ចាប់តាំងពីថ្ងៃទី១ វិច្ឆិកា តទៅ កំប៉ុងកូកាកូឡា នឹងឈានពីពណ៌ក្រហមទៅជាពណ៌.ស វិញ។ នេះជាប្រតិបត្តិការមួយក្នុងប្រទេសជាច្រើនសម្រាប់យុទ្ធនាការស្តីពីខ្លាឃ្មុំពណ៌.ស ដែល ជាសត្វកំពុងរកការគំរាមកំហែងដាច់ពូជ ។
ចាប់តាំងពីច្រើនឆ្នាំមកហើយ អ្នកនិយមពិសាកូកាកូឡា មានទម្លាប់ស្គាល់ភេសជ្ជៈនេះច្បាស់ ដោយសារកំប៉ុងពណ៌ក្រហមរបស់វា ។ ជាផលិត ផលដែលគេនិយមចូលចិត្តបំផុតកំប៉ុងរបស់កូកាកូឡា បានជ្រើសរើសយកពណ៌ថ្មី សម្រាប់ធ្វើយុទ្ធនាការមួយស្តីពីខ្លាឃ្មុំពណ៌.សជាសត្វកំពុងរងការគំរាមកំហែងបាត់បង់ ។ យោងតាមសេចក្តីប្រកាសមួយរបស់កូកាកូឡាដែលមានឈ្មោះល្បីល្បាញថា កំប៉ុងរបស់កូកាកូឡាចាប់ពីថ្ងៃទី១ វិច្ឆិកា ទៅ នឹងមានពណ៌សជំនួសពណ៌ក្រហមវិញ ។ ប្រតិបត្តិការនេះនឹងមានតែនៅសហរដ្ឋអាេមរិក និងកាណាដា ។ កំប៉ុងថ្មីពណ៌សលាយជាមួយរូបមួយតំណាងឱ្យខ្លាឃ្មុំុតំបន់ប៉ូលមានពណ៌ប្រផេះ ។
គម្រោងនេះមានឈ្មោះថា « THE ARTIC HOME» ដោយមានដៃគូជាមួយអង្គការការពារសត្វ WORLD WILDLIFE FUND ក្រុមហ៊ុន ATLANTA មានគោលបំណងប្រមូលមូលនិធិសម្រាប់ជួយបណ្តាខ្លាឃ្មុំតំបន់ប៉ូលឱ្យបន្តរស់រាននៅលើផ្ទាំងទឹកកក ។ ទឹកប្រាក់ដែលប្រមូលបានសម្រាប់ប្រើសាកល្បងជួយដល់បរិស្ថានកន្លែងដែលពពួកសត្វនេះរស់នៅ ៕
ចែករំលែកព័តមាននេះ