ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុសាខា​កាកបាទ​ក្រហម​​កម្ពុជា​​ស្រុក​កណ្តាល​ស្ទឹង​​ចែក​ជំនួយ​សង្គ្រោះ

12 ឆ្នាំ មុន

​ខេត្ត​កណ្តាល ៖ នៅព្រឹក​​ថ្ងៃទី​​១៧ ខែតុលា ​ ឆ្នាំ​​២០១១​ វេលា​​​ម៉ោង​​៩ព្រឹក​ អនុសាខា​​​កាក​បាទក្រហម​​​​​ស្រុក​​កណ្តាល​ស្ទឹង​​ បាន​​​រៀបចំ​​ពិធី​ចែក​ជំនួយ​​សង្គ្រោះ​​​ជូន​ដល់​​ប្រជា​ពលរដ្ឋ​​​រង​គ្រោះ ​​​ដោយ​គ្រោះទឹក​ជំនន់​​​ចំនួន​​៥៨​គ្រួសារ នៅ​ភូមិ​តាព្រហ្ម ឃុំ​បឹង​​ខ្យាង ស្រុក​កណ្តាល​​​ស្ទឹង ខេត្ត​កណ្តាល​​ ។ ពិធីនេះ​ប្រព្រឹត្ត​​ទៅ​​ក្រោម​អធិបតីភាព​​​លោក​​​​ម៉ម ប៊ុននាង​ ទីប្រឹក្សា​​​​ផ្ទាល់​​​​​សម្តេច​អគ្គ​មហា​​សេនា​បតីតេជោ​​​​ហ៊ុន សែន នាយករដ្ឋមន្ត្រី​​​

ខេត្ត​កណ្តាល ៖ នៅព្រឹក​​ថ្ងៃទី​​១៧ ខែតុលា ​ ឆ្នាំ​​២០១១​ វេលា​​​ម៉ោង​​៩ព្រឹក​ អនុសាខា​​​កាក​បាទក្រហម​​​​​ស្រុក​​កណ្តាល​ស្ទឹង​​ បាន​​​រៀបចំ​​ពិធី​ចែក​ជំនួយ​​សង្គ្រោះ​​​ជូន​ដល់​​ប្រជា​ពលរដ្ឋ​​​រង​គ្រោះ​​​ដោយ​គ្រោះទឹក​ជំនន់​​​ចំនួន​​៥៨​គ្រួសារ នៅ​ភូមិ​តាព្រហ្ម ឃុំ​បឹង​​ខ្យាង ស្រុក​កណ្តាល​​​ស្ទឹង ខេត្ត​កណ្តាល​​ ។  ពិធីនេះ​ប្រព្រឹត្ត​​ទៅ​​ក្រោម​អធិបតីភាព​​​លោក​​​​ម៉ម ប៊ុននាង​ ទីប្រឹក្សា​​​​ផ្ទាល់​​​​​សម្តេច​អគ្គ​មហា​​សេនា​បតីតេជោ​​​​ហ៊ុន សែន នាយករដ្ឋមន្ត្រី​​​ លោក​​កឹម ​​ជាតិ ទីប្រឹក្សា​​​ផ្ទាល់​​​សម្តេច​អគ្គ​មហា​ធម្មពោធិសាល​ជា ស៊ីម ប្រធាន​​ព្រឹទ្ធសភា ជាសមាជិក​​ទ្រទ្រង់​​​កាកបាទ​ក្រហម​​ និង​លោក​​ជំទាវ​ភួង ម៉ាឡា  ​កឹម ​ជាតិ  អនុ​ប្រធាន​​​កិត្តិយស​​អនុសាខា​​កាកបាទ​ក្រហម​​​កម្ពុជា​​ ស្រុក​​កណ្តាល​​ស្ទឹង​​ ព្រមទាំង​​​មាន​ការ​អញ្ជើញ​​​ចូល​​រួម​​ពី​គណៈ​អភិបាល​ស្រុក ក្រុម​ប្រឹក្សា​​​​ឃុំ​ មេភូមិ​ និងមន្ត្រី​​​អនុសាខា​​​ស្រុក​មួយ​ចំនួន ។

