នាយកដ្ឋានស៊ើបអង្កេតពិសេស DSI របស់រដ្ឋាភិបាលថៃ នឹងបន្ថែមបទចោទប្រកាប់ពីបទភេរវកម្មលើបទចោទប្រកាន់ ទាំងឡាយពីបទរំលោភបំពានលើច្បាប់ប្រកាសអាសន្នប្រឆាំងនឹងមេដឹកនាំក្រុមអាវក្រហមសំខាន់៩រូប ។ នេះជាការប្រកាសកាលពីថ្ងៃទី៦ ឧសភា របស់អគ្គនាយក DSI លោកថារិតប៉េនឌី ។ ក្នុងចំណោមមេដឹកនាំក្រុមអាវក្រហមទាំងនេះ មាន ៖ លោក VEERA MUSIKHAPONG លោកចទុពន ប្រូមប៉ាន លោកណាតថាវុត សាយកឿ លោកវេង តួជី រ៉ាកន លោកស៊ូពន អាតថាវង្ស ឧត្ដមសេនីយ៍ខាទីយ៉ា សាវ៉ាសឌីប៉ូល លោកកូនឆាយប្រាអ៊ីប៉ាណា លោកអារីស្មាន់ ពង្សរូអាង រ៉ុង និងវរសេនីយ៍ទោប៉ូលិស លោកវ៉ៃ ពតអារ ពនរ៉ាត ។
នាពេលថ្មីៗនេះ មេដឹកនាំក្រុមអាវក្រហមទាំងនេះប្រកាសថា ពួកគេគ្រោងប្រគល់ខ្លួនឱ្យអាជ្ញាធរនាថ្ងៃទី១៥ ឧសភា ដើម្បីការពារប្រឆាំងនឹងបទចោទប្រកាន់ពីបទរំលោភបំពានលើក្រឹត្យប្រកាសអាសន្នប្រឆាំងពួកគេ ។ លោកថារិត អះអាងថា មេ ដឹកនាំក្រុមអាវក្រហមទាំង៩នាក់នេះក៏នឹងទទួលការចោទប្រកាន់ផងដែរពីបទភេរវកម្ម ៕
ចែករំលែកព័តមាននេះ