ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​មួយគ្រឿង​​​​ជិះគ្នា​​៦​នាក់​​​ដល់ពេល​ដួល​​របួសដេក​​រដូករណែល​​​ពេញផ្លូវ​

14 ឆ្នាំ មុន

ខេត្តបាត់ដំបង​​​ ៖ ​ស្ត្រីម្នាក់​និង​​កូន​​​​ៗ​សរុបមាន​​​គ្នា​​៦​នាក់​​​ ខណៈធ្វើដំណើរ​​​​​ដោយម៉ូតូ​១គ្រឿង​​​ចេញ​ពី​ស្រុក​កំណើត​​​របស់ខ្លួន​ស្ថិត​ ក្នុង​ភូមិ​​​​​ដីឡូថ្មី ឃុំ​​ស្តៅ ​​​ស្រុករតន​មណ្ឌល ​​ខេត្តបាត់ដំបង ​​បាន​ទទួល​​រង​គ្រោះ​ថ្នាក់ចរាចរណ៍​​​​ដួលម៉ូតូ​​​បោក​​របួស​ស្ទើរតែ​ ទាំងអស់គ្នា ​​។

ខេត្តបាត់ដំបង​​​ ៖ ​ស្ត្រីម្នាក់​និង​​កូន​​​​ៗ​សរុបមាន​​​គ្នា​​៦​នាក់​​​ ខណៈធ្វើដំណើរ​​​​​ដោយម៉ូតូ​១គ្រឿង​​​ចេញ​ពី​ស្រុក​កំណើត​​​របស់ខ្លួន​ស្ថិត​ក្នុង​ភូមិ​​​​​ដីឡូថ្មី ឃុំ​​ស្តៅ ​​​ស្រុករតន​មណ្ឌល ​​ខេត្តបាត់ដំបង ​​បាន​ទទួល​​រង​គ្រោះ​ថ្នាក់ចរាចរណ៍​​​​ដួលម៉ូតូ​​​បោក​​របួស​ស្ទើរតែ​ទាំងអស់គ្នា ​​។

ហេតុការណ៍​​នេះ បានកើតឡើង​​​​កាលពីវេលា​ម៉ោង​​​៨​និង​​​៣០នាទី​​​ព្រឹកថ្ងៃទី​​​២៥ តុលា ២០១១ ស្ថិត​នៅ​​​​ភូមិ​​ត្រែង ​​ឃុំស្តៅ ​​ស្រុករតន​មណ្ឌល ​ខេត្តបាត់ដំបង ពេល​ដែល​​​រូបគាត់​ព្រមទាំង​កូន​ចៅចំនួន​​៦នាក់​​​​បានជិះម៉ូតូ​បម្រុង​​​មក​លេង​​​កូនចៅ នៅភូមិ​​​​អូរ​រអិល​ ​ឃុំស្ទឹង​​​កាច់​ស្រុក​សាលាក្រៅ ​ខេត្តប៉ៃលិន​។

ជន​រងគ្រោះ​​ទី​១ ជាអ្នក​បើកបរ​​​ម៉ូតូ​​ឈ្មោះ​សៅ ​យឿន ភេទស្រី ​អាយុ​២៤​ឆ្នាំ ​ត្រូវជា​កូន​​​ រង​​របួស​​រលាត់ស្បែក​​មុខ និងដៃ ​​​២-ឈ្មោះ​​សៅ យ៉ន ​ភេទស្រី អាយុ​​​៤៧ឆ្នាំ ​​​ជា​ម្តាយ​​រង​របួស​ បែក​ក្បាល​​ដេរ​អស់​​​៧ថ្នេរ ​​៣-ឈ្មោះ​មាន ​​ចាន់​ថុល ភេទប្រុស អាយុ​១០ឆ្នាំ ​​​បែកមុខ​មាត់ និងរបួស​ដៃ​​​ខាងស្តាំ ​​​៤-ឈ្មោះ​​​​មាន ចន្ធី ភេទស្រី អាយុ​១៣​ឆ្នាំ ​​របួសក្បាល និង​រលាត់​ជើង​​ខាង​ឆ្វេង ៥-ឈ្មោះ​​​មាន ​ចន្ថា​​ ភេទស្រី អាយុ​​​​៧ឆ្នាំ រលាត់​ស្បែក​ក្បាល​​ ៦-ឈ្មោះ​​​​ប៉ោង កញ្ញា ​ភេទ ស្រី អាយុ​​​១​ឆ្នាំ ​​​​១ខែ របួសជើងឆ្វេង​តិច​តួច ។

តាម​ស្រ្តីឈ្មោះសៅ យ៉ន ជា​ម្តាយ​បាន​និយាយ​ថា រូបគាត់ចង់ទៅ​លេងបងប្អូន​និង​កូន​ចៅ​នៅខេត្ត​ប៉ៃលិន តែ​នៅពេលធ្វើដំណើរ​មក​ដល់​ថ្នល់​ជាតិ​ស្រាប់តែឃើញរថយន្តមួយ​គ្រឿង​ក្រឡាប់​បះជើងឡើងលើ ទើបធ្វើឱ្យ​កូនស្រី​របស់ខ្លួន​ឈ្មោះ​សៅ យឿន ជាអ្នកបើកម៉ូតូ​ម៉ាក​​សង់​ ស៊េរី ឆ្នាំ១៩៩៧ពណ៌ខ្មៅ ឃើញ​រថ​យន្ត​មួយទៀតមក​ក្បែរ ក៏ភ័យរន្ធត់ជាន់ហ្រ្វាំងចៀស​មក​ខាង​ចិញ្ចើមថ្នល់ ហើយ​កិន​​ចំ​ដុំ​ថ្ម​បណ្តាល​​ឱ្យ​ក្រឡាច់​ដួល​តែម្តង​។

គួររំលឹក​ថា ​​ម៉ូតូមួយ​គ្រឿង​​​​អាចជិះ​គ្នា​​បាន​តែ​​ចំនួន​​​​២ ឬ​​៣នាក់​​​ប៉ុណ្ណោះ រួម​ទាំង​អ្នក​បើកបរ​ ​តែ​ស្ត្រីរ​ូប​នេះ​​​ដឹកគ្នា​​​រហូត​ដល់​​ទៅ​៦នាក់​គឺ​​ខុស​នឹង​​ច្បាប់ចរាចរណ៍​​ ​និង​ងាយ​ជួប​គ្រោះ​ថ្នាក់​ថែមទៀត​ផង​៕