លោក​​ម៉ម  ប៊ុននាង  និង​លោក​​កឹម  ជាតិ  មាន​មតិ​​​សំណេះសំណាល​​​​ដោយ​នាំ​​មក​​នូវ​ការ​ផ្តាំផ្ញើ​​​សាកសួរ​សុខទុក្ខ​​​ពី​​សម្តេច​អគ្គ​មហា​​​សេនា​បតីតេជោ​ហ៊ុន សែន ​ នាយករដ្ឋមន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​​លោក​​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​​ប្រធាន​កាកបាទ​ក្រហម​​​កម្ពុជា​ជូន​ចំពោះ​គ្រួសារ​​ជនរងគ្រោះ​​ទាំងអស់​​​ដោយ​ក្តីនឹក​​​រឭក​ ។  ជាមួយ​​គ្នា​​នេះ​ គណៈ​អធិបតី​ក៏​​បាន​ចូល​​​រួម​​សម្តែង​​ការ​សោក​​​ស្តាយ​​​ដោយ​​ក្តីអាណិត​អាសូរ​ជាមួយ​​​​ប្រ​ជា​ពល​រដ្ឋ​​​​រងគ្រោះ​ទាំងអស់​ និង​ថ្លែង​អំណរគុណ​​​ដល់​អាជ្ញាធរ​​ដែន​ដី ដែល​បាន​​យក​​ចិត្ត​ទុកដាក់​​ រាយ​ការណ៍​បានទាន់ពេល​​វេលា​​​ដល់​ថ្នាក់​​ស្រុក ហើយ​ចូលរួម​ដោះ​ស្រាយ​​ប្រកប​ដោយ​​​​ទឹកចិត្ត​​​មនុស្ស​ធម៌ ។

បន្ទាប់​មក​នៅ​ថ្ងៃ​ដដែល​វេលា​​ម៉ោង​១០​និង​៣០នាទី​ ​លោក​កឹម ជាតិ  និង​លោក​ជំទាវ​ ព្រម​ទាំង​​​ប្រតិភូ​​អនុសាខា​ ក៏​បាន​​​ទៅ​​ចែក​​ជំនួយ​សង្គ្រោះ​​​​បន្ទាន់​​​ដល់​ប្រជា​ពលរដ្ឋ​​​ដែល​រងផលប៉ះ​ពាល់​​ដោយគ្រោះ​​ទឹកជំនន់​២៦​គ្រួសារ​ នៅ​​បរិវេណ​​​​វត្ត​​​​​ប្រជុំ​អង្គ​​ ស្ថិត​ក្នុង​​​ភូមិ​​ប្រជុំ​អង្គ​ ​ឃុំ​ជើង​​​កើប  ស្រុក​​កណ្តាល​​​ស្ទឹង​​បន្តទៀត ។ អញ្ជើញ​​ចូលរួម​​​នា​ឱកាស​​​​នោះ​​​រួមមាន​​ ក្រុម​​ប្រឹក្សា​​ឃុំ មេភូមិ និង​ប្រជាពលរដ្ឋមួយ​ចំនួន​  ​​​ផង ។ លោក​​​កឹម ជាតិ ​មាន​ប្រសាសន៍​​សំណេះ​សំណាល​​​ និង​​​ផ្តាំផ្ញើ​​ដល់​​​ប្រជា​ពលរដ្ឋ​​ អំពី​​អនា​ម័យ​​​​សុខភាព​​ដោយ​ផ្តោត​​លើ​ការ​ហូប​ចុក ផឹក​ស្អាត​ ​រស់​នៅ​​ស្អាត​  និង​សំណូមពរ​​ដល់​​​​ប្រជា​​​ពល​​រដ្ឋ​​​រងគ្រោះ​​​ទាំងអស់​​​​យក​ចិត្ត​ទុកដាក់​​ថែ​រក្សា​​​​កូនចៅ​​​​កុំឱ្យ​លេងទឹក​ ប្រយ័ត្ន​​​មាន​​ករណី​​គ្រោះថ្នាក់​​លង់​​ទឹក​ស្លាប់​​​​ដោយ​ការ​​ធ្វេស​ប្រហែស​​ ព្រោះ​​ថា​ទឹក​ជំនន់​​ឆ្នាំនេះ​ នៅទូទាំង​ប្រទេស​​​កម្ពុជា​​​ អ្នក​ស្លាប់​​ដោយ​​សារ​លង់ទឹក​ច្រើន​ករណី​​ ក្នុង​នោះ​​ភាគ​​ច្រើន​​ជា​កុមារ ។

