ តុលា​ ថា ក្រុម​ហ៊ុន​​បាន​ដក​​​នារី​រូប​ស្អាត​អាយុ​​​២៣​ឆ្នាំ​​​នេះ​​ចេញ​ និង​ថា ​​វ៉េប​សាយ​​នឹង​ដក​រាល់​រូបភាព​​របស់​នាង​ចេញ ។ ​លោក​បាន​ចោទប្រកាន់​​​នាង VANES-SA HESSLER ថា ​មិន​បោះបង់​​​ចោល​ការ​ធ្វើ​​អត្ថាធិប្បាយ​​​ទាំង​ឡាយ​របស់​នាង​​លើ​ជម្លោះ​​នៅលីប៊ី​។

នាង VANESSA HESSLER ថ្លែង​ប្រាប់​ទស្សនាវដ្តី​​អ៊ីតាលី DIVA E DONNA ថា នាង​មានទំនាក់​ទំនង​​​ស្នេហា​​​ជា​មួយ​​មូតា​ស៊ីម ​រយៈ​ពេល​​ដល់ទៅ​​​៤​ឆ្នាំ​។​
មូតា​ស៊ីម​ កាដាហ្វី បានត្រូវ​​​​គេសម្លាប់​​​ពេល​​ចាប់​បាន​​ដូច​ឪពុកគេ​លោក​មូអាម៉ា កាដាហ្វី ​​​ពេល​​កង​កម្លាំង​របស់​ក្រុម​ប្រឹក្សា​​​​​ជាតិ​បណ្តោះ​អាសន្ន​​​​លីប៊ី CNT វាយ​ដណ្តើម​យកបាន​​​ទីក្រុង​SYRTE ជាទីតាំង​​ចុងក្រោយ​របស់​លោកកាដា​ហ្វី ​​កាលពីថ្ងៃទី​​២០ តុលា​​​ កន្លង​មកនេះ​។

សព​​ឪពុក និង​កូននេះ ត្រូវ​បាន​គេ​​យក​ទៅ​កប់​​​រួមគ្នា​នៅ​កន្លែង​អាថ៌​កំបាំង​មួយ​​​នា​វាល​ខ្សាច់​ជិត​​ទី​ក្រុង​​​មីស្ត្រាតា​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