ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិភាគបាល់ទាត់​យូហ្វាឆេមពានលីក​ជុំទី3វគ្គជម្រុះ​ក្នុងពូលពី ​A ដល់ D​ ​Man City និង ​Man Utd ​សុំឈ្នះម្តង ​ឯ​ Real M​ នឹងបំបាក់ ​ Lyon

14 ឆ្នាំ មុន

ការ​ប្រកួត​​បាល់​ទាត់​​យូ​ហ្វា​​ឆេម​ពាន​លីក​ជម្រុះ​​តាមពូលពី​A ដល់ D សម្រាប់​រាត្រី​ថ្ងៃ​អង្គារនេះ​មាន 8 ប្រកួត​​ ។ ​ក្រុម​ Man City និង​Man Utd សុំ​ឈ្នះម្តង​​ថ្ងៃនេះ​​ បន្ទាប់ពី ​​រកមិន​បាន​ជ័យ​​ជម្នះ​ 2 ប្រកួត​​​​ដំបូង ។ ​ចំណែក​​​ឯ​ Real M នឹងបន្ត​បំបាក់ Lyon ទៀត ។

ការ​ប្រកួត​​បាល់​ទាត់​​យូ​ហ្វា​​ឆេម​ពាន​លីក​ជម្រុះ​​តាមពូលពី​A ដល់ D សម្រាប់​រាត្រី​ថ្ងៃ​អង្គារនេះ​មាន 8 ប្រកួត​​ ។ ​ក្រុម​ Man City និង​Man Utd សុំ​ឈ្នះម្តង​​ថ្ងៃនេះ​​ បន្ទាប់ពី ​​រកមិន​បាន​ជ័យ​​ជម្នះ​ 2 ប្រកួត​​​​ដំបូង ។ ​ចំណែក​​​ឯ​ Real M នឹងបន្ត​បំបាក់ Lyon ទៀត ។

ពូល A

Napoli (2) V Bayern (1)

Napoli 2 ប្រកួត​​ជម្រុះ​​ក្នុង​ពូល​គឺ 1-1-0 ស៊ុត​​បាល់​បាន 3 គ្រាប់ ​និង​របូត​វិញ 1 គ្រាប់។ 3 ប្រកួត​​​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Villarreal 2-0 ក្នុង​ផ្ទះ​, ឈ្នះ Inter 3-0 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​​ចាញ់ Parma 2-1 ក្នុងផ្ទះ ។

Bayern នាំមុខ​ Napoli 2 ពិន្ទុ ដូច្នេះ​​គេ​កំពុង​​ត្រូវ​ការ​ជ័យជម្នះ​ ដើម្បី​ការពារ​តំណែង​​នេះ។ 2 ប្រកួត​ជម្រុះ​​ក្នុងក្នុងពូល​គឺ 2-0-0 ស៊ុត​​​បាល់បាន 4 គ្រាប់ ​តែគ្មាន​របូត​វិញ​សោះ ។ 3 ប្រកួត​​​​ចុង​ក្រោយ​គឺ​លេង​​​ឈ្នះ Man City 2-0 ក្នុង​ផ្ទះ ,ស្មើ Hoffenheim 0-0 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ឈ្នះ Hertha 4-1 ក្នុងផ្ទះ ។

(ពុំ​មាន​ប្រវត្តិជួបគ្នា)

Man City (3) V Villarreal (4)

Man City ​ត្រូវ​ការ​​ជ័យ​​នៅថ្ងៃនេះ ។ 2 ​ប្រកួត​ជម្រុះ​ក្នុងពូល 0-1-1ស៊ុត​បាល់​បាន​1 គ្រាប់ ​និងរបូតវិញ 3 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយ គឺលេង​ចាញ់​​ Bayern 2-0 ឈ្នះ Blackburn 4-0 ក្រៅផ្ទះ និង​ឈ្នះ Aston Villa 4-1 ក្នុងផ្ទះ ។

Villarreal 2 ​ប្រកួត​​ជម្រុះ​​​ក្នុងពូល គឺ 0-0-2 គ្មាន​​​ស៊ុត​បាល់បាន 1 គ្រាប់សោះ ​តែរបូតវិញ  4 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​​គឺ​លេង​​ចាញ់ Napoli 2-0 ក្រៅ​ផ្ទះ, ស្មើ Zaragoza 2-2 ក្នុង​ផ្ទះ ​និង​​ស្មើ Getafe 0-0 ក្រៅ​ផ្ទះ ។