ជំនួយ​​ដែល​​អនុសាខា​​​ស្រុក​បាន​ផ្តល់​ជូន​​​ជន​រងគ្រោះ​​នាពេល​​​​នោះ​ ជាអំណោយ​​​​របស់​លោក​​​​​ម៉ម ប៊ុននាង  លោក​កឹម ជាតិ និង​លោក​​ជំទាវ​​ ​តាម​​រយៈ​អនុសាខា​កាកបាទ​ក្រហម​​​កម្ពុជា​​​ស្រុក​​​ កណ្តាល​​ស្ទឹង ។ ជំនួយ​នេះ​ថ្វី​ដ្បិត​មាន​ចំនួន​​តិច​តួច​​មិន​សម​ទៅ​​​នឹង​ទំហំ​នៃការ​​​រងគ្រោះ​​​ពិត​មែន​​ តែវា​ក៏ជា​​​ការ​ជួយ​សម្រាល​​​នូវ​ការ​​លំបាក​​​របស់​​​បងប្អូន​​ប្រជា​ពលរដ្ឋ​បាន​មួយ​កម្រិត​ផងដែរ។  ជំនួយ​​​​សង្គ្រោះ​​ដែល​គ្រួសារ​នីមួយៗ​​​​នៅ​​ចំណុច​​​​ទាំងពីរ​នោះ​បាន​ទទួល​មាន​​ អង្ករ២៥គីឡូ​ក្រាម​  មី១​កេស ​ត្រីខ​១០​កំប៉ុង​ ទឹកត្រី​​៦​ដប និង​ថវិកា​៣ម៉ឺន​​រៀល ។

សូម​បញ្ជាក់​ថា មុនពិធីចែក​​​ជំនួយ​សង្គ្រោះ​បន្ទាន់​​ដល់​គ្រួសារ​​​រង​គ្រោះ​ ប្រតិភូ​អនុសាខា​​​បាន​​ជួប​សំណេះ​សំណាល​​​ជាមួយ​លោក​​​គ្រូ អ្នក​គ្រូ  សិស្សា​នុសិស្ស​​នៃ​សាលា​​​បឋម​សិក្សា​​​​កំពង់​តាឡុង​ និង​ប្រជា​ពលរដ្ឋ​​ជា​ច្រើន​នាក់ក្នុង​​​ភូមិ​កំពង់​តាឡុង​ ឃុំ​​បឹង​​ខ្យាង ស្រុក​​​កណ្តាល​ស្ទឹង​ ។ អំណោយ​​​​អនុស្សាវរីយ៍​​​​ដែល​បាន​​ចែក​ជូន​អ្នក​ចូល​រួមទាំងអស់ក្នុង​​​ម្នាក់ៗ​រួមមាន​ នាយក​សាលា​ លោក​គ្រូ អ្នកគ្រូ​​ ថវិកា​​៣០.០០០​​រៀល​ ​​សិស្សា​នុសិស្ស​​ ថវិកា​២.០០០​រៀល សៀវភៅ​​​​១​ក្បាល ប៊ិច១ដើម និង​ប្រជា​ពលរដ្ឋ​​​​ថវិកា​​​ក្នុង​ម្នាក់ៗ​​ចំនួន​១០.០០០​រៀល​​​​ ​៕