ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខេត្ត​ចែកអំណោយ​​សង្គ្រោះ​ដល់​ប្រជា​ពល​រដ្ឋ​​រងគ្រោះ​623​គ្រួសារ​

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក​បណ្ឌិត​ ទូច ម៉ារីម ​អភិ​បាល​ខេត្តកំពង់​ឆ្នាំង ព្រម​ទាំង​មន្ត្រី​​​រាជ​ការ​ក្នុង​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ​​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​​ដល់​ប្រជា​ពល​រដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​​នៅ​ ស្រុក​ជល​គីរី​ចំនួន​៦២៣​គ្រួសារ ដែល​ពិធី​​ចែក​​អំណោយ​​នេះ​ធ្វើ​ឡើង​​នៅ​បរិ​វេណ​​​វត្ត​​ត្រពាំង​ជុំ​ ភូមិ​​សែប ឃុំ​សែប ស្រុក​កំពង់​ត្រឡាច ។

ខេត្តកំពង់ឆ្នាំង ៖ លោក​បណ្ឌិត​ ទូច ម៉ារីម ​អភិ​បាល​ខេត្តកំពង់​ឆ្នាំង ព្រម​ទាំង​មន្ត្រី​​​រាជ​ការ​ក្នុង​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ​​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​​ដល់​ប្រជា​ពល​រដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​​នៅ​ស្រុក​ជល​គីរី​ចំនួន​៦២៣​គ្រួសារ ដែល​ពិធី​​ចែក​​អំណោយ​​នេះ​ធ្វើ​ឡើង​​នៅ​បរិ​វេណ​​​វត្ត​​ត្រពាំង​ជុំ​ ភូមិ​​សែប ឃុំ​សែប ស្រុក​កំពង់​ត្រឡាច ។

លោក​យិន ​សាវ៉េន ​អភិ​បាល​ស្រុក​ជល​គីរី​បាន​អាន​របាយ​ការណ៍​​ថា នៅ​ស្រុក​ជល​គិរី​​មាន​ប្រជា​ពល​រដ្ឋ​​លិច​ផ្ទះ​​ចំនួន​៥.១៩៨​ខ្នង ​ខូច​ខាត​​ស្រូវ​១.៧៣៨​ហិកតា លិច​សាលា​រៀន​១០​កន្លែង វត្ត​ចំនួន​៩ មណ្ឌល​សុខ​ភាព​៣ សាលា​ឃុំ​៤ និង​​ប៉ុស្តិ៍​​ចំនួន​៥ ជម្លៀស​ប្រជា​ពល​រដ្ឋ​៤.១៣៧​គ្រួសារ​រក​ទីទួល​មាន​សុវត្ថិ​ភាព​ ។

អំណោយ​​ដែល​ត្រូវ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​នៅព្រឹក​​នោះ​មាន​ចំនួន​៦២៣​គ្រួសារ​មក​ពី​១៥​ភូមិ និងឃុំ​ពីរ​ដែល​ក្នុង​មួយគ្រួសារ​​ទទួល​បាន​អង្ករ​២៥​គីឡូ​ក្រាម ក្រមា​១ មុង​១ ភួយ​១ សារុង​១ និង​ត្រី​ខ​១០​កំប៉ុង ។ ដោយ​ឡែក​​ប្រជា​ពល​រដ្ឋ​​ដែល​រងគ្រោះ​​ដោយ​លង់​ទឹក​ ​ទទួល​បាន​ថវិកា​២លាន​រៀល ជា​អំណោយ​​ផ្ទាល់របស់​សម្តេច​ហ៊ុន សែន ​និង​លោក​ជំទាវ ។

លោក​ទូច ​ម៉ារីម បាន​មាន​ប្រសាសន៍​​ថា អំណោយ​ដែល​ចែកជូន​បង​ប្អូន​ក្នុង​ថ្ងៃ​នេះ គឺ​ជា​អំណោយ​​របស់​កាក​បាទ​ក្រហម​​ខេត្ត​​​ចែកជូន​ប្រជាពល​រដ្ឋ​រងគ្រោះ​ដោយ​​ទឹក​ជំនន់​​ដោយ​មិន​ប្រកាន់​​និន្នា​ការ​នយោ​បាយ​​ឡើយ មិន​ដូច​ជន​ឆ្លៀត​ឱកាស​ខ្លះ​​​លើក​ឡើង​ថា ចែក​​តែ​គ្រួសារ​និង​បក្ស​ពួក​ឡើយ ។ លោក​ក៏​បាន​ផ្តាំ​ផ្ញើ​​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​​កូន​ចៅ​​កុំ​​ឱ្យធ្លាក់​​ទឹក​ និង​​អនាម័យ​​ម្ហូបអាហារចៀស​វាង​​រាក​រួស​ និង​​ជំងឺ​តម្កាត់ផ្សេងៗ ។ ​ជាងនេះ​ទៀត​ត្រូវមាន​ស្មារតី​​ក្នុងការ​ដាំ​ដុះ​ឡើង​វិញពេល​ទឹក​ស្រក ដើម្បី​​​ធានា​បាន​នូវ​សុវត្ថិ​​ភាពស្បៀង​​ផ្ទាល់ខ្លួន៕