ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងយ៉ានី សេង​នាំមុខការ​ប្រកួតវាយ​កូនហ្គោល ​Sunrise​ LPGA Taiwan ​Championship

13 ឆ្នាំ មុន

កីឡាការិនី​លំ​ដាប់​ទី​១ពិភពលោក​យ៉ា​នី សេង​បាន​សម្តែង​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជុំ​ទី​៣នៃ​ការ​ប្រកួត​វាយកូនហ្គោល​កម្ម​វិធី​Sunrise LPGA Taiwan Championship ជាមួយ​នឹង​គម្លាត​ពិន្ទុ​៣ស្ត្រូក​កាល​ពី​ថ្ងៃ​សៅ​រ៍​ទី​២២​តុលា​​​។

កីឡាការិនី​លំ​ដាប់​ទី​១ពិភពលោក​យ៉ា​នី សេង​បាន​សម្តែង​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជុំ​ទី​៣នៃ​ការ​ប្រកួត​វាយកូនហ្គោល​កម្ម​វិធី​Sunrise LPGA Taiwan Championship ជាមួយ​នឹង​គម្លាត​ពិន្ទុ​៣ស្ត្រូក​កាល​ពី​ថ្ងៃ​សៅ​រ៍​ទី​២២​តុលា​​​។ កម្ម​វិធី​ប្រកួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប២លាន​​ដុល្លារ​អាមេរិក​នេះ ​ត្រូវបាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ឈ្មោះ​ Sunrise Golf Course ស្ថិត​ក្នុង​ទី​ក្រុង​Taoyuan កោះ​តៃ​វ៉ាន់​​។

នាង​សេង​​ធ្វើ​បាន​៤​អាន់​ឌ័រ​ ៦៧​នៅ​​ជុំ​ទី​៣​សរុប​លទ្ធផល​គឺ​១៤​អាន់​ឌ័រ ២០៦​នាំ​មុខ​៣​ស្ត្រូក​លើ​កីឡាការិនី​ស៊ុយអែត​ Anna Nordqvist​ពោល​គឺ​បន្ទាប់​ពី​កីឡាការិនី​តៃ​វ៉ាន់​រូបនេះ​ធ្វើ​បាន៧បឺឌី​និង​២បូ​ជី​បញ្ចប់​ការ​ប្រកួត​នៅ​ឡូ​ចុង​ក្រោយ​។ នេះ​គឺ​ជា​ជោគជ័យ​លើក​ទី​៧​ហើយ​សម្រាប់​នាង​សេង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​និង​និយាយ​ដោយឡែក​ជា​ជោគជ័យ​កម្រិត​អន្តរ​ជាតិ​លើក​ទី​១១ក្នុង​រដូវ​កាល​ប្រកួត​ឆ្នាំ​នេះ​។​ នាង​និយាយ​ថា​៖«វា​ពិត​ជា​ពិសេស​ខ្លាំង​ណាស់​ប្រ​សិន​ជា​អាច​យក​ឈ្នះ​ជើង​ឯក​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​។ វា​ពិសេស​ក៏​ព្រោះ​តែ​ជា​លើក​ទី​១ដែល​មាន​មនុស្ស​មក​មើល​ការ​ប្រកួត​យ៉ាង​ច្រើន​។ ខ្ញុំ​គិត​ថា​នេះ​ពិត​ជា​កិត្តិ​យស​សម្រាប់​ខ្ញុំ​»។

នាង​Nordqvist​ដែល​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​របស់​ LPGA Tourចំនួន​២លើក​ក្នុង​ជុំ​ទី​៣​ធ្វើ​បាន​៣អាន់​ឌ័រ​ប៉ា ៧១​នាំ​មុខ​កីឡា​ការិនី​អេស្ប៉ាញ​ Azahara Munozដែល​ធ្វើ​បាន​៣​អាន់​​ឌ័រ​​ ប៉ា ៧២​។ នាង​​និយាយ​ថា​៖«ខ្ញុំ​ពិត​ជា​មាន​ក្តី​រំភើប​ខ្លាំង​ចំពោះ​ការ​ប្រកួត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​ជា​ពិសេស​ការ​ប្រជែង​ជា​មួយ​នាង​យ៉ា​នី សេង​និង​នាង​Munoz។ នេះ​ពិត​ជា​រឿង​ដែល​រំភើបបំ​ផុត​មែន​។ គ្រប់​ពេល​ដែល​អ្នក​ណា​ម្នាក់​ស្ថិត​នៅ​ក្នុង​​ចំណាត់​ថ្នាក់​ប្រជែង​យក​ឈ្នះ​បាន​ វា​គឺ​ជា​អ្វី​ដែល​មនុស្ស​ទូ​ទៅ​ក៏​ដូចជា​រូប​ខ្ញុំ​តែងតែ​ស្រមៃចង់​បាន​»។
កីឡាការិនី​កូ​រ៉េ​ខាង​ត្បូងអាមី យ៉ាង​ដែល​កំពុង​តែ​ស្វះ​ស្វែង​ដណ្តើម​យក​ពាន​ជើង​ឯក ​LPGA Tourជា​លើក​ទី​១នៅ​ក្នុង​អាជីព​បញ្ចប់​ការ​ប្រកួត​៣ជុំ​ធ្វើ​បាន​លទ្ធផល​សរុប​៩​អាន់​ឌ័រ​ ២១០​ស្ថិត​នៅ​លំ​ដាប់​ទី​៤ ។

កីឡាការិនី​​​​ជប៉ុន​អៃ មី​យ៉ា​ហ្សា​តុ​បញ្ចប់​ការ​ប្រកួត​ក្នុង​លំ​ដាប់​ទី​១៤​។ នាង​ធ្វើ​បាន​លទ្ធផល​ពិន្ទុ​២​អាន់​ឌ័រ ២១៥​​នាំ​មុខ​១ស្ត្រូក​លើ​កីឡាការិនី​មិត្តរួម​ជាតិ​ខ្លួន​​មី​កា មី​យ៉ាហ្សា​តុ​និង​កីឡាការិនី​ស៊ុយអែត​កាទ្រី​យ៉ូ​ណា ម៉ាតទូ​​៕