ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿម វណ្ណៈ ​ឈ្នះពិន្ទុ​​ ​ខុន ស៊ីចន ​ខណៈ​​ ​ម៉ន​ គឹមឡុង​ ផ្តួល ​សំអួន លួង ​ក្នុងទឹក​ទី2នៅ​លើរេញ​ស៊ីធីអិន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រឿម វណ្ណៈ បានយក​ឈ្នះ​ខុន ស៊ីចន ​​មកពីក្លឹប​កង​ពល​ធំអន្តរាគមន៍​​​លេខ៣ ​ព្រះវិហារ ​ដោយ​ពិន្ទុ ចំណែក​ម៉ន ​គឹម​ឡុង ​មកពីក្លឹប​​​ព្រែក​ឯង​កីឡា បាន​ចំណាយ​ពេល​តែ​២​ទឹកប៉ុណ្ណោះ ​ប្រើ​​ស្នៀត​​​ជើង​ទាត់​​សំអួន លួង មកពីក្លឹប​បាក់​ខែង​​កីឡា​ឱ្យ​សន្លប់​នៅ​​​នឹងកន្លែង ។ ​​

រាជធានីភ្នំពេញ ៖ រឿម វណ្ណៈ បានយក​ឈ្នះ​ខុន ស៊ីចន ​​មកពីក្លឹប​កង​ពល​ធំអន្តរាគមន៍​​​លេខ៣ ​ព្រះវិហារ ​ដោយ​ពិន្ទុ ចំណែក​ម៉ន ​គឹម​ឡុង ​មកពីក្លឹប​​​ព្រែក​ឯង​កីឡា បាន​ចំណាយ​ពេល​តែ​២​ទឹកប៉ុណ្ណោះ ​ប្រើ​​ស្នៀត​​​ជើង​ទាត់​​សំអួន លួង មកពីក្លឹប​បាក់​ខែង​​កីឡា​ឱ្យ​សន្លប់​នៅ​​​នឹងកន្លែង ។ ​​

​​ការ​ជួបគ្នា​រវាង​​រឿម វណ្ណៈ ​និងស៊ីចន ​​ធ្វើ​ឱ្យ​កក្រើក​​ពេញ​​លើ​សង្វៀន CTN ​កាល​ពី​​រសៀល​ថ្ងៃ​អាទិត្យ ​ទី១៦ ​តុលា ​​ហើយ​ក៏​​​ក្លាយ​ជា​គូ​​ជក់​ចិត្ត​ជាង​គេ​ទៀត​ផង ។ ​វណ្ណៈ ​​បាន​ប្រើ​ស្នៀត​​ជើង​​ទាត់​​យ៉ាង​សាហាវ​បំផុតទៅ​​លើ​ស៊ីចន ​ប៉ុន្តែ​ស្នៀត​​កណ្តាប់​ដៃ​​របស់ស៊ីចនមិន​​​​អន់ខ្សោយ​ប៉ុន្មានទេ​ គេ​​​បាន​​ម៉ាត់​សង​វិញមិន​បន្ធូរ​​ដៃ​ ឡើយ ។​ ចាប់ពីទឹក​​ទី១​​ដល់​ទឹកទី៣ ​ទាំង​សង​​ខាង​បាន​ចូលវាយ​​សម្រុកដាក់គ្នា​យ៉ាង​​ខ្លាំង ស៊ីចន ត្រូវ​វណ្ណៈ ទាត់​​​ស្ទើរ​តែ​គេច​មិនទាន់ ​ម្តងៗទៅ​ហើយ ប៉ុន្តែ​​ចាប់ពី​ទឹកទី៤ និងទឹក​​ទី៥ ​ស៊ីចន ​ស្ទុះ​ចូល​កៀក​​​វាយ​បក​សង​វិញ​យ៉ាង​ចាស់​ដៃ តែ​​​មិន​អាច​ទៅ​រួច​​​ជាមួយ​វណ្ណៈ​ទេ ។

សំអួន លួង ដែល​បានខិតខំ​តស៊ូ​ប្រកួត​យ៉ាង​ខ្លាំង​សម្បើម​​ចាប់តាំង​ពី​ទឹកទី១​រហូត​មក ​​ទី​បំផុតត្រូវ​​គឹមឡុង ​បង្ក្រាប​​​បានយ៉ាង​ងាយ​​​បំផុត ​​នៅ​ទឹកទី២ ។ ការបរាជ័យ​​លើក​នេះ​អាច​ចាត់ទុក​ថា ជា​ការ​ធ្វេស​ប្រហែស​របស់​សំអួន ​លួង ក៏​​ថា​បានដែរ ព្រោះ​កាលពីទឹកទី១ ​​គឹមឡុង ទទួល​រង​ការ​វាយប្រហារ​​យ៉ាងខ្លាំងពី សំអួន លួង​ ជា​ពិសេស​​ស្នៀត​​ដៃ​របស់​សំអួន លួង​បានម៉ាត់​​ចូល​មុខគឹមឡុង ពេញៗ ។ ​ចូល​ដល់ទឹកទី២​នៅ​ពេល​​សំអួន លួង ដើរ​ចូល​មិនប្រុង​ប្រយ័ត្ន ស្រាប់តែ​​គឹមឡុង ទាត់​ចូល​​ពោះ​ទឹក​មួយជើង​យ៉ាង​ធ្ងន់​ដួលក្រោក​​​លែង​រួច​​ ។

ជ័យ​ ចាន់រ័ត្ន ​​មកពី​ក្លឹប​សិង្ហ​កីឡា​ ប្រកួត​​​ឈ្នះ​​ធិន សុវណ្ណ ​មក​ពីក្លឹប​កង​ពល​​តូច​លេខ​៧០​បាន​ដោយ​ពិន្ទុ ។ ម៉ៃ​ សុខ​នឿន ​មកពីក្លឹប​យុវ​ជន​កម្ពុជា​មាន​ជ័យ​​វាយ​ផ្តួល​ស៊ូ វណ្ណៈ ​មកពីក្លឹប​​យុវ​​កីឡា​ ខេត្ត​កណ្តាល​ឱ្យ​សន្លប់​​​ទឹកទី២  ៕