ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ប្រាក់​អំណោយ​​ដ៏​ស្តួច​ស្តើង​តែ​បាន​បង្ហាញពី​ទឹក​ចិត្ត​​មនុស្ស​ធម៌​ដ៏ធំធេង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្ដិភាពចេញ​ផ្សាយ​ថ្ងៃ​ចន្ទ ទី​១៧ តុលា ឆ្នាំ​២០១១ នូវ​អត្ថ​បទ​​ក្រោម​ចំណងជើង​ថា «ទាល់​ច្រក​អស់សង្ឃឹម​ក្នុង​ជីវិត​យក​​កាំបិត​ចាក់​ចុង​ដង្ហើម​​ បញ្ចប់ជីវិត» មក ​មាន​សប្បុរសជន​អាណិតអាសូរ​បាន​ផ្ដល់​ទឹក​ប្រាក់​ចំនួន​៣​ម៉ឺន​រៀលជួយ​ឧ​ប​ ត្ថ​ម្ភ​ដល់​បុរស​រង​គ្រោះ។ ប្រាក់​អំណោយ​នេះ​ជា​របស់​​លោក​សេង គី ​លក់​ទាខ្វៃ​​នៅ​ផ្ទះ​លេខ​៤០Eo

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្ដិភាពចេញ​ផ្សាយ​ថ្ងៃ​ចន្ទ ទី​១៧ តុលា ឆ្នាំ​២០១១ នូវ​អត្ថ​បទ​​ក្រោម​ចំណងជើង​ថា «ទាល់​ច្រក​អស់សង្ឃឹម​ក្នុង​ជីវិត​យក​​កាំបិត​ចាក់​ចុង​ដង្ហើម​​បញ្ចប់ជីវិត» មក ​មាន​សប្បុរសជន​អាណិតអាសូរ​បាន​ផ្ដល់​ទឹក​ប្រាក់​ចំនួន​៣​ម៉ឺន​រៀលជួយ​ឧ​ប​ត្ថ​ម្ភ​ដល់​បុរស​រង​គ្រោះ។ ប្រាក់​អំណោយ​នេះ​ជា​របស់​​លោក​សេង គី ​លក់​ទាខ្វៃ​​នៅ​ផ្ទះ​លេខ​៤០Eo ផ្លូវ​ជាតិ​លេខ​១ សង​្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

សូម​រំលឹក​ថា ដោយ​សារ​តែ​តូច​ចិត្ដ​​នឹង​ជីវ​ភាព​​ក្រីក្រ​រក​ប្រាក់​ចិញ្ចឹម​ប្រពន្ធ​កូន​មិន​បាន ​​ធ្វើ​ឱ្យ​​បុរស​ម្នាក់​​សម្រេចចិត្ដ​ធ្វើ​អត្ត​ឃាត​ដោយយក​​​កូន​កាំបិត​ចាក់​ចុង​ដង្ហើម​រប​ស់​ខ្លួន ប៉ុន្ដែ​សំណាងល្អ​​បាន​​ក្រុមគ្រួសារ​ដឹក​ទៅ​មន្ទីរ​​ពេទ្យ​ទាន់​ពេល​វេលា។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ភ្លឺ​ ថ្ងៃ​ទី​១១ តុលា កន្លង​មកនេះ នៅ​ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​មាន​ជ័យ។ បច្ចុប្បន្ន​​បុរស​នេះ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

បុរស​គិត​ខ្លី​ចាក់​សម្លាប់​ខ្លួន​នេះ​ឈ្មោះ​សន កេសា​ណា អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់​មាន​​ប្រពន្ធ​និង​កូន​២​នាក់ បច្ចុ​ប្បន្ន​​ប្រពន្ធ​កំពុង​មាន​ផ្ទៃ​​ពោះ​៧​ខែ​ទៀត។ តាម​ការ​រៀបរាប់​​ទាំង​ទឹក​ភ្នែក​ហូរ​រហាម​ពី​ស្ដ្រី​ឈ្មោះ​គង់ ថា​រឿ​ន អាយុ​៥៩​ឆ្នាំ ប្រកប​របរ​លក់​បាយ​សម្ល​នៅ​មុខ​ផ្ទះ​ក្នុង​ភូមិ​​កើត​ហេតុ​ខាងលើ បានឱ្យ​ដឹង​ទាំង​អួល​ដើម.ក​ថា ជន​រង​គ្រោះ​ត្រូវជា​កូន​របស់​គាត់​ស្នាក់​​នៅ​ជា​មួយ​គាត់​រហូត​មក។ ​ដោយសារ​ផ្ទះ​លិច​ទឹក ទើប​ជាង​​មួយ​ខែ​កន្លង​មកនេះ​ កូន​និង​កូន​ប្រសា​ស្រី ព្រមទាំង​ចៅ​បាន​ទៅ​រស់នៅ​បណ្ដោះ​អាសន្ន​ជាមួយ​ម្ដាយ​ក្មេក​​នៅ​ស្រុក​កៀន​ស្វាយ ខេត្ដកណ្ដាល ។