(ពុំ​មាន​ប្រវត្តិជួបគ្នា)

ពូល B

CSKA Mos (4) V Trabzonspor (1)

CSKA Mos 2 ប្រកួត​​​ជម្រុះ​ក្នុងពូល គឺ 0-1-1 ស៊ុត​បាល់​បាន 4 គ្រាប់ និងរបូត​វិញ 5 គ្រាប់ ។ 3 ប្រកួត​​​ចុង​ក្រោយគឺ​​លេង​ចាញ់ Inter 3-2 ក្នុង​ផ្ទះ ស្មើ Kuban 0-0 ក្រៅ​ផ្ទះ​ និង​ស្មើ Terek 2-2 ក្នុងផ្ទះ ។

Trabzonspor 2 ប្រកួត​​ជម្រុះ​​ក្នុងពូល គឺ 1-1-0 ស៊ុត​បាល់​បាន 2 ​គ្រាប់ និងរបូត​វិញ 1 ​គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយគឺ​លេង​ស្មើ Lille 1-1 ក្នុង​ផ្ទះ , ឈ្នះ Eskisehirspor 2-0 ក្រៅផ្ទះ និងឈ្នះ Ankaragucu 3-2 ក្នុងផ្ទះ ។

(ពុំ​មាន​ប្រវត្តិ​ជួបគ្នា)

Lilles (3) V Inter (2)

Lilles 2 ប្រកួត​​ជម្រុះ​ក្នុងពូល គឺ 0-2-0 ​ស៊ុ​ត​បាល់​​បាន 3 គ្រាប់ និងរបូត​វិញ 3 គ្រាប់ដែរ ។ 3 ប្រកួត​​​ចុង​ក្រោយ​លេ​ងស្មើ Trabzonspor 1-1 ក្រៅ​ផ្ទះ​,​ ឈ្នះ ​​Rennes 2-0 ក្នុង​ផ្ទះ និងបន្ត​​​ឈ្នះ Auxerre 3-1 ក្រៅ​ផ្ទះ ។

​Inter 2 ប្រកួតជម្រុះ​ក្នុ​ងពូល​គឺ 1-0-1 ស៊ុត​បាល់​បាន 3 គ្រាប់ និងរបូត​វិញ 3 គ្រាប់ដែរ ។ ​3 ប្រកួត​​ចុង​ក្រោយ​​​គឺ​លេង​​ចាញ់ Napoli 3-0,​ ចាញ់​ Lugano 2-0 ក្នុង​ផ្ទះ និង​បន្តចាញ់ Catania 2-1 ក្រៅ​ផ្ទះ ។

(ពុំ​មានប្រវត្តិជួបគ្នា)

ពូល C

Otelul (4) V Man Utd (3)

Otelul 2 ប្រកួត​ជម្រុះ​ពូល គឺ 0-0-2 ស៊ុត​បាល់​បាន 1 គ្រាប់​និងរបូតវិញ​ 3 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយ​គឺ​លេង​ចាញ់ Steaua 2-1 ក្រៅ​ផ្ទះ​, ឈ្នះ Tiraspol 2-0 បន្ទាប់មក​លេង​​ស្មើ Astra 1-1 ក្នុងផ្ទះ ។

Man Utd ​នឹង​ស្វែង​រក​ជ័យជម្នះ​​ថ្ងៃនេះ ។ 2 ប្រកួត​​​​ជម្រុះ​​ក្នុងពូល គឺ 0-2-0 ស៊ុត​បាល់​បាន 4 គ្រាប់ និងរបូតវិញ 4 គ្រាប់ដែរ ។ 3 ប្រកួត​​ចុង​​ក្រោយ​គឺ​លេង​ស្មើ Basel 3-3 ឈ្នះ Norwich 2-0 ក្នុងផ្ទះ បន្ទាប់​មកលេង​ស្មើ Liverpool 1-1 ក្រៅ​ផ្ទះ ។

(ពុំ​មានប្រវត្តិ​ជួបគ្នា)

Basel (1) V Benfica (2)

