ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​​ក្រេឌីត​​ឧបត្ថម្ភ​​សម្ភារ​ចាំបាច់​ដល់អតិថិជន​ក្រីក្រ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុក្រេឌីត និងអង្គការដៃគូរបស់ខ្លួន​បាន​ឧបត្ថម្ភ​សម្ភារចាំបាច់មួយចំនួនបន្ថែមពីលើការ​ ផ្តល់​សេវា​កម្មឥណទាននិងវគ្គបណ្តុះបណ្តាលជូនដល់​អតិ​ ថិជនក្រីក្រចំនួន១១៣នាក់។

រាជធានីភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុក្រេឌីត និងអង្គការដៃគូរបស់ខ្លួន​បាន​ឧបត្ថម្ភ​សម្ភារចាំបាច់មួយចំនួនបន្ថែមពីលើការ​ផ្តល់​សេវា​កម្មឥណទាននិងវគ្គបណ្តុះបណ្តាលជូនដល់​អតិ​ថិជនក្រីក្រចំនួន១១៣នាក់។

ជាមួយនឹងបទពិសោធន៍រយៈពេលជិត២០ ឆ្នាំ ក្រេឌីតបានផ្តល់សេវាកម្មឥណទានដល់អតិថិជន៥៤.៧១០នាក់ ជាមួយនឹងប្រាក់កម្ចី​ក្នុងដៃ​អតិថិជន៣៩,៣៦លានដុល្លារអាមេរិកគិតត្រឹម​ខែកញ្ញា ឆ្នាំ២០១១ ។ ក្នុងរយៈពេលតែប៉ុន្មាន​ខែ​​ប៉ុណ្ណោះ​ បន្ទាប់ពីបើកទទួលប្រាក់បញ្ញើសន្សំ ក្រេឌីតទទួលបានអតិថិជន១.០៦៣នាក់។

ក្រៅ​ពីសេវាកម្មឥណទាន និងវគ្គបណ្តុះ​បណ្តាលក្រេឌីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែ​មួយគត់ដែលផ្តោតការយកចិត្តយ៉ាងខ្លាំងទៅលើ​វគ្គបណ្តុះបណ្តាលតាមសហគមន៍ដែលចាំបាច់
ចំពោះអតិថិជនក្រីក្របំផុត ។ ១២.០០០អតិ​ថិជនទទួលបានវគ្គបណ្តុះបណ្តាលទៅលើមេរៀន ការសន្សំប្រាក់ ការគ្រប់គ្រងថវិកា និងការ​គ្រប់​គ្រងបំណុលជាដើម ។ បន្ថែមពីលើនេះទៅទៀត អតិថិជនក្រីក្រត្រូវបានលើកទឹកចិត្តឱ្យជ្រើសរើសប្រធានបទមេរៀនកសិកម្មសំរាប់ក្រុមរបស់ពួក​គាត់ ។ អ្នកជំនាញៗត្រូវបានអញ្ចើញមក ដើម្បី​ផ្តល់ឱ្យនូវវគ្គបណ្តុះបណ្តាល និងការអនុវត្ត​នៅ​តាមសហគមន៍ ។ ទាំងនេះដើម្បីធ្វើឱ្យ​ប្រាកដ​ថា​អតិថិជនមិនត្រឹមតែទទួលបានឥណទានដែល​ពួកគាត់ត្រូវការប៉ុណ្ណោះទេ តែថែមទាំង​ទទួល​បាន​ជំនាញដែលពួកគាត់ត្រូវការ។ តាមរយៈដៃ​គូ​របស់ក្រេឌីត អតិថិជនក៏ទទួលបានវគ្គ​បណ្តុះ​បណ្តាលបនែ្ថមដូចជាការបណ្តុះបណ្តាលអត្តចរិត សុខុមាលភាព និងស្តីពីជំងឺអេដស៍ ។ ក្រេ​ឌីតក៏ចាប់ផ្តើមផ្តល់ឱ្យនូវកាអប់រំស្តីពីការអភិ
វឌ្ឍរបស់កុមារទៅកាន់អតិថិជន និងបុគ្គ​លិ​ក​របស់ខ្លួនផងដែរ។

លោកចាន់ ម៉ាច ប្រធាននាយកប្រតិបត្តិ​របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតបានមាន​ប្រសាសន៍ថា «ដោយសារក្រេឌីត​មានកំណើត​ចេញ​ពី​អង្គការមិនមែនរដ្ឋាភិបាល ទោះបីយើង​បានប្រែក្លាយទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែល​មានអាជ្ញាប័ណ្ណ ប៉ុន្តែគោលដៅរបស់ពួក​យើងនៅតែផ្តោតទៅលើប្រជាជនក្រីក្រ ។ យើង​ចង់ឱ្យពួកគាត់ចាកផុតពីភាពក្រីក្រតាមរយៈ​ការផ្តល់សេវាកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញ​វត្ថុដែលត្រូវបានផ្តល់ឱ្យដោយក្រេឌីត និងដៃ​គូ​របស់ខ្លួន» ។ គាត់បានបន្ថែមទៀតថា​«ជាអ្នក​ប្រតិ​បត្តិសេវាកម្មហិរញ្ញវត្ថុយើងគិតពីគោល​ការណ៍ការពារអតិថិជនដោយព្យាយាមធ្វើឱ្យមាននូវតុល្យភាពរវាងសេវាហិរញ្ញវត្ថុ និងសកម្មភាពសង្គម» ។

ក្រេឌីតក៏​បាន​ថ្លែងអរគុណជាអនេក​ដល់​អង្គការ Eriks និង Tear Netherlands ដែល​ពួកគេបានផ្តល់ជំនួយដល់«កម្មវិធីជួយដល់ជនក្រីក្របំផុត»នេះ៕