ស្ដ្រី​ជា​ម្ដាយ​រៀបរាប់​បន្ដ​ថា ដោយសារ​តែ​ជីវ​ភាព​ក្រីក្រ​ ធ្វើ​​កម្មករ​សំណង់​រាល់ថ្ងៃ​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ប្រពន្ធ​កូន​មិន​គ្រប់ ​ពេល​ជួប​មិត្ដភក្ដិ​ដែល​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​បបួល​ឱ្យទៅ​ធ្វើការ​ជា​មួយ​​បាន​ប្រាក់​ច្រើន​​ កូន​គាត់​បាន​សម្រេច​ចិត្ដ​​​ទៅ​ប្រទេស​ថៃ​ជាមួយ​មិត្ដភក្ដិ។ នៅ​ថ្ងៃ​ទី​៩ តុលា កូនប្រុស​គាត់​បាន​នាំ​ប្រពន្ធ​ និង​កូន​យក​មក​ផ្ញើ​គាត់​ជា​ម្តាយ​​ឱ្យ​ជួយ​មើលថែ​ផង ពេល​​​រូបគេ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​បាន​​យក​លុយ​មក​ផ្ញើ​គាត់​ទុក​ចំនួន​៥​ម៉ឺន​រៀល ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​ម្ដាយក្មេក​វិញ។ លុះ​នៅ​ថ្ងៃ​​ទី​១០ តុលា កូន​ប្រុស​​បាន​មក​ផ្ទះ​គាត់​តែ​ម្នាក់​ឯង​ទេ ដើម្បី​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​១២ តុលា ហើយ​​នៅ​ល្ងាច​នោះ​កូនប្រុស​គាត់​​បាន​ខ្ចីប្រាក់​អង្គ​ការ​ដើម្បី​យក​មក​ធ្វើ​សោ​ហ៊ុយ​​ទៅ​ខ្លះ និង​ទុក​ឱ្យ​ប្រពន្ធ​កូន​ខ្លះ ប៉ុន្ដែ​ខ្ចី​មិន​បាន​ក៏​ត្រឡប់​មក​ផ្ទះ​វិញ។ នៅ​យប់​កើតហេតុ​​កូន​ប្រុស​​ដេក​ក្នុង​មុង​ជាមួយ​​គាត់​ជា​ម្ដាយ ហើយ​ដេក​មិន​លក់​សោះ​និង​ក្ដៅ​ខ្លួន​ទៀត​ផង គាត់​ក៏​យក​ថ្នាំ​ឱ្យ​លេប​ពីរ​ដង​បាន​ត្រជាក់​ខ្លួន​ធម្មតា​វិញ ​និង​បាន​សម្ងំ​ដេក​ទៅ​។

ស្ដ្រី​ជា​ម្ដាយ​បាន​និយាយ​ថា ពេល​ដែល​គាត់​សម្ងំ​ដេកកូនគាត់​​ស្មាន​តែ​គាត់​ដេក​លក់​ក៏​យកដៃ​គាត់​ទៅ​ថើប​ហើយ​និយាយ​ថា អ្នក​មានគុណ​កូនសុំ​ទោស ហើយ​ចេះ​តែ​ស្ទាបអង្អែល​គាត់​រហូត​ធ្វើ​ឱ្យ​គាត់​ដេក​មិន​បាន​ក៏​ងើប​ទៅ​ដេក​ក្នុង​មុង​ជាមួយ​កូនស្រី​នៅ​ជិត​នោះ​ដែរ។ លុះដល់​ម៉ោង​៥​ភ្លឺ​ថ្ងៃ​ទី​១១ តុលា ស្រាប់តែ​​កូនគាត់​បើក​មុង​ដើរ​ចូល​​ទៅ​ផ្ទះបាយ​យក​កាំបិត​មុខ​៣​ធ្នាប់​ដៃ​មក​​អារ​.​កដៃ​ឆ្វេងខ្លួន​ឯង​។ ​ឃើញ​ដូច្នេះ​​​គាត់​​ស្ទុះ​ចេញ​ពី​មុង​ស្រែ​កឃាត់ ស្រាប់តែ​កូនគាត់​យក​កាំបិត​នោះ​ចាក់​ចំ​ចុងដង្ហើម​រួច​ទាញ​ដក​ចេញ​មក​វិញ​ប្រុង​ចាក់​មួយ​កាំបិត​ទៀត តែ​​គាត់​ជា​ម្ដាយ​ចាប់​ឃាត់​មិន​ឱ្យ​​ចាក់​ទៀតទេ។ ពេល​ចាក់​នោះ កូន​គាត់​រូប​​នេះ​ស្រែក​ថា​តូចចិត្ដ​ណាស់​មិន​ចង់​រស់​នៅទេ ចង់​តែ​ស្លាប់​ឱ្យ​បាត់​ទៅ ។

ស្ដ្រី​ជា​ម្ដាយ​បាន​និយាយ​ថា ក្រ​ហើយ​ជាន់​លើ​ក្រ​ទៀត រាល់ថ្ងៃ​រក​ប្រាក់​ចិញ្ចឹមជីវិត​មិន​ចង់​រស់​ផង​ មាន​ប្រាក់​ឯណា​យក​មក​ព្យាបាល​កូន​ទៀតនោះ។ ពេល​​មក​ដល់​មន្ទីរពេទ្យ​គាត់​​មិន​មាន​លុយ​ទាល់តែ​សោះ សូ​ម្បី​តែ​ថ្លៃ​វះកាត់​ក៏​គ្មាន​ប្រាក់​បង់​ឱ្យ​មន្ទីរ​ពេទ្យ​ដែរ។ ដោយសារ​តែ​ឃើញ​​កូនគាត់​ជា​ជន​​ក្រីក្រ​ គ្រូពេទ្យ​មិន​យក​ថ្លៃ​វះកាត់​និង​ព្យា​បាល​​ប្រចាំ​ថ្ងៃ​ទេ៕