Basel 2 ប្រកួត​ជម្រុះ​​ក្នុង​ពូលគឺ 1-1-0 ស៊ុត​​បាល់បាន 5 គ្រាប់ និងរបូតវិញ 4 គ្រាប់ ​។ 3 ប្រកួត​ច​ុង​​ក្រោយគឺ​លេង​ស្មើ ​​ Man Utd 3-3 ក្រៅ​ផ្ទះ ឈ្នះ Servette 3-0 ក្នុងផ្ទះ​​និងឈ្នះ Schotz 5-1 ក្រៅ​ផ្ទះ ។

Benfica 2 ប្រកួត​​ជម្រុះ​​ក្នុងពូល គឺ 1-1-0 ស៊ុត​បាល់បាន 2 គ្រាប់​​ និងរបូត​វិញ 1 គ្រាប់ ។ 3 ​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Otelul 1-0 ក្រៅ​ផ្ទះ , ឈ្នះ Ferreia 4-1 ក្នុង​ផ្ទះ និង​ឈ្នះ Portmonense 2-0 ក្រៅ​ផ្ទះ ។

(ពុំ​មាន​ប្រវត្តិជួបគ្នា)

ពូល D

Real M (1) V Lyon (2)

Real M ទទួលភ្ញៀវ​ Lyon 4 ​ប្រកួត​​​មិន​​ធ្លាប់​​ចាញ់ គឺ 1-3-0 ។ 2 ប្រកួត​ជម្រុះ​​ក្នុងពូល គឺ 2-0-0 ស៊ុត​បាល់បាន 4 គ្រាប់ តែគ្មានរបូតវិញ សោះ ។ ​3 ប្រកួត​​​ចុង​ក្រោយគឺ​លេង​ឈ្នះ Ajax  3-0 ក្នុងផ្ទះ, ឈ្នះ Espanyol 4-0 ក្រៅ​ផ្ទះ,​ និង​​​ឈ្នះ Betis 4-1 ក្នុងផ្ទះ ។

Lyon 2 ប្រកួត​ជម្រុះ​​ក្នុងពូល គឺ 1-1-0 ស៊ុត​​បាល់បាន 2 គ្រាប់ តែគ្មាន​របូត​វិញសោះ ។ 3 ​ប្រកួត​ចុង​ក្រោយគឺ​លេង​​​ឈ្នះ Dinamo Zagreb 2-0 ក្នុងផ្ទះ​ចាញ់ Paris SG 2-0 ក្រៅ​ផ្ទះ​តែ​ឈ្នះ Nancy 3-1 ក្នុង​ផ្ទះ ។

ប្រវត្តិជួបគ្នា 8 ប្រកួតគឺ៖
09-05 Lyon 3-0 Real M
11-05 Real M 1-1 Lyon
09-06 Lyon 2-0 Real M
11-06 Real M 2-2 Lyon
02-10 Lyon 1-0 Real M
03-10 Real M 1-1 Lyon
02-11 Lyon 1-1 Real M
03-11 Real M 3-0 Lyon

Dinamo Zagreb (4) V Ajax (3)

Dinamo Zagreb 2 ប្រកួត​ជម្រុះ​​ក្នុង​ពូល គឺ 0-0-2 គ្មាន​ស៊ុត​បាល់បាន 1គ្រាប់សោះ តែ​របូត​​វិញ3 គ្រាប់​។ 3 ប្រកួត​​​ចុង​ក្រោយ​​គឺ​លេង​​ចាញ់ Lyon 2-0 ក្រៅ​ផ្ទះ ,​ឈ្នះ Sibenik 2-1 ក្នុង​ផ្ទះ , តែ​ចាញ់ Zadar 2-1 ក្រៅ​ផ្ទះ ។

Ajax 2 ​ប្រកួត​ជម្រុះ​​ក្នុងពូល គឺ 0-1-1 គ្មាន​​​ស៊ុត​បាល់បាន 1 គ្រាប់សោះ តែរបូត​វិញ 3 គ្រាប់។ 3 ប្រកួត​​​​​ចុង​ក្រោ​យគឺ​លេង​ចាញ់ Real M 3-0, ចាញ់ Groningam 1-0 ក្រៅ​ផ្ទះ​ បន្ទាប់​​មក​លេង​ស្មើ Alkmaar 2-2 ក្នុង​ផ្ទះ ។

ប្រវត្តិជួបគ្នា 4 ប្រកួតគឺ៖
09-07 Dinamo Zagreb 0-1 Ajax
10-07 Ajax 2-3 Dinamo Zagreb
10-09 Ajax 2-1 Dinamo Zagreb
11-09 Dinamo Zagreb 0-2 Ajax